ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ២៩ វិច្ឆិកា ២០១៨ 3260

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដោយឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី នាងកញ្ញា សមាជិក សមាជិកា ដែលជាមន្រ្តិរាជការក្រោមឱវាទ ព្រមជាមួយសិក្ខាកាម។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ០៣ថ្ងៃ ដែលត្រូវបានសហការរៀបចំឡើងដោយអគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គាធិការនៃអគ្គាធិការដ្ឋាននៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនាយកដ្ឋានពាក់ព័ន្ធ ក្នុងគោលបំណង៖ ១- ផ្តល់ឱកាសឲ្យមន្រ្តីជំនាញស្វែងយល់ ដកស្រង់យកបទពិសោធន៍ពីគ្នាទៅវិញទៅមក វិភាគអំពីចំណុចខ្លាំងចំណុចខ្សោយ បញ្ហាប្រឈមនៅក្នុងការអនុវត្តកម្មវិធីកែទម្រង់ប្រព័ន្ធត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សម្រាប់ជាធាតុចូលក្នុងការពង្រឹងការងារអនុវត្ត និងកែលម្អនីតិវិធីធ្វើអធិការកិច្ចឲ្យបានល្អប្រសើរសម្រាប់វិស័យកសិកម្ម។ ២- ចូលរួមចំណែកអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្តនៃការកសាងធនធានមនុស្សប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្ម និងគោរពនីតិរដ្ឋក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

 

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនអង្គពិធីជ្រាបថាប្រធានបទស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺមានសារៈសំខាន់ក្នុងន័យឲ្យអង្គភាពនីមួយៗត្រូវចេះទទួលខុសត្រូវលើការបាត់បង់ទ្រព្យសម្បត្តិរដ្ឋ និងត្រូវចូលរួមយកចិត្តទុកដាក់មើលថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានគង់វង្សល្អ។ ដូច្នេះ អង្គភាពត្រូវអនុវត្តគោលការណ៍ យន្តការ ឬនីតិវិធីដើម្បីធ្វើការគ្រប់គ្រង ប្រើប្រាស់ និងថែរក្សាឲ្យបានល្អ ហើយនេះជាភារកិច្ចដ៏ចាំបាច់ដែលប្រធានអង្គភាពនីមួយៗត្រូវចងចាំ ដោយអនុលោមតាមស្មារតីនៃអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធាននិងនីតិវិធីនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈដែលក្នុងនោះមានជាអាទិ៍៖ ១- ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋ ២-ការជួលទ្រព្យសម្បត្តិរបស់រដ្ឋ ៣- ការលក់ទ្រព្យសម្បត្តិរបស់រដ្ឋ និង៤- ការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ក្រៅពីនេះ ក៏ត្រូវយកចិត្តទុកដាក់អនុវត្តនូវរាល់ខ្លឹមសារសំខាន់ៗដែលមាននៅក្នុងអនុក្រឹត្យលេខ៦៦អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្តីពីវិធាន និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ - សារាចរណែនាំលេខ០០១ សហវ.ទរ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ - សារាចររបស់រាជរដ្ឋាភិបាលលេខ០៧ សរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ។

ឆ្លៀយយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំដល់ឯកឧត្តម លោក លោកស្រីប្រធានគ្រប់អង្គភាពឲ្យយកចិត្តទុកដាក់ក្នុងភាពទទួលខុសត្រូវខ្ពស់អនុវត្តនូវចំណុចគន្លឹះមួយចំនួនដូចខាងក្រោម៖ ទី១- ត្រូវណែនាំ និងជំរុញការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមនីតិវិធី លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធក្នុងស្មារតីទទួលខុសត្រូវ។ ត្រូវត្រួតពិនិត្យ និងវាយតម្លៃពីភាពត្រឹមត្រូវនៃការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ព្រមទាំងជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនូវទ្រព្យសម្បត្តិចាស់ទ្រុឌទ្រោមប្រើប្រាស់លែងកើត ដោយអនុលោមតាមបទប្បញ្ញត្តិគតិយុត្តជាធរមាន ហើយត្រូវជំរុញការធ្វើវិញ្ញាបនបត្រសម្គាស់ម្ចាស់អចលនវត្ថុឬ ប័ណ្ណសម្គាស់សិទ្ធិកាន់កាប់អចលនវត្ថុរបស់រដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពនីមួយៗ។ ទី២- ត្រូវធ្វើសវនកម្មលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ទី៣- រៀបចំសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល កត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ជាចលនទ្រព្យ និងអចលនទ្រព្យស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាព ដែលត្រូវធ្វើឡើងក្នុងរយៈពេល៥ឆ្នាំម្តង ហៅថា ឆ្នាំគោល។ ទី៤- អង្គភាពត្រូវបំពេញបែបបទចុះបញ្ជីអចលនទ្រព្យ និងស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ និងអចលនទ្រព្យទាំងអស់មកក្រសួងដើម្បីស្នើទៅក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយត្រូវរៀបចំធ្វើតារាងបច្ចុប្បន្នភាពបញ្ជីជួលទ្រព្យសម្បត្តិរដ្ឋ សម្បទានដីសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច និងសម្បទានទ្រព្យសម្បត្តិរដ្ឋដទៃទៀត។ ទី៥- រាល់ពេលគម្រោងនីមួយៗត្រូវបានបញ្ចប់ ស្នើឯកឧត្តម លោក លោកស្រីប្រធានគ្រប់អង្គភាពគ្រប់គ្រងគម្រោងទាំងអស់ សហការជាមួយអង្គភាពរដ្ឋ រៀបចំបែបបទប្រគល់-ទទួលទ្រព្យសម្បត្តិទាំងនោះ ហើយកត់ត្រាចូលក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងផ្តល់ឯកសារពាក់ព័ន្ធទាំងអស់ជូនមកគណៈកម្មការសារពើភ័ណ្ឌក្រសួងដើម្បីតាមដាន វាយតម្លៃ និងគ្រប់គ្រងបន្ត។ ទី៦- បន្តអនុវត្តសេចក្តីជូនដំណឹងលេខ៩៣៣៩ កសក ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ទី៧-នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ត្រូវធ្វើការតាមដាននូវការធ្វើបញ្ជីសារពើភ័ណ្ឌ និងតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះ ជាប្រចាំឆ្នាំឲ្យកាន់តែមានប្រសិទ្ធភាព។ ប្រធានអង្គភាព និងមន្ទីររាជធានី ខេត្តទាំងអស់ត្រូវជំរុញដល់មន្រ្តីបង្គោលប្រព័ន្ធព័ត៌មានវិទ្យាឲ្យបញ្ចូលទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលា យកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...