ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានចុះពិនិត្យវឌ្ឍនភាពដំណាំកប្បាសដែលក្រុមហ៊ុន Jiangsu Lianfa Group Co., Ltd

ចេញ​ផ្សាយ​ ២២ កក្កដា ២០១៩ 269

បន្ទាប់ពីពិនិត្យចំការបន្លែសុវត្ថិភាពនៅភូមិអូរថ្កូវ សង្កាត់រលា ក្រុងពោធិ៍សាត់រួច និងដើម្បីផ្សាភ្ជាប់ទៅនឹងបទយកការណ៍ដែលបានចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ នៅលើគេហទំព័ររបស់ស្ថានីយទូរទស្សន៍ CNC ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានចុះពិនិត្យវឌ្ឍនភាពដំណាំកប្បាសដែលក្រុមហ៊ុន Jiangsu Lianfa Group Co., Ltd បាននិងកំពុងសម្រេចបានពីការពិសោធន៍សាកល្បងដាំដុះមុនបោះទុនវិនិយោគសាងសង់រោងចក្រកែច្នៃកប្បាស ទៅជាក្រណាត់សម្រាប់ផ្គត់ផ្គង់ដល់បណ្តារោងចក្រកាត់ដេរសម្លៀកបំពាក់ទាំងក្នុងព្រះរាជជាណាចក្រកម្ពុជា និងនាំចេញនាថ្ងៃអនាគត ដែលការសាកល្បងដាំដុះនេះស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។

តាមការរាយការណ៍របស់តំណាងក្រុមហ៊ុនបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការសាកល្បងពូជកប្បាសចំនួន ៤៤ពូជ ទាំងពូជក្នុងស្រុក និងក្រៅស្រុក។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ ទាំង ៤៤ពូជ គឺមានការរីកលូតលាស់យ៉ាងល្អប្រសើរ រីឯគុណភាព និងទិន្នផលនៃកប្បាសបានឆ្លើយតបដូចការរំពឹងទុករបស់ក្រុមហ៊ុន។ លទ្ធផលនេះបានផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំដល់ក្រុមហ៊ុនក្នុងការបន្តពង្រីកការដាំដុះថែមទៀតនៅលើផ្ទៃដីជាង ១៨០ហត ដែលបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយ និងកោតសរសើរចំពោះលទ្ធផលដែលក្រុមហ៊ុនសម្រេចបាន ហើយលោកគាំទ្រ និងលើកទឹកចិត្តចំពោះផែនការវិនិយោគបន្តរបស់ក្រុមហ៊ុន។ ដើម្បីឲ្យផែនការវិនិយោគនេះទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ផងដែរថា មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរខេត្តនឹងផ្តល់កិច្ចសហការឲ្យអស់លទ្ធភាព។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្ម
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសហគមន៍កសិកម្មឆ្នើមឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់សម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជា
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yuichi Sugano (Chief Representative, JICA Cambodia) និង លោក NAKADA Shunichi (Senior Advisor of Agriculture Policy, Rural Development Department of JICA in Japan) និងសហការីដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០ព្រឹក ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកនាយកប្រតិបត្តិនៃអង្គការ AFoCo និងសហការី ចូលជួបពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រ...
បន្ទាប់ពីពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យដែលជាអំណោយរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េនៃសាធារណៈរដ្ឋកូរ៉េ...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារ ណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តពន្លត...
នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នារសៀលថ្ងៃចន្ទ ២កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Olga Reuvekamp, MBA (Executive Director Minnesota Agriculture and Rural Leadership (MARL) និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង១៤:៣០ រសៀលថ្ងៃសុក្រ...
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ...
សិក្ខាសាលាស្តីពីការ "ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ Dr. Buyung Hadi តំណាងអង្គការ IRRI ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនារសៀលថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSILLIER...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច...
កិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព...
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
កិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម “ឈ”
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលប្រជុំសែនពិដោរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុម “ក” បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ( ក្រុម"ក" ) នៃវេទិការរ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិកចូលជួបសំដែងការគួរសម...
នៅទីស្តីការក្រសួង វេលាម៉ោង ១៥:៣០ រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានកៅស៊ូ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស...