ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានចូលពិនិត្យស្ថានភាពទឹកជំនន់នៅកសិដ្ឋានផលិតស្រូវពូជទួលសំរោង

ចេញ​ផ្សាយ​ ១៦ តុលា ២០២០ 2161

ឆ្លៀតយកឱកាសនេះ នៅវេលាម៉ោង ១៧:០០ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានចូលពិនិត្យស្ថានភាពទឹកជំនន់នៅកសិដ្ឋានផលិតស្រូវពូជទួលសំរោងផងដែរ។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថាកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៥ព្រឹក កម្រិតទឹកចាប់ផ្តើមហក់ឡើងយ៉ាងឆាប់រហ័ស ធ្វើឲ្យជន់លិចលង់ដំណាំស្រូវពូជចំនួន ១៩៥ហ. ក្នុងចំណោមផ្ទៃដីកសិដ្ឋានសរុបចំនួន ២៩០ហ. ក្នុងនោះមាន៖

- ស្រែផលិតគ្រាប់ពូជស្រូវប្រើប្រាស់ថវិការដ្ឋឆ្នាំ២០២០ ចំនួន ៦២ .

- ស្រែផលិតគ្រាប់ពូជគម្រោង Rice-SDP ចំនួន ៧៣ .

- ស្រែផលិតគ្រាប់ពូជគម្រោងជំរុញផលិតកម្មស្រូវក្រអូបប្រើប្រាស់ថវិកាបន្ថែមរបស់រដ្ឋឆ្នាំ២០២០ ចំនួន ៥០ .

- ស្រែបង្ហាញពូជស្រូវផ្ការំដួលចំនួន ៥ហ.

- ស្រែពិសោធន៍កម្រិតជី NPK និងការគ្រប់គ្រងជំងឺចំនួន ៤ហ.

សូមបញ្ជាក់ថា ដំណាំស្រូវទាំង ១៩៥ . កំពុងស្ថិតក្នុងដំណាក់កាលធ្វើខ្លួន បែកគុម្ភ។

ក្នុងអន្តរកាលនេះ កសិដ្ឋានកំពុងចាត់វិធានការការពារដោយប្រើប្រាស់អេស្តាវាទ័រលើកដីព័ទ្ធជុំវិញឃ្លាំងស្តុកស្រូវពូជដែលបច្ចុប្បន្នមាននៅក្នុងសន្និធិចំនួន ៦០០តោន និងបន្តតាមដានស្ថានភាពទឹកជាប្រចាំ។ វិធានការចំពោះមុខ កសិដ្ឋានបានត្រៀមរួចហើយម៉ាស៊ីនបូមទឹកដើម្បីជួយសង្គ្រោះដំណាំស្រូវនៅពេលទឹកជំនន់ស្រកចុះផុតភ្លឺ និងបូមទឹកចេញពីបរិវេណកសិដ្ឋាន ករណីទឹកហូរចូលលិចឃ្លាំងស្តុក។ ប្រឈមនឹងបញ្ហាយ៉ាងធ្ងន់ធ្ងរបែបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់កំលាំងចិត្តជូនថ្នាក់ដឹកនាំ និងបុគ្គលិក កម្មករកសិដ្ឋានទាំងអស់មេត្តាយកស្មារតីប្រុងប្រយ័ត្នខ្ពស់ ចាត់វិធាន ការការពារឲ្យបានទាន់ពេល និងមានប្រសិទ្ធភាពធ្វើយ៉ាងណាការពារស្រូវពូជ និងហេដ្ឋារចនា សម្ព័ន្ធសំខាន់ៗក្នុងកសិដ្ឋានឲ្យបាន និងត្រូវបន្តតាមដានកម្ពស់ទឹកជាប់ជាប្រចាំ ២៤ម៉ លើ ២៤ម៉។ រាយការណ៍ជូនអគ្គនាយកដ្ឋានជាប់ជាប្រចាំដើម្បីសុំអន្តរាគមន៍ ក្នុងករណីមានភាពអាសន្នកើតឡើង។ បន្ទាប់ទឹកស្រក អគ្គនាយកដ្ឋានត្រូវចាត់វិធានការចុះមកស្តារស្ថានភាពដំណាំ ស្រូវឡើងវិញតាមលទ្ធភាពដែលអាចធ្វើបាន។ មួយវិញទៀត ត្រូវប្រញាប់បញ្ចេញស្រូវពូជដែលមានក្នុងសន្និធិជូនទៅតាមសំណើរបស់មន្ទីរដែលទទួលរងនូវគ្រោះទឹកជំនន់ ធ្វើយ៉ាងនេះដើម្បីកាត់បន្ថយហានីភ័យនៃការលិចស្រូវពូជដោយប្រការណាមួយ។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...