ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកាន់ខេត្តសៀមរាប ដើម្បីចុះមកពិនិត្យស្ថានីយស្រាវជ្រាវ និងស្តារព្រៃឈើឃុនរាប

ចេញ​ផ្សាយ​ ១៧ មិថុនា ២០១៩ 2535

នៅរសៀលថ្ងៃដដែល ចេញពីខេត្តឧត្តមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកាន់ខេត្តសៀមរាប ដើម្បីចុះមកពិនិត្យស្ថានីយស្រាវជ្រាវ និងស្តារព្រៃឈើឃុនរាប នៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ស្ថានីយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ក្រោមជំនួយឧបត្ថម្ភថវិកាពីសាធារណរដ្ឋកូរ៉េក្នុងចំនួនទឹកប្រាក់ ៣,៥លានដុល្លារ។ ស្ថានីយមានគោលដៅស្រាវជ្រាវ ផ្សព្វផ្សាយ និងបណ្តុះកូនឈើទុកចែកជូនប្រជាពលរដ្ឋដាំដើម្បីបង្កើតគម្របព្រៃឈើនៅតំបន់បន្ទាយស្រី និងនៅទូទាំងខេត្តសៀមរាប។ ជាមធ្យមក្នុង ១ឆ្នាំស្ថានីយបណ្តុះឈើបាន ១០ម៉ឺនកូន និងបានរៀបចំសួនដាំឈើអនុស្សាវរីយ៍ទុកជូនសាធារណជនដាំ និងបង្កើតចំការពូជ បង្កើតឡូតិ៍ពិសោធន៍ជម្រើសដើមកូន។ ក្រៅពីនេះ ស្ថានីយក៏ដើរតួនាទីជាកន្លែងស្រាវជ្រាវសេនេទិកព្រៃឈើ បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសដល់និស្សិត និងប្រជាពលរដ្ឋផងដែរទាក់ទងនឹងបច្ចេកទេសដាំឈើ មើលថែទាំ និងការពារ ការប្រើប្រាស់ដីប្រកប ដោយប្រសិទ្ធភាព និងបណ្តុះបណ្តាលបច្ចេកទេសកសិកម្មចម្រុះ។
 
បន្ទាប់ពីបានដើរពិនិត្យពីស្ថានភាពរួមរបស់ស្ថានីយរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលកូរ៉េ និងមន្រ្តីរដ្ឋបាលព្រៃឈើទាំងអស់ដែលបានខិតខំអភិវឌ្ឍស្ថានីយទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន។ នាឱកាសនេះលោកបានណែនាំឲ្យរដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំផែនការដាំដុះកូនឈើលើដីរបស់រដ្ឋ ទីសាធារណ: ក្នុងវត្តអារាម មន្ទីរពេទ្យ តាមដងវិថីក្នុងក្រុង ស្រុក និងសាលារៀន ដើម្បីបង្កើតគម្របព្រៃឈើបៃតងឡើងវិញ និងជាពិសេសជួយកាត់បន្ថយការឡើងកំដៅ។ កម្ពុជានិងក្លាយជាសមាជិកនៃអង្គការបណ្តាញអន្តរជាតិឫស្សី និងផ្តៅនាពេលអនាគតយ៉ាងខ្លីនេះ ហេតុនេះលោកបានណែនាំឲ្យរដ្ឋបាលព្រៃឈើ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទគ្រប់រាជធានី ខេត្ត ត្រូវគិតគូដាំ មើលថែរទាំ និងការពារឫស្សី និងផ្តៅឲ្យបានត្រឹមត្រូវតាមលក្ខណ:បច្ចេកទេសដើម្បីបង្កើនផលិតកម្មវត្ថុធាតុដើមទាំងនេះ រក្សាបាននិរន្តរភាពនៃការផ្គត់ផ្គង់បម្រើឲ្យវិស័យកែច្នៃឫស្សី និងផ្តៅឲ្យបានគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព។ មួយវិញទៀត ទាំងរដ្ឋបាលព្រៃឈើ និងមន្ទីរគួរជំរុញបន្ថែមទៀតលើការផ្សព្វផ្សាយបច្ចេកទេសកសិកម្មចម្រុះដល់ប្រជាសហគមន៍ដើម្បីឲ្យពួកគាត់ មានមុខរបរច្បាស់លាស់ មានចំណូលថិតថេរដែលទទួលបានពីផលដំណាំ បន្លែ និងការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ហើយពិតណាស់ចំណូលនេះអាចនឹងជួយពួកគាត់ឈប់ចូលព្រៃដើម្បីកាប់ឈើ រកផល និងអនុផលព្រៃឈើដែលប្រឈមហានីភ័យខ្ពស់ និងធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិផងដែរ។ ចំពោះករណីនេះ មន្ទីរត្រូវចុះតាមដានសកម្មភាពរបស់ពួកគាត់ជាប្រចាំប្រការក្រែការអនុវត្តបច្ចេកទេសមិនបានត្រឹមត្រីវ ដែលនាំឲ្យគាត់បោះបង់ រួចធ្វើចំណាកស្រុក ហើយក៏ត្រូវទាមទារឲ្យរៀនសូត្របន្ថែមផងដែរ ធ្វើយ៉ាងនេះទើបធ្វើឲ្យការអភិវឌ្ឍអាជីពរបស់ពួកគាត់អាចរក្សាបាននូវចីរភាព និងនិរន្តរភាពពិតប្រាកដ។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...