ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ជាសហប្រធានដឹកនាំកិច្ចប្រជុំដ៏មានសារសំខាន់ពាក់ព័ន្ធនឹង ការតាមដាននិងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយក្នុងវិស័យជលផល

ចេញ​ផ្សាយ​ ០១ កក្កដា ២០២១ 1028

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ជាសហប្រធានដឹកនាំកិច្ចប្រជុំដ៏មានសារសំខាន់ពាក់ព័ន្ធនឹង ការតាមដាននិងពិនិត្យវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយក្នុងវិស័យជលផល និងវឌ្ឍនភាពឆ្ពោះទៅសម្រេចសមិទ្ធផលពីការគាំទ្រថវិកាទទួលពីគម្រោងស្តីពី ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកនេសាទ និងផ្នែកវារីវប្បកម្ម CAPFISH Programme។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ដៃគូអភិវឌ្ឍ នាយកអង្គការ FAO, AFD, UNESCO and UNIDO តាមប្រព័ន្ធ Zoom។ 
កម្មវត្ថុនៃកិច្ចប្រជុំដែលភាគីទាំងពីរលើកយកមកពិនិត្យ ពិភាក្សា និងវាយតម្លៃគឺវឌ្ឍនភាពនៃការអនុវត្តកម្មវិធីចំនួនពីរគឺ៖
១- កម្មវិធីស្តីពី "ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែក នេសាទ (Cambodia Programme for Sustainable and Inclusive Growth in the Fisheries Sector: Capture Component ហៅកាត់ថា CAPFISH-Capture)។ 
២- និងកម្មវិធីស្តីពី "ការជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ផ្នែកវារីវប្បកម្ម (Programme for Sustainable and Inclusive Growth in the Fisheries Sector: Aquaculture component ហៅកាត់ថា CaPFish Aquaculture)។ 
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានមានមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវឯកអគ្គរដ្ឋទូត ឯកឧត្តម លោក លោកស្រីដែលបានចំណាយពេលវេលា    ដ៏មានតម្លៃអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នាពេលនេះដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវឯកអគ្គរដ្ឋទូត សហការី និងមន្រ្តីរដ្ឋបាលជលផលទាំងអស់ បើទោះបីយើងស្ថិតក្នុងស្ថានភាពដ៏លំបាកនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ បានខិតខំអនុវត្តកម្មវិធីទាំងពីរខាងលើសម្រេចទទួលបានលទ្ធផលគួរជាទីមោទនៈ។ កិច្ចប្រជុំពិភាក្សានាពេលនេះ គឺជាមានបំណងពិភាក្សា ពិនិត្យតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CaPFish-Capture និង CaPFish Aquaculture ពិនិត្យលើលទ្ធផលដែលបានសម្រេច កំណត់ចំណុចខ្លាំង និងចំណុចខ្សោយ រួចឈានទៅដាក់ចេញនូវផែនការសកម្មភាព និងវិធានការថ្មីៗថែមទៀតសម្រាប់អនុវត្តបន្តដើម្បីជំរុញវិស័យមួយនេះឱ្យឈានទៅមុខស្របតាមទិសដៅដែលបានកំណត់ និងជាពិសេសឆ្លើយតបទៅនឹងផែនការអភិវឌ្ឍវិស័យវារីវប្បកម្ម។ ស្តែងចេញពីសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ចសហការ និងគាំទ្រពីសហភាពអឺរ៉ុប ស្ថាប័នរដ្ឋពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍នេសាទ ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រទាំងសម្ភារ បច្ចេកទេស និងថវិកា ដើម្បីចូលរួមជាកំលាំងការពារ គ្រប់គ្រង អភិរក្សធនធានជលផល ព្រៃលិចទឹក បង្ក្រាបបទល្មើស និងជួយបង្កើន ជំរុញផលិតភាពផលិតកម្មវារីវប្បកម្ម ធ្វើឱ្យវិស័យមួយនេះមានការវិវឌ្ឍន៍រីកចម្រើនគួរឱ្យកត់សម្គាល់។ 
នាឱកាសនេះ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានធ្វើការវាយតម្លៃចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជ រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ តាមរយ:យុទ្ធនាការបញ្ចេញវ៉ាក់សាំងការពារជូនប្រជាពលរដ្ឋ។ ដោយឡែក ទាក់ទងលទ្ធផលរបស់កម្មវិធីដែលសម្រេចបាន លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរពីគ្រប់ភាគីពាក់ព័ន្ធ។ លោកជំទាវបន្តទៀតថា កិច្ចប្រជុំនាពេលនេះមានសារសំខាន់ ព្រោះជាឱកាសល្អមួយដែលភាគីទាំងពីរ និងអ្នកពាក់ព័ន្ធទាំងអស់បានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីទ្រទ្រង់ថវិកានៃកម្មវិធី CaPFish-Capture និង Capfish Aquaculture និងលើកទិសដៅអនុវត្តបន្ត ដើម្បីឲ្យការអនុវត្តគម្រោងសម្រេចទទួលបានជោគជ័យដូចការគ្រោងទុក និងទទួលបានប្រយោជន៍សមស្របតាមអ្វីដែលវារីវប្បករចង់បានគឺ សេដ្ឋកិច្ចគ្រួសារ សន្តិសុខស្បៀង និងរក្សបាននូវធនធានធម្មជាតិប្រកបដោយចីរភាព និងបរិយាប័ននៃវិស័យជលផលជារួម និងដោយឡែកអនុវិស័យវារីវប្បកម្ម។ លោកជំទាវបានសង្កត់ធ្ងន់ថា វិស័យវារីវប្បកម្មបាននិងកំពុងចូលរួមយ៉ាងសកម្ម និងចាំបាច់ក្នុងកំណើនសេដ្ឋកិច្ចជាតិ រក្សាបាននូវនិរន្តរភាពស្បៀង និងបង្កើនកម្រិតជីវភាព ក្នុងខណ:ស្ថានភាពដ៏លំបាកនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។ ដូច្នេះ លោកជំទាវបានសន្យាថានឹងបន្តជួយឧបត្ថម្ភគាំទ្រដល់វិស័យមួយនេះ ធ្វើយ៉ាងណាជំរុញកំណើនវិស័យជលផល ធានាបានសន្តិសុខស្បៀង ថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិទាំងទឹកសាប និងសមុទ្រប្រកបដោយចីរភាព។ លោកជំទាវសង្ឃឹម និងជឿជាក់ថាតាមរយ:កម្មវិធីដែលបាននិងកំពុងអនុវត្ត នឹងពិតជាបានជួយដល់អ្នកនេសាទ វារីវប្បករកម្ពុជា សហគមន៍នេសាទទទួលបានអត្ថប្រយោជន៍ក្នុងការទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ។ ជាងនេះទៅទៀត តាមរយ:កម្មវិធីនេះបានធ្វើឲ្យកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និង EU ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាន់តែរឹងមាំទ្វេឡើងថែមទៀតទាំងពេលបច្ចុប្បន្ន និងអនាគត។ 
សរុបមក ភាគីទាំងពីរបានឯកភាពទទួលយកលទ្ធផលដែលកម្មវិធីសម្រេចបាន ស្របពេលជា មួយគ្នាភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមួយចំនួនដូចជា វឌ្ឍនភាពនៃកម្មវិធី បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅអនុវត្តបន្ត។ មួយវិញទៀត ភាគីទាំងពីរបានឯកភាពថានឹងបង្កើនសកម្មភាពកម្មវិធីឲ្យកាន់តែសកម្មថែមទៀតបន្ទាប់ពីស្ថានភាពជំងឺឆ្លងកូវីដ-១៩ បានល្អប្រសើរ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យសហភាពអឺរ៉ុបពិនិត្យពិចារណាលើ  ខ្សែច្រវាក់ផលិតកម្មកែច្នៃ កសាងសមត្ថភាពរបស់វារីវប្បករ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ 
ព័ត៌មានពិស្តារស្តីពីកម្មវិធី CaPFish-Capture និងកម្មវិធី CaPFish Aquaculture សូមអញ្ជើញចូលអានក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តមរដ្ឋមន្រ្តីចុះថ្ងៃទី២៧ និងថ្ងៃទី២៩ ខែមិថុនា។

លោកបណ្ឌិត សរ ចិត្រា ជួបពិភាក្សាការងារជាមួយក្រុមការងារនៃធនាគារពិភពលោក (WB)| Dr. Sar Chetra, led a meeting meeting with the World Bank Team
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមការិយាល័យសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជា...
ការបង្កេីនធនធានមនុស្សសម្រាប់វិស័យស្រូវអង្ករ
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានចូលរួមជាគ្រូបណ្តុះបណ្តាល...
ត្រីបបែលយក្សរបស់កម្ពុជា ដែលមានទម្ងន់ ៣០០គីឡូក្រាម បំបែកឯតទគ្គកម្មជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក
ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទស្សនទានឆ្នាំ២០២៤
នាព្រឹកថ្ងៃទី២៩ កញ្ញាឆ្នាំ២០២៣ ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ឯកឧត្តម ថោ ជេដ្ឋា និងឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញរួមគ្នាចុះពិនិត្យវឌ្ឍនភាពស្ថានភាពទឹក និងការបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្ត្រវ៉ៃគោ...
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ដី (ចម្ការ) មីន ទៅជាដីមាស
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍លើទំព័រហ្វេសប៊ុករបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពនៃការដាក់ QR Code ស្តង់ដាថ្នាល Verified ជាមួយក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
បទយកការណ៍៖ ការកែច្នៃត្រីឱ្យក្លាយជាម្ហូបអាហារសុវត្ថិភាព លើកកម្ពស់វិស័យកសិកម្មនិងជំរុញកំណើនសេដ្ឋ កិច្ចជាតិ
សិប្បកម្មកែច្នៃត្រីមួយចំនួនដែលទទួលបានពី គម្រោង (CAPFish-Capture) បង្ហាញជំហរនិងប្តេជ្ញាចិត្តក្នុងការនាំផលិតផលដែលមានស្តង់ដារ...
ឯកឧត្តម អ៉ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងប្រកាសស្តីពី “បញ្ជីពូជដំណាំរបស់ជាតិ”
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៉ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សារលិខិតអបអរសាទរ
សារលិខិតអបអរសាទរ ការបញ្ចូលរមនីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្...
កម្ពុជា និងចិន ចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមអបអរសាទររមណីយដ្ឋានប្រាសាទកោះកេររបស់កម្ពុជា ជាបេតិកភណ្ឌវប្បធម៌រូបិយពិភពលោកនៃអង្គការយូណេស្កូ
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...