ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបាន​បន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (សាធារណៈរដ្ឋប្រជាមានិតចិន-សាធារណៈរដ្ឋកូរ៉េ-ជប៉ុន) លើកទី២១ តាមរយៈប្រព័ន្ធអនឡាញ

ចេញ​ផ្សាយ​ ២៨ តុលា ២០២១ 1189

នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បាន​បន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (សាធារណៈរដ្ឋប្រជាមានិតចិន-សាធារណៈរដ្ឋកូរ៉េ-ជប៉ុន) លើកទី២១ តាមរយៈប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំនេះស្ថិតក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី។ 
មានមតិចូលរួមក្នុងកិច្ចប្រជុំនារសៀលនេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឧត្តមមន្រ្តីអាស៊ានបូកបីទាំងអស់ ជាពិសេសលេខាធិការដ្ឋាន​អាស៊ានដែលបានសម្របសម្រួល និងអនុវត្តកិច្ចសហប្រតិបត្តិការទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ទាក់ទងនឹងវិស័យស្បៀង កសិកម្ម និងព្រៃឈើកាលពីឆ្នាំមុន។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង​សាធារណៈរដ្ឋប្រជាមានិតចិនលើប្រធានបទអនាម័យ និងភូតគាមអនាម័យ ឯកឧត្តមរដ្ឋមន្ត្រីបានទទួលស្គាល់ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ក្នុងការអនុវត្តការងារអនាម័យ និងភូតគាមអនាម័យ ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្មស្បៀង និងផលិតផលកសិកម្មប្រកមដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណចំពោះសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានជួយពង្រឹងដល់ការ​តាមដាន ស្រាវជ្រាវ ជំងឺសត្វ និងវិភាគជំងឺសត្វ តាមរយៈវគ្គបណ្តុះបណ្តាល និងការកសាងមន្ទីរពិសោធជូនដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វកម្ពុជា។ ឯកឧត្តមសង្ឃឹមថា កិច្ចសហប្រតិបត្តិការ និងការគាំទ្រលើការកសាងសមត្ថភាពទាំងលើការត្រួតពិនិត្យជំងឺសត្វ រុក្ខជាតិ និងសុវត្ថិភាពចំណីអាហារ នឹងបន្តមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសជាសមាជិកអាស៊ានផងដែរ ដើម្បីជាប្រយោជន៍រួម។
ឆ្លៀតយកឱកាសនេះផងដែរ ឯកឧត្តមក៏បានកោតសរសើរដល់ក្រុមប្រឹក្សានៃកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ APTERR និងជាពិសេសប្រទេសដែលជាសមាជិកដែលបានផ្តល់អង្ករជំនួយដល់កម្ពុជាតាំងពីឆ្នាំ២០០៧ ដល់បច្ចុប្បន្នបានសរុបចំនួន ១ ២៤០តោន សម្រាប់យកមកចែកជូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់បណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ និងជំងឺកូវីដ-១៩។ 
ឯកឧត្តមបន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងតំបន់គឺពិតជាមានសារៈសំខាន់សម្រាប់ក្របខ័ណ្ឌាស៊ានបូកបី ដើម្បីគ្រប់គ្រង និងធានាសន្តិសុខស្បៀងក្នុងអំឡុងពេលគ្រោះមហន្តរាយដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក៏ដូចជាជំងឺរាតត្បាតកូវីដ-19។ ឯកឧត្តមសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរួមគ្នាពីប្រទេសជាសមាជិកទាំងអស់ នឹងបន្តដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខស្បៀងនៅក្នុងតំបន់។
សូមជម្រាបជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបីលើកទី២១ បានយកប្រធានបទមួយចំនួនមកពិភាក្សា៖ ទី១. ការផ្លាស់ប្តូរទស្សនៈវិស័យស្តីពីការអភិវឌ្ឍក្នុងតំបន់ និងយន្តការឆ្លើយតបនឹងការរាតត្បាតកូវីដ-១៩ ក្នុងវិស័យស្បៀង កសិកម្ម និងព្រៃឈើ។ ទី២. វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី លើវិស័យស្បៀង កសិកម្ម និងព្រៃឈើ។

 

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មីប្រចាំនៅព្រះរាជាណាចក្រក...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៦:០០ រសៀល ថ្ងៃអង្គារ១១រោច...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី Mariam J. Sherman នាយិកាធនាគារ ពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើត រួមទាំងប្រចាំនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា និងសហការី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចូលរួមក្នុងពិធីបើវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គ លេខាធិការ និងមន្ត្រីជំនាញបានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតតាមរយៈប្រព័ន្ធអនឡាញ ដើម្បីពិនិត្យ...
នាវេលាម៉ោង ០៨:៣០ព្រឹក ថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចូលរួមពិភាក្សាការងារជាមួយ លោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA និង លោក Cho Jaejin នាយកប្រតិបត្តិនៃ Korea Agency of HACCP Accreditation and Services
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី១១...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ហ្ស៊ូម ដើម្បីពិនិត្យ និងពិភាក្សាលើការងាររៀបចំសេចក្តីព្រាងក្របខណ្...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:00 ព្រឹកថ្ងៃទី១០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា សាលាថ្នាក់តំបន់ (តាមប្រព័ន្ធ Zooming) ស្តីពី " ដំណើរផ្លាស់ប្តូរកសិកម្មអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារប្រកបដោយ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៣:00 រសៀលថ្ងៃទី៨...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបាន​បន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (សាធារណៈរដ្ឋប្រជាមានិតចិន-សាធារណៈរដ្ឋកូរ៉េ-ជប៉ុន)...
នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣ តាមរយៈប្រព័ន្ធអនឡាញ
នាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤រោច ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រី...
នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា (តាមប្រព័ន្ធ Zoom) ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃចន្ទ ១២កើត ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្ត្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មបាភ្នំមានជ័យ...
នៅព្រឹកថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងទិវាស្បៀងអាហារពិភពលោកឆ្នាំ២០២១...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ "សកម្មភាពយើងគឺជាអនាគតយើង ផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ...
សម្រាប់ឆ្នាំ២០២១ នេះ គឺជាខួបលើកទី៤១ នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតចំនួន ២០០នាក់ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture - RUA) ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ:ពេល...
នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥...