បង់​ក្លា​ដែ​សមាន​បំណង​នាំចូល​អង្ករប្រហែល២០ម៉ឺនតោនពីកម្ពុជា

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2070

ដោយសារ​តម្រូវការ​ស្បៀង ​ជា​បញ្ហា​អាទិភាព​បំផុត ​សម្រាប់​ប្រទេស​បង់​ក្លា​ដែ​សដែល​នោះ រដ្ឋាភិបាល​បង់​ក្លា​ដែ​ស ​ដែលមាន​បំណង ​នឹង​នាំចូល​អង្ករ​ប្រហែល​ជាង២០០.០០០តោន​ពី​ប្រទេស​កម្ពុជា​នៅពេល​ខាងមុខ ។

បញ្ហា​នេះ ​បាន​ត្រូវ​លើកឡើង​ នៅក្នុង​ជំនួប​សម្ដែង​ការគួរសម ​រវាង​លោកស្រី​រដ្ឋមន្ដ្រីការបរទេស​បង់​ក្លា​ដែ​ស ឌី​ពូ ម៉ូ​នី ជាមួយ​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា​ កាលពី​រសៀល​ថ្ងៃទី២៧ ខែធ្នូ។

ចំណុច​នេះ​ ក៏​បានលើកឡើង ដូចគ្នា​នោះដែរ​ ខណៈ​ជួប​ជាមួយ​លោក ​រវាង​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ការបរទេស​កម្ពុជា លោក​ហោ​ណាំហុង និង​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ។

ក្នុងជំនួប​ជាមួយ​សម្ដេច​តេ​ជោ ហ៊ុន សែ ន​លោកស្រី​រដ្ឋមន្ដ្រីការបរទេស បានចាត់ទុក​កម្ពុជា ​ជា​អធិរាជ​ស្បៀង ហើយ​បានបង្ហាញ​ក្ដីសប្បាយ​រីករាយ ​ពី​ភាព​អធិរាជ​ស្បៀង​របស់​កម្ពុជា។

លោកស្រី​ ក៏បាន​លើកឡើង ​ពី​ការជំរុញ​កិច្ចសហប្រតិបត្ដិការ ​រ​វាង​ប្រទេស​ទាំងពីរ ជាពិសេស​លើ​វិស័យ​កសិកម្ម ហើយនឹង​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​នាពេលឆាប់ៗនេះ។ លោកស្រី​ឌី​ពូ ម៉ូ​នី បានលើកឡើង ​ពី​កិច្ចសហប្រតិបត្ដិការ ​នៃ​ប្រទេស​ទាំងពីរ និង​បាន​បញ្ជាក់ថា បង់​ក្លា​ដែ​សនឹង​បញ្ជូន​គណៈប្រតិភូ​មួយក្រុម​ សិក្សា​ពី​វិស័យ​កសិកម្ម ​នៅ​កម្ពុជា​ដែល​អាច​នាំទៅរក​ ការដាក់ចេញ​នូវ​កិច្ចព្រមព្រៀង និង​ការកសាង​ម៉ាស៊ីនកិនស្រូវ​នៅ​កម្ពុជា ។

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​លើក​ទឹក​ចិ​ត្ដ​អ្នកវិនិយោគ ​នៅ​បង់​ក្លា​ដែ​ស ​ឱ្យ​រកស៊ី​នៅ​កម្ពុជា ពិសេស​លើ​វិស័យ​កសិកម្ម។ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ច្បាប់​វិនិយោគ​នៅ​កម្ពុជា ​មិន​តម្រូវឱ្យ​អ្នកវិនិយោគ​បរទេស ​ចាំបាច់​ដាក់ទុន​ជាមួយ​អ្នកស្រុក​នោះឡើយ ពោលគឺ​ពួកគេ​អាច​វិនិយោគទុន​ ដោយ​ខ្លួនឯង​មួយរយ​ភាគរយ​បាន។ ថ្នាក់ដឹកនាំ​បង់​ក្លា​ដែ​ស ​ក៏បាន​សុំ​អញ្ជើញសម្ដេច​ហ៊ុ សែន ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស ហើយ​នាំ​សំណើ​នេះ​ត្រូវបាន​សម្ដេច ​ទទួលយក​ដោយ​អនុញ្ញាត ឱ្យ​ក្រសួងការបរទេស​ទាំង​ពីរ​រៀបចំ និង​ពិភាក្សា​បន្ដ​ពី​ដំណើរ​ទស្សនកិច្ច​ខាងលើ ។

ដោយឡែក​ ក្នុងជំនួប​ជាមួយ​លោក​ឧបនាយករដ្ឋមន្ដ្រី​ហោ ណាំហុង កាលពី​ព្រឹក​ថ្ងៃទី២៧ ខែធ្នូ​នេះ ចំណុច​នេះ ​ក៏បាន​លើកឡើង​ស្រដៀង​គ្នា​នេះដែរ។ បើតាម​ប្រសា​ស​ន៏​របស់លោក​ហោ ណាំហុង បានឱ្យដឹងថា នៅក្នុង​ជំនួប​នាពេលនេះ ​ភាគី​ទាំង​ពីរ បាន​ពិភាក្សា​លើ​បញ្ហា​ជាច្រើន ក្នុង​នោះបាន​ផ្ដោតជាសំខាន់​ លើ​បញ្ហា​បង់​ក្លា​ដែ​ស​ ចង់​នាំ​អង្ករ​ចូល​ពី​កម្ពុជា​ ក្នុង​ចំនួន​នៃ​ការបញ្ជាទិញ​ ប្រហែលជា២០០.០០០តោន ដើម្បី​ឆ្លើយតប​ ទៅនឹង​តម្រូវការ​ ជា​អាទិភាព ​របស់​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស ។ ដោយសារ​ មាន​បញ្ហា​ខ្វះ​ស្បៀងអាហារ​ជា​អាទិភាព​ទី១ បង់​ក្លា​ដែ​ស​ចង់​ធ្វើ​កិច្ចសហប្រតិបត្ដិការ​ លើ​ការវិនិយោគ​ខាង​ផ្នែក​កសិកម្ម​ ដើម្បី​ផលិត​អង្ករ​នាំ​ចេញពី​កម្ពុជា ។

ភាគី​ទាំងពីរ ​ក៏បាន​ពិភាក្សាគ្នា​ផងដែរ ​ទាក់ទង​ទៅនឹង​ការបង្កើត​គណៈកម្មការ ​ចម្រុះ​មួយ​រវាង​ក្រសួងការបរទេស​ នៃ​ប្រទេស​ទាំងពីរ ដើម្បី​សហ​ប្រតិ​ប​ត្ដិ​ការ​គ្នា ​និង​ធ្វើ​ការជំរុញ​ការវិនិយោគ និង​ការពារ​វិនិយោគ ទៅវិញទៅមក​ផងដែរ និង​បញ្ហាផ្សេងៗទៀត ។

ភាគី​កម្ពុជា ​បាន​ជំរុញ​ឱ្យ​ភាគី​បង់​ក្លា​ដែ​ស ​ពិភាក្សា​បន្ថែមទៀត ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​ របស់​កម្ពុជា​អំពី​ការនាំ​អង្ករ​ចេញ។ លោក​រដ្ឋមន្ដ្រីការបរទេស​កម្ពុជា ​បាន​បញ្ជាក់ថា យើង​នៅសល់​ស្រូវ៣,៨លាន​តោន ​សម្រាប់​នាំចេញ​ នៅក្នុង​ឆ្នាំ២០១០នេះ។ ប៉ុន្ដែ​យើង​ខ្វះ​រោង​កិនស្រូវ​នេះ​ឱ្យទៅជា​អង្ករ ។

លោក​ក៏បាន ​ស្នើឱ្យ​ភាគី​បង់​ក្លា​ដែ​សមក​វិនិយោគ ដើម្បី​បង្កើត​រោងចក្រ​កិនស្រូវ។ លោក​បាន​ជម្រាបជូន​សម​ភាគី​ រប​ស់លោ​កថា ដោយសារ​យើង​ខ្វះ​រោងចក្រ​កិនស្រូវ​នេះ ហើយ​ទើប​យើង​អនុញ្ញាត ឱ្យ​ប្រជាជន​នាំ​ស្រូវ​ ទៅ​លក់​នៅតាម​ព្រំប្រទល់ ​ដែន​ជាមួយ​វៀតណាម​និង​ថៃ ។

ដោយឡែក​ នៅក្នុង​ជំនួប​ ជាមួយ​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​ រដ្ឋមន្ដ្រី​កសិកម្ម លោកស្រី ឌីពូ ម៉ូ​នី បាន​មាន​ប្រសា​ស​ន៏​ ថា​ប្រទេស​បង់​ក្លា​ដែ​សមាន​ចេតនា​យ៉ាងខ្លាំង​នៅ ក្នុង​ការធ្វើ​វិនិយោគ ​ទៅលើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជាពិសេស​ការជួល​ដី ​សម្រាប់​ការធ្វើ​ផលិតកម្ម​តាម​កិច្ចសន្យា (Contract Farming)។ ក្រៅពីនោះ បង់​ក្លា​ដែ​សមាន​បំណង​ចង់​នាំ​អង្ករ​ចេញ ពី​ប្រទេស​កម្ពុជា ​ក្នុង​កិច្ចព្រមព្រៀង​ រយៈពេល​វែង​មួយ​ ហើយ​នៅ​ចំពោះមុខ​នេះ​បង់​ក្លា​ដែ​ស នឹង​បញ្ជូន​មន្ដ្រី​មក​ពិភាក្សា​ ជាមួយ​កម្ពុជា​ដើម្បី​ធ្វើការ​នាំចេញ​អង្ករ ​ចំនួន២០០រយ​ពាន់​តោន។ ជាមួយគ្នា​នោះដែរ​បង់​ក្លា ​ដែ​សមាន​សកល​វិទ្យាល័យ​ក​សិ​កម្ម ​ជាច្រើន​ផ្ដោតលើ​ការស្រាវជ្រាវ​ ដើម្បី​អភិវឌ្ឍ​ន៏ ដូច្នេះ​ក្រសួងកសិកម្ម​កម្ពុជា ​អាច​បញ្ជូន​និស្សិត ​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស ​ដើម្បី​ចូលរួម​បណ្ដុះបណ្ដាល​ ក៏ដូចជា​ស្រាវជ្រាវ​ផងដែរ ។

ជាការ​ឆ្លើយតប ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន បាន​មាន​ប្រសា​ស​ន៏​ថា ក្រសួង​ស្វា​គម​ន៏​ជានិច្ច​ ចំពោះ​ការលើកឡើង​ខាងលើ ​ហើយ​ស្នើសុំ​ឱ្យ​បង់​ក្លា​ដែ​ស ​បញ្ជូន​មន្ដ្រី​ជំនាញ ​មកកាន់​ប្រទេស​កម្ពុជា ​ដើម្បី​ពិភាក្សា​ទៅលើ​ចំណុច​ខាងលើនេះ ។

នៅក្នុង​ជំនួប​នោះ​ផងដែរ ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន បាន​ជម្រាបជូន​ឱ្យដឹងថា​ស្ថានភាព ​នៃ​ប្រទេស​បង់​ក្លា ​ដែ​សមាន​សភាព​ប្រហាក់ប្រហែលគ្នា ​ដូចជា​ប្រទេស​កម្ពុជា​ដែរ គឺ​ពឹង​ផ្អែកទៅលើ​វិស័យ​កសិកម្ម​ ដែលក្នុងនោះ​ផលិតកម្ម​ស្រូវ​ ជា​ផលិតកម្ម​ដ៏​សំខាន់ ហើយ​ប្រទេស​ទាំងពីរ ​ជួប​នូវ​បញ្ហា​ប្រឈម​ ដូចជា​ទឹកជំនន់ គ្រោះរាំងស្ងួត និង​សត្វល្អិត​បំផ្លាញ ដូច្នេះ​ប្រទេស​ទាំងពីរ ​មាន​សក្ដានុពល ​ក្នុង​កិច្ចសហប្រតិបត្ដិការ​ជាមួយគ្នា ។

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​បាន​ជម្រាប​ផងដែរ​ថា កម្ពុជា​កាលពី៣០ឆ្នាំមុន​ ជា​ប្រទេស​ខ្វះខាត​ស្បៀង​ដូច​បង់​ក្លា​ដែ​ស​ដែរ។ ពី​ឆ្នាំ១៩៧៩-១៩៩៥ គឺ​ខ្វះ​ស្បៀង ប៉ុន្ដែ​នៅ​ឆ្នាំ១៩៩៦ គឺ​យើង​ធានាបាន​នូវ​សន្ដិសុខ​ស្បៀង ​កម្រិត​ថ្នាក់ជាតិ ​ហើយ​នៅ​រយៈពេល​ប៉​ន្មា​ន​ឆ្នាំ​ចុង​ក្រោយនេះ យើង​សល់​អង្ករ​ សម្រាប់​នាំចេញ​ទៀតផង ។ លោក​បាន​បញ្ជាក់ថា នៅ​ឆ្នាំ២០១០-២០១១ ក្រៅពី​ធានាបាន​នូវ​សន្ដិសុខ​ស្បៀង យើង​សល់​ស្រូវ​ចំនួន៣,៤លាន​តោន ​សម្រាប់​បម្រើ ឱ្យ​ការនាំចេញ ​ហើយ​ទិន្នផល​ស្រូវ ​នៅ​កម្ពុជា​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ។

ជាមួយគ្នា​នោះ​ ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន បាន​ចែករំលែក ​នូវ​កក្ដា​ដែល​ធ្វើឱ្យ​កម្ពុជា​ទទួលបាន​ជោគជ័យ​ផងដែរ ​ដោយ​ឯកឧត្ដម​បាន​ជម្រាប​ថា ចំណុច​ដែល​ធ្វើឱ្យ​ជោគជ័យ​នោះ គឺមាន​កក្ដា៣យ៉ាង ទី១.កក្ដា​ដឹកនាំ បានន័យថា​រាជ​រដ្ឋា​កម្ពុជា ​ដែលមាន​សម្ដេច​ហ៊ុន សែន ជា​ប្រមុខ​តែងតែ​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​ស្នូល​ដោះស្រាយបាន​បញ្ហាផ្សេងៗ កាត់​ប​បន្ថយ​ភាពក្រីក្រ ​និង​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ចជាតិ ។

ជាមួយគ្នា​នោះ ដើម្បី​សម្រេចបាន​ជោគជ័យ​ រាជរដ្ឋាភិបាល​កម្ពុ​ជា មាន​គោលនយោបាយ ​ធ្វើឱ្យបាន​សម្រេច​សុខភាព កិច្ចសហប្រតិបត្ដិការ​ល្អ ជា​មួយ​ដៃគូ​អភិវឌ្ឍ​ន៏​រួមមាន​ទ្វេភាគី ​ពហុភាគី និង​សហ​ប្រតិ​ប​ត្ដិ​ការល្អ ​ជាមួយ​វិស័យ​ឯកជន ហើយ​រាជរដ្ឋាភិបាល ​បាន​ផ្ដោ​យ​ការយក​ចិ​ត្ដ​ទុកដាក់​ទៅលើ​ការអភិវឌ្ឍ​ន៏​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ រួមមាន​ប្រព័ន្ធ​ស្រោចស្រព ផ្លូវលំ​ជនបទ​ដោះស្រាយ​ទីផ្សារ​ជាដើម។

ទី២.កក្ដា​បច្ចេកទេស ​គឺ​យើង​បាន​ផ្ដោតទៅលើ​ការស្រាវជ្រាវ​ ដើម្បី​អភិវឌ្ឍ​ន៏ និង​ផ្សព្វផ្សាយ​បំពាក់បំប៉ន​បច្ចេកទេស ​ដល់​កសិករ គឺ​យើង​ខិតខំ​កែ​ទម្លាប់​កសិករ​ពី​ការផលិត​ដើម្បី​ហូប មកជា​ការផលិត ​ដើម្បី​ធ្វើ​ជំនួញ ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ យើង​កែ​ទម្លាប់​កសិករ ពី​ការប្រើប្រាស់​ពូជស្រូវ​ធ្ងន់​ មក​ពូជ​ស្រូវស្រាល​ដែលមាន​ទិន្នផល​ខ្ពស់ យើង​កែ​ទម្លាប់​កសិករ ​ពី​ការប្រើប្រាស់​ជីគីមី ងាក​មក​ប្រើ​ជីធម្មជាតិ​ ដែលមាន​នៅក្នុង​ដៃ ​និង​មូលដ្ឋាន​ស្រាប់ និង​យើង​កែ​ទម្លាប់​កសិករ​ ពី​ការធ្វើ​ស្រែ​មួយ​មុខ ​ទៅជា​ការដាំ​បន្លែបង្ការ ចិញ្ចឹម​ត្រី ចិញ្ចឹមសត្វ នេះ​ជាការ​បង្កើន​មុខរបរ​កសិកម្ម​ ដល់ក​សិ​ករ និង​កក្ដា​ទី៣ ជា​កក្ដា​រួមផ្សំ​ គឺ​រាជរដ្ឋាភិបាល ​បាន​ជំរុញ​ឱ្យ​ម​ន្រី្ដ​ចុះ​មូលដ្ឋាន ចុះ​ដល់​កន្លែង​ផលិតកម្ម​ ដែល​ក្រសួង​បានដាក់ចុះ​នូវ​កម្មវិធី​ហៅថា "ចុះ​ស្រែ​ជាមួយ​កសិករ។

កម្ពុជា-បង់​ក្លា​ដេ​ស បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ ស្ដីពី​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ២០០៦។ ចំណែក​ការផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ រវាង​កម្ពុជា-បង់​ក្លា​ដេ​ស នៅ​ឆ្នាំ២០០៩ មានតម្លៃ​ជាង១លាន​ដុល្លារ​អា​មេ​រិច។ កម្ពុជា​បាន​នាំចេញ​ទៅកាន់​បង់​ក្លា​ដេ​ស មាន​ចំនួន​ជាង១,៣លាន​ដុល្លារ​អាមេរិក។

នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី១ មកកាន់​ប្រទេស​កម្ពុជា ​របស់លោក​ស្រីរ​ដ្ឋ​ម​ន្រី្ដ​ការបរទេស​ នៃ​ប្រទេស​បង់​ក្លា​ដេ​ស​ ដើម្បី​ជំរុញ​ការ​អនុវត្ដ​ន៏​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ​រវាង​ប្រទេស​ទាំងពីរ​ ឱ្យបាន​កាន់តែ​កើនឡើង​ថែមទៀត។ ដោយឡែក​កាលពី​ឆ្នាំ២០០១ លោកស្រី​នាយករដ្ឋមន្ដ្រី​បង់​ក្លា​ដេ​ស ​ក៏បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ ​នៅ​ប្រទេស​កម្ពុជា​ផងដែរ ដើម្បី​ពង្រឹង​នូវ​ទំនាក់ទំនង​សហ​ប្រតិ​ប​ត្ដិ​ការ​ទ្វេភាគី ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...