ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តមក ពិនិត្យស្ថានីយពិសោធន៍ស្រាវជ្រាវកសិកម្មកូនគ្រៀល

ចេញ​ផ្សាយ​ ១៧ មិថុនា ២០១៩ 2785

នៅព្រឹកថ្ងៃដដែល ចេញពីទីតាំងរៀបចំទិវាមច្ឆជាតិ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តមក ពិនិត្យស្ថានីយពិសោធន៍ស្រាវជ្រាវកសិកម្មកូនគ្រៀល។ លោកប្រធានមន្ទីរបានជម្រាបជូនឯកឧត្ដមជ្រាបថាបច្ចុប្បន្នស្ថានីយបានដាំដំណាំចម្រុះមានបន្លែ ឈើហូបផ្លៃ ឬស្សីយកទំពាំង និងចិញ្ចឹមសត្វផងដែរមានគោ មាន់ និងទា នៅលើផ្ទៃដី ១៦៧ហត។ មន្ទីរបានរៀបចំហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ អគាររដ្ឋបាល ថ្នាលពិសោធន៍ រោងដាំបន្លែ និងជីកស្រះទឹកចិញ្ចឹមត្រី។ល។
 
ក្រោយពីបានចុះពិនិត្យស្ថានីយរួច ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរ មន្រ្តីគ្រប់ជាន់ថ្នាក់ដែលបានលះបង់ តស៊ូ ខិតខំប្រឹងប្រែងក្នុងស្មារតីទទួលខុស ត្រូវថែរក្សាការពារដីស្ថានីយបាននៅគង់វស្សដែលជាសម្បត្តិរបស់រដ្ឋ ទុកជាប្រយោជន៍សម្រាប់ធ្វើការពិសោធន៍ស្រាវជ្រាវ និងផ្សព្វផ្សាយពីពូជដំណាំ បន្ថែ ត្រី និងសត្វ និងបច្ចេកទេសកសិកម្មទាន់សម័យដល់អ្នកផលិតដើម្បីអភិវឌ្ឍវិស័យមួយនេះឲ្យមានការរីកចម្រើនធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងឈានទៅធានាដល់ការផ្គត់ផ្គង់ទីផ្សារទាំងបរិមាណ និងគុណភាព សម្រាប់ធ្វើការកែច្នៃ និងនាំចេញ។
 
មានប្រសាសន៍ណែនាំបន្ថែម ឯកឧត្តមបានឲ្យរដ្ឋបាលជលផលស្វែងរកជំនួយដៃគូជួយឧបត្ថម្ភបង្កើតស្ថានីយបង្កាត់ពូជត្រីដើម្បីផ្សព្វផ្សាយ និងបំផុសឲ្យប្រជាកសិករចិញ្ចឹមត្រីឲ្យបានច្រើនដើម្បីបង្កើតមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ។ រដ្ឋបាលព្រៃឈើ សហការជាមួយមន្ទីរផ្សព្វផ្សាយ និងដាំឫស្សីយកទំពាំងនៅតាមព្រៃសហគមន៍ ដើម្បីឲ្យពួកគាត់មានការងារធ្វើ មានចំណូល កែប្រែជីវភាព និងកាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ។ ដោយតំបន់នេះមានសក្តានុពលសម្រាប់ដាំឈើប្រេងខ្យល់ពូជ G9 និងG29 ឯកឧត្តមបានណែនាំឲ្យរដ្ឋបាលព្រៃឈើ សហការជាមួយមន្ទីរដាំសាកល្បងឈើប្រភេទនេះ ព្រោះវាអាចផ្តល់ផលបានយ៉ាងល្អសម្រាប់ផ្គត់ផ្គង់ឲ្យសិប្បកម្មកែច្នៃក្តាបន្ទះ និងគ្រឿងសង្ហារឹមផ្សេងៗទៀត។ មន្ទីរត្រូវសហការជា មួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ដើម្បីការពារដីស្ថានីយ និងព្រៃធម្មជាតិនៅជុំវិញឲ្យបានស្ថិតស្ថេរគង់វង្សទុកជាសម្បត្តិរដ្ឋ។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...