ចុះ​ដោះស្រាយ​សំណូមពរ​ប្រជា​នេសាទ​នៅ​ឃុំ​ផាត់​សណ្ដាយ​ស្រុក​កំពង់ស្វាយ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 168

ឆ្លើ​ត​តប​តាម​លិខិត​សំណូមពរ​របស់​ប្រជា​នេសាទ ​ចំនួន៩៨០គ្រួសារ​ ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ដ​កំពង់ធំ ។ លោក​ងួន ញ៉ិល អនុប្រធាន​ទី១រដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម​ចុះ​ដោះស្រាយ និង​សម្របសម្រួល​សំណូមពរ​របស់​ប្រជាជន​ដល់ទី​កន្លែង​ជាក់ស្ដែង។ កិច្ចប្រជុំ​បាន​ប្រ​រ​ព្ធ​ឡើង​ក្នុង​បរិវេណ​វត្ដ​សុវណ្ណ​ជលសារ ហៅ​វត្ដ​កំពង់ចម្លង ក្នុង​ឃុំ​ផាន់​សណ្ដាយ​ ស្រុក​កំពង់ស្វាយ ខេត្ដ​កំពង់ធំ ។

សមាសភាព​ចូលរួមសំខាន់ៗមាន ​អស់លោក​ជា​សមាជិក​រដ្ឋសភា​មណ្ឌល​កំពង់ធំ ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ ព្រមទាំង​សហការី​ក្នុង​ជំនាញ​ជលផល​បរិស្ថាន អស់លោក​ជា​អភិបាលខេត្ដ​កំពង់ធំ ខេត្ដ​កំពង់ឆ្នាំង អស់លោក​ជាទី​ប្រឹក្សា មន្ដ្រីរាជការ អ្នក​មុខ អ្នកការ​ជាច្រើន​នាក់​ទៀត ។

លោក​ងួន ញ៉ិល បាន​មាន​ប្រសា​ស​ន៏​បើក​អង្គប្រជុំ ដោយបាន​បញ្ជាក់ជូន​ចំពោះ​ព្រះសង្ឃ​មន្ដ្រីរាជការ​ប្រជាជន ក្នង​ឱកាស​នោះ​ថា ថ្នាក់ដឹកនាំ​ប្រទេសជាតិ​មាន​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ីម ប្រធានព្រឹទ្ធសភា​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន​ប្រធានរដ្ឋសភា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុ សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​គិតគូរ​ដោះស្រាយ​ជាក់ស្ដែង​ចំពោះ​ជីវភាព​ប្រជាជន​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ទោះបី​សម្ដេច​ទាំងបី​មិនបាន​អញ្ជើញ​ចុះ​ជាក់ស្ដែង​ក្ដី ក៏ត្រូវ​បាន​អស់លោក​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​តំណាង​របស់​សម្ដេច​ចុះ​ដោះស្រាយ​ដោយផ្ទាល់​ជាក់ស្ដែង​ដូច​ក្នុងករណី​ថ្ងៃនេះ ។

លោក​ងួន ញ៉ិល បាន​មាន​ប្រសា​ស​ន៏​ទៀតថា រាល់​សំណូមពរ ឬ​ពាក្យបណ្ដឹង​របស់​ប្រជាជន គឺ​ត្រូវ​ប្រើ​តាមរយៈ​អំណាច​បី គឺ​តាមរយៈ​ប្រព័ន្ធ តុលាការ តាម​ស្ថាប័ន​នីតិប្បញ្ញត្ដិ និង​តាមរយៈ​ស្ថាប័ន​នីតិ​ប្រតិ​ប​ត្ដិ គឺ​រាជរដ្ឋាភិបាល ។ លោក​ហេង មនោ មេឃុំ​ផាត់​សណ្ដាយ ដោយមាន​ការគាំទ្រ​ពី​លោក​អភិបាលស្រុក​កំពង់ស្វាយ​លោក​អភិបាលខេត្ដ​កំពង់ធំ​ផង​នោះ បានលើកឡើង​នូវ​សំណូមពរ​ចំនួន៦របស់​ប្រជាជន​ទាំង៩៨០គ្រួសារ គឺ​សុំ​រក្សាទុក​តំបន់​តា​សោម ជើង​ឡង ណា​ម​សែន កន្ល​ក​បាយក្អែក ចុង​អូរ កន្លង​តា​ឈុន ចុង​ព្រែក​ឆ្កោក កោះ​តាបរ កុំ​ដាក់​តំបន់​ទាំងនោះ​ជា​តំបន់​កដប ។

សុំ​លុប​ឡូ​ត៏​នេសាទ​លេខ១ ស្ទឹង​សែង ដើម្បី​ប្រជារាស្ដ្រ​បាន​ប្រកបរ​បរជា​លក្ខណៈ​គ្រួសារ និង​ធ្វើចរាចរ​បាន ។ សុំ​កុំឱ្យ​ឡូ​ត៏​លេខ 1A កំពង់ឆ្នាំង​រំលោភ​យក​ដែនទឹក​សាធារណៈ​ធ្វើជា​ដែន​ចំហាយ​របស់​ឡូ​ត៏​មិនអាច​ប្រជាជន​ធ្វើ​នេសាទ​បាន ។ សុំឱ្យ​មន្ដ្រី​ជំនាញ​បន្ធូរបន្ថយ​ចំពោះ​ប្រជាពលរដ្ឋ​ប្រកប​របរ​នេសាទ ដោយមាន​ការពង្រីក​ប​ន្ថែ​ម​នូវ​ឧ​បករ​ណ៏​នេសាទ ។ សុំ​កាត់​ឡូ​ត៏​លេខ៣ពី​តំបន់​កោះ​តាបរ​មក​ចុង​អូរ​កន្លុក​បាយក្អែក ដើម្បី​ប្រជាពលរដ្ឋ​ប្រកបរ​បរជា​លក្ខណៈ​គ្រួសារ ។ សូមឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ជំនាញ​ពិសេស​រដ្ឋា​បាល​ជលផល​មេ​ត្ដា​យោគយល់​ដល់​ប្រកប​របរ​នេសាទ​របស់​ប្រជាពលរដ្ឋ​ក្នុង​រដូវ​បិទ​នេសាទ ។

លោក​ងួន ញ៉ិល បាន​មាន​ប្រសា​ស​ន៏​ដោយ​សុំឱ្យ​គណៈប្រតិភូ​សមាជិក សមាជិកា អញ្ជើញ​មានមតិ​ដើម្បី​រកឃើញ​ការសម្របសម្រួល​ជា​វិជ្ជមាន​មួយ ។ លោក​ងួន ញ៉ិល បានបញ្ជាក់​ទៀតថា ការងារ​របស់​យើង​ថ្ងៃនេះ​ជា​លទ្ធផល​នឹង​ចេញ​តាម​ច្រក​ពីរ​ទីមួយ​គឺ​ការសម្របសម្រួល​ដែល​ទាំងសងខាង​ទទួលយកបាន ហើយក៏​ជា​គោលបំណង​សំខាន់​របស់​យើងទាំងអស់គ្នា ។ ទី​ពីរ​ក្នុងករណី​ជំនាញ គឺ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​មិនអាច​ដោះស្រាយ​សម្របសម្រួល​បាន​នូវ​ចំណុច​ណាមួយ ក្នុងចំណោម​សំណូមពរ​ទាំង៦របស់​ប្រជាជន​បានទេ​គឺ​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យបណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ធ្វើលិខិត​តាមរយៈ​សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន ប្រធានរដ្ឋសភា បញ្ជូនទៅ​រាជរដ្ឋាភិបាល ដើម្បី​ដោះស្រាយ ។

ផ្អែកលើ​អនុ​សាស​ន៏​ខាងលើ​ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​អញ្ជើញ​មាន​ប្រសា​ស​ន៏​បញ្ជាក់ជូន​ថា ចំពោះ​សំណូមពរ​ទាំង៦របស់​ប្រជា​នេសាទ គឺ​ចែកជា​សំណូមពរ​ងាយស្រួល សំណូមពរ​ដែល​ត្រូវ​ដោះស្រាយ​ចំពោះមុខ និង​សំណូមពរ​ពិបាក ។ ចំពោះ​សំណូមពរ​ទី​បី​សុំ​កុំឱ្យ​ឡូ​ត៏​លេខ 1A កំពង់ឆ្នាំង​រំលោភ​យក​ដែនទឹក​សាធារណៈ​របស់​រាស្ដ្រ ធ្វើជា​ដែន​ចំហាយ​របស់​ឡូ​ត៏​មិនអាច​ប្រជាជន​ធ្វើ​នេសាទ​បាន កឺ​ក្រសួង​យល់ព្រម ។ ចំពោះ​សំណូមពរ​ទាក់ទង​ការនេសាទ​លក្ខណៈ​គ្រួសារ ការពង្រីក​ឧ​បករ​ណ៏​នេសាទ​គឺ​សំណូមពរ​ដែល​យើង​កំពុង​គិតគូរ​ដោះស្រាយ នោះ​គឺ​ក្រសួង​កំពុងតែ​កែសម្រួល​ច្បាប់​ស្ដីពី​ឧ​បករ​ណ៏​នេសាទ​លក្ខណៈ​គ្រួសារ ដើម្បីឱ្យ​ប្រជាជនមាន​លទ្ធភាព​នេសាទ​កាន់តែ​ធំ ។

ចំពោះ​សំណូមពរ​សុំ​លុប​ឡូ​ត៏​នេសាទ​លេខ​ទី១ សុំ​កាត់​ឡូ​ត៏​នេសាទ​លេខ ៣ គឺជា​សំណូមពរ​ពិបាក និង​ត្រូវមាន​ការដោះស្រាយ​ជា​ជំហាន ។ ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន ក៏បាន​សំណូមពរ​ឱ្យ​ប្រជាជន​គិតគូរ​អំពី​មុខរបរ​ផ្សេង​ទៀតផង ដើម្បី​បង្កើន​ជីវភាព​គ្រួសារ​ចៀសវៀង​ការពឹងផ្អែក​ទៅលើ​តែ​មុខរបរ​នេសាទ​មួយ​មុខ។

លោក​ងួន ញ៉ិល បាន​ឯកភាព​ជាមួយ​ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ចំពោះ​ការដោះស្រាយ​ជាជំហានៗនូវ​សំណូមពរ​របស់​ប្រជាជន គឺ​យើង​ត្រូវ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ផង និង​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ផង តែ​ការដោះស្រាយ​សូមឱ្យ​បន្ទាន់​និង​ប្រញាប់ ។

បន្ទាប់ពី​កិច្ចប្រជុំ​ដោះស្រាយ​សំណូមពរ និង​ការ​សំណេះសំណាល​រួចមក លោក​ងួន ញ៉ិល បាន​ប្រគេន​បច្ច័យ​ចំពោះ​ព្រះសង្ឃ​ចំនួន៤.០០០.០០០រៀល សម្រាប់​ចូលរួម​ការកសាង​សមិទ្ធផល​ក្នុង​វត្ដ​កំពង់ចម្លង ។ ឧបត្ថម្ភ​ឃុំ​ផាត់​សណ្ដាយ​ចំនួន១.០០០.០០០រៀល ។ ឧបត្ថម្ភ​ឃុំ​ពាម​បាង​ចំនួន១.០០០.០០០រៀល និង​បាន​ចែកជូន​ប្រជាជន១.០០០នាក់ ក្នុង​ម្នាក់​ទទួលបាន​សារុង១៕

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Veena Reddy នាយកបេសកកម្មនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងនៃអង្គការ USAID និងសហការីចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៩រោច ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាស្បៀងអាហារពិភពលោក ដែលស្ថិតនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៥ នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ
នៅរសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី (ចិន កូរ៉េ និងជប៉ុន) លើកទី១៩
នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...
ឯកឧត្តម រដ្ឋមន្រ្តី និងគណប្រតិភូបានទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) នៅឯសណ្ឋាគារ THE EMPIRE
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើលើកទី៤១ រួចមក...
ឯកឧត្តម រដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (41st AMAF Meeting)
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញជួបជាមួយ លោក MATTHEY MORELL អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម MIKAMI Masahiro ដើម្បីសម្តែងការគួរសមបន្ទាប់ពីឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនដើម្បីពិភាគក្សារការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាសៀលថ្ងៃចន្ទ ០៩កើត ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញចុះពិនិត្យកសិដ្ឋានវារីវប្បកម្ម ចិញ្ចឹមមាន់ ជ្រូក ត្រី និងសិប្បកម្មឫស្សី របស់អង្គការ Smilling Gecko (តុកកែញញឹម) នៅភូមិស្រែសារ ឃុំត្បែងខ្ពង់...
ចូលដល់កម្មវិធីទី៣ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានវារីវប្បកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណ២០០គ្រួសារ នៃក្រុមអ្នកទទួលផលពីជំនួយឧបត្ថម្ភពីកម្មវិធី ASPIRE និងគម្រោង S-RET
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅបណ្តុំកសិករផលិតបន្លែ និងកសិដ្ឋានពហុដំណាំទាំងពីររួចមក...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានគោលដៅនៃ “កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦...
ឯកឧត្តមរដ្ឋមន្រី្ត បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀងរវាងសមាជិកនៃក្រុមការងារអនុវត្តគម្រោងស្តីពី "RiceTechCambodia" ដែលគាំទ្រដោយទីភ្នាក់ងាស...
នៅសណ្ឋាគារ Raffles le Royal នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំអចិន្ត្រៃយ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:00 រសៀលថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបប្រតិភូអញ្ជើញមកពីខេត្តហាយណាននៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយឯកឧត្តម Mr.LIU Pingzhi អភិបាលរងខេត្ត
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:០០ រសៀល ថ្ងៃពុធ...