ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃដោយផ្ទាល់លើវឌ្ឍនភាពនៃការងារពិសោធន៍ ស្រាវជ្រាវពូជដំឡូងមីនៅក្នុងកសិដ្ឋានផលិតពូជដំណាំកសិកម្មខ្ពង់រាបចម្ការលើ

ចេញ​ផ្សាយ​ ២១ មិថុនា ២០២១ 3622

 ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃដោយផ្ទាល់លើវឌ្ឍនភាពនៃការងារពិសោធន៍ ស្រាវជ្រាវពូជដំឡូងមីនៅក្នុងកសិដ្ឋានផលិតពូជដំណាំកសិកម្មខ្ពង់រាបចម្ការលើ។ 
ដោយទទួលបានការណែនាំពីឯកឧត្តមរដ្ឋមន្រ្តី និងទទួលបានជំនួយឧបត្ថម្ភហិរញ្ញវត្ថុពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិក (CIAT) នាយកដ្ឋានដំណាំឧស្សាហកម្ម បានអនុវត្តគម្រោងមួយស្តីពី "ដំណោះស្រាយប្រកបដោយចីរភាពលើជំងឺដំណាំដំឡូងមីនៅតំបន់អាស៊ីអាគ្នេយ៍" មានរយៈពេល ០៤ឆ្នាំ (២០២០-២០២៣) ដោយអនុវត្តនៅខេត្តចំនួន១៤។ ព័ត៌មានពិស្តារស្តីពីលទ្ធផលពិសោធន៍ ស្រាវជ្រាវ បានជម្រាបជូនរួចហើយនៅក្នុងទំព័រ Facebook របស់ឯកឧត្តមរដ្ឋមន្រ្តីកាលពីថ្ងៃទី១៧ ខែមិថុនាកន្លងមក។ 
បេសកកម្មចុះមកកសិដ្ឋានផ្ទាល់របស់ឯកឧត្តមរដ្ឋមន្រ្តីនៅរសៀលថ្ងៃនេះ គឺ៖ ទី១- លើកទឹកចិត្តដល់ក្រុមការងារដែលបានខិតខំធ្វើការសិក្សាពិសោធន៍ ស្រាវជ្រាវអំពីជំងឺឆ្លងដំឡូងមីពីរប្រភេទគឺជំងឺឆ្លងម៉ូសាអិច (CMD) និងជំងឺកញ្ចុំស្លឹក (CWBD) ដែលកំពុងឆ្លង និងរីករាលដាលលើផលិតកម្មដំឡូងមីនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។ ទី២- ផ្តល់ការណែនាំបន្ថែមលើការងារពិសោធន៍ស្រាវជ្រាវរកពូជដំឡូងមីថ្មីដែលធន់នឹងជំងឺនេះ។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ថា បច្ចុប្បន្នកសិដ្ឋានបានធ្វើការដាំដុះពង្រីកពូជបាន ១៣៥ហត សម្រាប់ធ្វើការផ្គត់ផ្គង់ដល់ប្រជាកសិករ។ សំខាន់ជាងនេះ គម្រោងបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) បាននិងកំពុងសាកពិសោធន៍ដោយធ្វើការបណ្តុះកូនពូជជាលក្ខណៈជាលិកា (Tissus culture) រួចយកទៅដាំក្នុងផ្ទះសំណាញ់ចំនួន០៤ បន្ទាប់មកកាត់យកពូជចេញពីផ្ទះសំណាញ់ទៅដាំពង្រីកពូជនៅលើទីវាលចំនួន៤ហិកតា និងបន្ទាប់មក យកទៅពង្រីកលើផ្ទៃដី បានចំនួន ៤០ហិកតា។ តាមរយ:វិធីសាស្រ្តពង្រីកពូជថ្មីនេះ អគ្គនាយកដ្ឋានកសិកម្មសង្ឃឹមថា ពូជដំឡូងមីថ្មីដែមានលក្ខណៈធន់នឹងជំងឺទាំងពីរប្រភេទ ផ្តល់ផលិតភាពផលិតកម្មខ្ពស់ មានកម្រិតជាតិម្សៅច្រើន នឹងរីកសាយភាយដល់ដៃប្រជាកសិករក្នុងពេលអនាគតដ៏ខ្លី។ 
ឯកឧត្តមរដ្ឋមន្ត្រីសុំឲ្យកសិដ្ឋាន សហការជាមួយវិស័យឯកជន និងម្ចាស់ចម្ការធំៗ នៅក្នុងតំបន់នេះ ដើម្បីពង្រីកពូជឲ្យបានលឿន តាមរយ:អនុវត្តវិធីសាស្រ្តស្រាវជ្រាវដូចដែលយើងកំពុងអនុវត្ត នៅពេលនេះ ធ្វើយ៉ាងណាឲ្យការផ្សព្វផ្សាយពូជដំឡូងមីថ្មីនេះបានដល់ដៃប្រជាកសិករបានកាន់តែលឿន ទាន់ពេលរដូវដាំដុះនៅឆ្នាំបន្តបន្ទាប់។

 

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...