ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិ៍សាត់ ដើម្បីពិនិត្យអំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 2140

ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិសាត់ ដែលមានកម្មវិធីដូចខាងក្រោម៖

កម្មវិធីទី២៖
ពិនិត្យអំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ដែលភាគច្រើនជាអ្នកផលិតស្រូវពូជបានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានសមាជិកចំនួន ៦១នាក់ មានភាគហ៊ុនចំនួន ២៣៤ និងដើមទុនសរុបចំនួនជាង ៥០លានរៀល។ ឆ្នាំ២០១៩ សមាជិកសហគមន៍បានផលិតគ្រាប់ពូជស្រូវសែនក្រអូប ដោយប្រើគ្រាប់ពូជគ្រឹះលើផ្ទៃដីចំនួន ៣ហត ទទួលបានទិន្នផលមធ្យមចំនួន ,៥០ត/ហត ធ្វើបានពីរដងក្នុង១ឆ្នាំ សម្រាប់ប្រើប្រាស់ខ្លួនឯង និងលក់ចែកចាយជូនសមាជិក និងកសិករផ្សេងទៀតទាំងក្នុង និងក្រៅភូមិផងដែរ។ ក្នុងគោល បំណងបង្កើនគុណភាពគ្រាប់ពូជស្រូវ សម្រាប់ឆ្នាំ២០២០នេះ សហគមន៍បានសាកល្បងផលិតគ្រាប់ពូជស្រូវសែនក្រអូបវិញ្ញាបនបត្រ ដោយប្រើគ្រាប់ពូជគ្រឹះចំនួន ៤០kg លើផ្ទៃដី ៣ហ. ដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម។ ដោយឡែក ការផលិតស្រូវចំណីវិញសហគមន៍ប្រើពូជសែនក្រអូបលើផ្ទៃដី ៦៥ហ. ទទួលបានទិន្នផលមធ្យមជាង ៤ត/. ដោយអនុវត្តបាន -៣ដង/ឆ្នាំ ហើយតម្លៃស្រូវសើមពី ៩០០- ២០០៛/kg លោក ជា សុគន ជាសមាជិកសហគមន៍បានឱ្យដឹងថា គាត់បានចូលរួមក្នុងការផលិតគ្រាប់ពូជស្រូវ និងស្រូវចំណីនេះផងដែរ លើផ្ទៃដី ៥ហ. ដោយទទួលបានទិន្នផលជាមធ្យម ៤ត/.ត។ ជាទូទៅ សហគមន៍នេះ ប្រើប្រាស់ប្រព័ន្ធស្រោចស្រពដែលមានប្រភពពីស្ទឹងពោធិ៍សាត់។ ក្រៅពីដំណាំស្រូវ សមាជិកសហគមន៍មួយចំនួនបានចិញ្ចឹមមាន់យកសាច់ យកស៊ុតភ្ញាស់កូន និងជ្រូកយកសាច់ជាលក្ខណៈគ្រួសារ ហើយនិងកំពុងតភ្ជាប់បណ្ដាញអគ្គីសនីអនុគ្រោះថ្លៃផលិតកម្មកសិកម្មសម្រាប់បម្រើការស្រោចស្រពទឹកលើដំណាំកសិកម្ម។

ឃើញជាក់ច្បាស់នូវរាល់សមិទ្ធផលសំខាន់ៗដែលសហគមន៍សម្រេចបានទាំងដំណាំស្រូវ (ស្រូវពូជ និងស្រូវចំណី) និងការចិញ្ចឹមសត្វ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងពីគ្រប់សមាជិក ធ្វើឱ្យកម្រិតជីវភាពត្រូវបានលើកកម្ពស់យ៉ាងល្អប្រសើរ។ លោកបានបន្តទៀតថា នេះគឺអ្វីដែលរាជរដ្ឋាភិបាលចង់បាន និងចង់ឃើញប្រជាពលរដ្ឋដែលបាននិងកំពុងជ្រកក្រោមម្លប់សុខសន្តិភាពនេះ រស់នៅប្រកបដោយភាពសុខសាន្ត ជីវភាពសម្បូរសប្បាយ មានសុភមង្គលគ្រប់ៗក្រុមគ្រួសារ។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឱ្យប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវចូលរួមការពារឱ្យបាននូវសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ។ ចំពោះផលិតកម្មដំណាំស្រូវទាំងស្រូវពូជ និងស្រូវចំណី ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឱ្យសហគមន៍អនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យាដើម្បីធានាតម្លៃ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់។ ដោយឡែកចំពោះការងារបច្ចេកទេស លោកស្នើឱ្យសហគមន៍ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រើប្រាស់ឧបករណ៍ព្រោះស្រូវ (drumseeder) ដោយភ្ជាប់ជាមួយគោយន្ត ប្រយោជន៍ចំណេញពេល ពលកម្ម ងាយស្រួលកម្ចាត់ស្មៅចង្រៃ និងទទួលបានទិន្នផលខ្ពស់ ជាពិសេសត្រូវកែសម្រួលប្រឡាយស្រោចស្រព ឲ្យបានប្រសើរជាងពេលបច្ចុប្បន្ន ដែលត្រូវធ្វើយ៉ាងណាបូមទឹកម្តងឲ្យចូលស្រែតែម្តង ជៀសវាងបូមពីរ ទៅបីដងទើបចូលស្រែ ដែលត្រូវចំណាយថវិកាអស់ច្រើន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...