សិក្ខាសាលា​និយាយ​ពី​ការគ្រប់គ្រង​ឡូត៍​នេសាទ​ឲ្យ​មាន​និរន្តរភាព

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 274

កាលពី​រសៀល​ថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០១០ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ ​ចូលរួម​ជា​គណៈអធិបតី​ ក្នុង​កិច្ចប្រជុំ​ស្តីពី​ការ គ្រប់គ្រង​ឡូត៍​នេសាទ ​ឲ្យ​មាន​និរន្តរភាព ដោយមាន​ការចូលរួម​ ពី​រដ្ឋលេខាធិការ​រង​ ​ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល អនុប្រធាន​រដ្ឋបាល​ជ​ល​ផល អនុប្រធាននាយកដ្ឋាន​ពាក់ព័ន្ធ នាយ​អធិការ នាយ​ខ័​ណ្ឌ និង​អាជីវករ​ជា​ម្ចាស់​ឡូត៍​នេសាទ​ទាំងអស់​សរុប ១០០នាក់ ។

បន្ទាប់ពី ឯកឧត្តម ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល រាយ​ការ​ពី​លទ្ធផល​ប្រជុំ​រួចមក ឯកឧត្តមរដ្ឋមន្ត្រី បាន​កោតសរសើរ ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ជល​ផល នាយ នាយរង​ផ្នែក​នាយ នាយរង​សង្កាត់ មន្ត្រីរដ្ឋបាល​ជលផល ដែល​បាន​ចូលរួម​យ៉ាងសកម្ម ​ក្នុងការ​បង្ក្រាប​បទល្មើស​ជលផល​កន្លងមក ជាពិសេស​ការចូលរួម​របស់​ព្រះរាជអាជ្ញា អាជ្ញាធរ​ ដែល​ដី​កងកម្លាំងប្រដាប់អាវុធ និង​អា​ជីរ​ករ​ជា​ម្ចាស់​ឡូត៍​នេសាទ​ទាំងអស់ ដែល​បាន​ជំរុញ​សកម្មភាព របស់​វិស័យ​ជលផល​ឲ្យ​មុខ​ប្រកបដោយ​ផ្លែផ្កា ។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់​អនុ​សាន៍ មួយចំនួន​ ដែល​ក្នុងនោះ ​រដ្ឋបាល​ជលផល អធិការដ្ឋាន​ខ័​ណ្ឌ ផ្នែក សង្កាត់រដ្ឋបាល​ជលផល បន្ត​ផ្សព្វផ្សាយ​អនុក្រឹត្យ ​លេខ១៨ អនក្រ.បក ចុះ​ថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១០ ស្តីពី នីតិវិធី​នៃ​ការវិនិយោគ ការដេញថ្លៃ​ជា​សាធារណៈ ឬ​ការជួល​តាម​កិច្ចព្រមព្រៀង និង​ការបង់​ឈ្នួល​នេសាទ​ ឲ្យ​បាន​ទូលំទូលាយ ។

រដ្ឋបាល​ជលផល​ ត្រូវយក​សេចក្តីជូនដំណឹង​ស្តីពី​លទ្ធផល នៃ​កិច្ចប្រជុំ​ពិភាក្សា​អំពី​សកម្មភាព អាជីវកម្ម នេសាទ កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១០ របស់​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ​ មក​អនុវត្ត​បន្ត ហើយ​ណែនាំ​ឲ្យ​អា​ជីរ​ករ​ជា​ម្ចាស់​ឡូត៍​នេសាទ ត្រូវគោរព​តាម​ខ្លឹមសារ​នៃ​សៀវភៅ​បន្ទុក និង​រក​វិធានការ នាំ​ទឹក​ឲ្យ​គ្របដណ្តប់​ លើ​ផ្ទៃ​ឡូត៍​ឲ្យ​បានជា​អតិបរមា ដើម្បី​រក្សា​ឲ្យ​បាន​នូវ​វិសាលភាព​ផ្ទៃ​ឡូត៍​នេសាទ ​នៅ​រដូវ​ត្រី​ពង​កូន ដែលជា​កត្តា​កំណត់​នូវ​ភាពសម្បូរ​នៃ​ត្រី។

រៀបចំ​បាន​នូវ​ប៉ម​ត្រួតពិនិត្យ​សកម្មភាព​បទល្មើស​នេសាទ និង​ការការពារ​ភ្លើង​ឆេះ​ព្រៃ នៅក្នុង​នាទី​ដែន​ឡូត៍​នេសាទ ហើយ​រដ្ឋបាល​ផល​ត្រូវមាន​ការត្រួតពិនិត្យ នូវ​វ​រ៉ា​ល់​ការអនុវត្ត​ន៏​ទាំងនេះ ពិសេស​ត្រូវមាន​របាយ​ការណ៍​ ស្តីពី​លទ្ធផល​នៃ​ការអនុវត្តន៍​របស់​ឡូត៍នីមួយៗ ។ ហើយ​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​នេសាទ​ឆ្នាំនេះ ត្រូវយក​ជា​បទពិសោធ​ន៍​សម្រាប់​ជា​មេរៀន ដើម្បី​អនុវត្ត​បន្តទៀត។

ឯកឧត្តមរដ្ឋមន្ត្រី​ បន្តទៀតថា រដ្ឋបាល​ជលផល​ ត្រូវ​បន្ត​ផ្សព្វផ្សាយ​ច្បាប់​លិខិតបទដ្ឋាន​ ក្រោម​ច្បាប់​អប់រំ និង​ជួយ​បង្កើត នូវ​មុខរបរ ឲ្យ​ស្របតាម​ស្ថានភាព​ជាក់ស្តែង​ នៅ​មូលដ្ឋាន​ដល់​ប្រជាពលរដ្ឋ ឲ្យ​បញ្ឈប់​ឧ​បករ​ណ៏​ឆក់ ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​ថែរក្សា និង​កាត់បន្ថយ​សម្ពាធ​ លើ​ធម្មជាតិ សុំ​ឲ្យ​អា​ជីរ​ករ​ឡូត៍​នេសាទ សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល​រួមគ្នា ​ដើម្បី​ការពារ​ធនធានធម្មជាតិ​ឲ្យ​បាន​គង់វង្ស ចួ​ល​រួម​ដាំ​ព្រៃ​លិច​ទឹក​តាម​ឡូត៍​នេសាទ​របស់ខ្លួន និង​សុំ​ឲ្យ​ជួយ​សរសេ​រៀប​រ៉ាប់​នូវ​បទពិសោធ​ន៏ ទាំងឡាយ​នៅតាម​ឡូត៍នីមួយៗ រួច​ផ្ញើរ​មក​រដ្ឋបាល​ជល ដើម្បី​រ៉ាប់​ចំ​ចងក្រង​ទុកជា​ឯកសារ​ផ្សព្វផ្សាយ​ដល់​អ្នកជំនាន់ក្រោយ ។ រដ្ឋបាល​ជលផល ត្រូវ​គិតគូរ​ឲ្យ​សង្កាត់ បង្កើត​ថ្នាល​បណ្តុះ​កូនឈើ​ព្រៃ​លិច​ទឹក និង​ចួ​ល​រួម​ថែរក្សា​ព្រៃ​លិច​ទឹក​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ប្រែក្លាយជា​តំបន់​ទេសចរណ៍ គឺ​យក​ព្រៃ​លិច​ទឹក ចិញ្ចឹម​ព្រៃ​លិច​ទឹក ៕

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូកូរ៉េអញ្ជើញ មកពី The Korea Rural Community Coroperation (KRC) ដឹកនាំដោយ Mr. Park Kiwook នាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍកសិកម្មនៅបរទេសនៃក្រសួងកសិកម្មកូរ៉េ...
នៅទីស្តីការក្រសួង នារសៀថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Tran Ngoc Thuan ប្រធានសម្ព័ន្ធកៅស៊ូវៀតណាម (VRG) និងសហការី ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុង...
នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាវេលាម៉ោង ១៧:០០ រសៀល ថ្ងៃសុក្រ ៨រោច ខែបុស្ស...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលដែលសម្រេចបាននាឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០
ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស...
វេទិកាសាធារណៈប្រចាំឆ្នាំស្តីពី “កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសម្បទានដីសេដ្ឋកិច្ច” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស...
សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានគោរពអញ្ជើញឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទៅពិនិត្យ...
ដើម្បីចូលរួមអបអរសាទរនៃខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទួតរវាងព្រះរាជាណាចក្រកម្ពុជា...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងរាជរដ្ឋាភិបាលបានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៤ នៃព្រឹទ្ធសភា...
នៅវិមានព្រឹទ្ធសភា នាវេលាម៉ោង ៨:០០ព្រឹក ថ្ងៃសុក្រ ០៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងរាជរដ្ឋាភិបាលបានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពី
នៅវិមានព្រឹទ្ធសភា នាវេលាម៉ោង៨:០០ ព្រឹក ថ្ងៃអង្គារ ០៦កើត ខែបុស្ស ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាស ហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ...
នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ឯកឧត្តម វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយសហការី បានអញ្ជើញមកបំពេញបេសកកម្មរយ:ពេល ០២ថ្ងៃទៅកាន់ខេត្តរតនគីរី
នៅព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតិឱ្យលោក Chengxiang MA នាយករងនៃក្រុមហ៊ុន Gansu Academy for Water Conservancy (GAWC) និងសហការីមកពីខេត្ត Gansu ប្រទេសចិន ចូល...
នារសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ...
ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម (ផ.យ.អ.ក) ២០១៩-២០២៣ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្ត្រី...
នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី Sunniya Durrani-Jamal នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំកម្ពុជា និងសហការី
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង០៨:៣០ព្រឹកថ្ងៃសុក្រ...
ពិធីប្រកាសរោងម៉ាស៊ីនកិនស្រូវចំនួន១៨ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការចូលរួមពីឯកឧត្តម Wu Guoquan តំណាងស្ថានទូតចិន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថាមានរោងម៉ាស៊ីនកិនស្រូវចំនួន១៨...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនបានអញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុនលើកទី៥...
នៅសណ្ឋាគារ Cambodiana នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨...