ពិធីសូត្រមន្ត ដើម្បីអបអរឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ វក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦-២០១៧

ចេញ​ផ្សាយ​ ២៦ មករា ២០១៨ 1785

នៅថ្ងៃទី០៨ខែមេសាឆ្នាំ២០១៦ ព្រឹកនៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានរៀបចំប្រារព្ធពិធីសូត្រមន្ត ដើម្បីអបអរឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ វក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦-២០១៧​ ប្រកបដោយនក្ខត្តឫក្សដើម្បីបួងសួងដល់ទេវតាឆ្នាំថី្ម ព្រះនាងមណ្ឌាទេវី សូមប្រសិទ្ធពរជ័យ បវរសួស្តីសិរីមង្គលវិបុលសុខគ្រប់ប្រការជូនមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ទាំងអស់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។

ក្រោយពីពិធីសូត្រមន្ត នាព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសូង មន្ត្រីរាជការជាប្រធាន អនុប្រធានអង្គភាពជំនាញក្រោមឱវាទក្រសួងយ៉ាងសិ្នទ្ធស្នាលផងដែរ។ ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ត្រីរាជការទាំងអស់ធ្វើជាមន្ត្រីល្អ មានសាមគ្គីភាពល្អជាចាំបាច់ ជាពិសេសថ្នាក់ដឹកនាំអង្គភាពជំនាញក្រោមឱវាទត្រូវមានភាពជាអ្នកដឹកនាំល្អ ប្រមូលផ្តុំមន្ត្រីមានសមត្ថភាពគុណភាពការងារឲ្យខិតខំបំពេញការងារជាក្រុម មិនដណ្តើមការងារគ្នាធ្វើ ឬ បោះបង់មន្ត្រីមានសមត្ថភាពចោលនោះឡើយ។ ដោយសារការចូលមកដឹកនាំការងារកសិកម្មរុក្ខាប្រមាញ់និងនេសាទ មានរយៈពេលខ្លី (ពាក់កណ្តាលអាណត្តិ) ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់មន្ត្រីគ្រប់ជាន់ថ្នាក់រូមគ្នាស្តារនិងអភិវឌ្ឍវិស័យកសិកម្មជាមួយគ្នា ដោយសំរូចសកម្មភាពបន្តជំរុញកំណែទម្រង់ការងារជាអាទិ៍លើអនុវិស័យ៖

១. ផលិតកម្មដំណាំកសិកម្មដោយយកចិត្តទុកដាក់លើភាពចាំបាច់នៃកិច្ចសហការជិតស្និទ្ធរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និង ក្រសួងធនធានទឹក និងឧត្តុនិយម

២. ការអភិវឌ្ឍផលិតកម្មសត្វនិងបសុព្យាបាល

៣. ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៖ ព្រៃឈើ និងជលផល។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ត្រីទាំងអស់ខិតខំបង្កើនសមត្ថភាព និងចំណេះដឹង និងជាមន្ត្រីល្អ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...