ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិត មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ( RUA) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម សកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សកលវិទ្យាល័យស្វាយរៀង និងសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចបាត់ដំបង ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ:ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២២- ២០២៣

ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២២ 555

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលា ម៉ោង ១៤:៣០ ថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិត មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ( RUA) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម សកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សកលវិទ្យាល័យស្វាយរៀង និងសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចបាត់ដំបង ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ:ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២២- ២០២៣ ជំនាន់ទី១៥ ឆ្នាំនេះមានចំនួន ២៥០នាក់ នៅប្រទេសអ៊ីស្រាអែលក្នុងនោះមាន៖ RUA ចំនួន (២១២នាក់/នារី៣៤នាក់) វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ១៣នាក់ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ១៣នាក់ សាកលវិទ្យាល័យស្វាយរៀង ៦នាក់ និងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្ត បាត់ដំបង ៦នាក់។ ដោយឡែក វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបមានចំនួន៨៥នាក់/នារី ៤៣នាក់ ដែលបានចូលរួមក្នុងកម្មវិធី ដ៏មានសារៈសំខាន់នាពេលនេះ។ ក្នុងពិធីនេះមានឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមសាកលវិទ្យាធិការ និងថ្នាក់ ដឹកនាំក្រសួង សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមអបអរសាទរផងដែរ។ មានមតិសំណេះសំណាលជាមួយក្មួយៗនិស្សិត ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ RUA និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយ:ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុន Agrostudie និងក្រុមហ៊ុន Sedol Negev Agriculture Training Center ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដក ស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ លទ្ធផលជាផ្លែផ្កានេះ ទាំង RUA និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក៏ដូចជាក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែលតាមរយ:ក្រុមហ៊ុន Agrostudies ដែលតែងតែយកចិត្តទុក ដាក់ គាំទ្រ និងផ្តល់ឱកាសឲ្យដល់និស្សិតយើងទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ ហើយដែលចំនួននិស្សិតមានការកើនឡើងជាបន្តបន្ទាប់។ មានមតិបន្ត ឯកឧត្តមរដ្ឋមន្រ្តីបានបង្ហាញអំពីការវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្ម បច្ចុបន្នភាពនៃស្ថានភាពសេដ្ឋកិច្ចក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩។ ស្ថិតក្នុងបរិបទនេះ វិស័យកសិកម្មកំពុងពង្រឹង និងពង្រីកតួនាទីរបស់ខ្លួនដើម្បីចូលរួមឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពក្នុងការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ កំណើនប្រាក់ចំណូល ទិសដៅនាំចេញ និងជាពិសេសឲ្យស្របទៅតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន និងនិន្នាការនៃសេចក្តីត្រូវការផលិតផលកសិកម្មប្រកបដោយគុណភាពនៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។ ចំពោះកម្មសិក្សា ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាក្មួយៗនឹងទទួលបានឱកាសល្អសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សាទ្រឹស្តី និងហាត់ការផ្ទាល់នៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានទំនើបៗដែលពាក់ព័ន្ធនឹងវិស័យផលិតកម្មកែច្នៃ បង្កាត់ពូជ វារីវប្បកម្ម ផលិតកម្មសត្វ និងទឹកដោះ និងសាកវប្បកម្ម។ល។ ហេតុ នេះ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱកាសនេះធ្វើការអប់រំទូន្មាន និងណែនាំដល់និស្សិតមានជាអាទិ៍÷ ត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវក្បួនច្បាប់ វិន័យ សីលធម៌ វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ត្រូវមានអំណត់ អត់ធន់ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឯងឲ្យក្លាយជានិស្សិតឆ្នើម និងមាន តម្លៃរួចបំពេញប្រយោជន៍ឲ្យខ្លួនឯង ជាពិសេសសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។ ប្រទេសជាតិត្រូវការធនធានមនុស្សផ្នែកវិស័យកសិកម្មដែលមានសក្តានុពលទាំងចំណេះជំនាញ និងបទពិសោធន៍ដែលបានក្រេបជញ្ជក់ពីប្រទេសអ៊ីស្រាអែល ហើយពិតណាស់ក្មួយៗត្រូវឆ្លៀតយកឱកាសដ៏ល្អនេះ ខិតខំរៀនសូត្រ ស្រូបយកនូវរាល់ចំណេះ ជំនាញដែលជាទុនពុទ្ធិយ៉ាងរឹងមាំ ដើម្បីរួមគ្នាគិតគូដោះ ស្រាយឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព ទំនើបកម្ម ប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍ និងជាពិសេសដើម្បីកសាងអនាគតគ្រួសារ ជំរុញកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។ ទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរឲ្យក្មួយៗ ទទួលបានជោគជ័យក្នុងការសិក្សា និងធ្វើដំណើរទទួលបានសុវត្ថិភាព។ តាមរបាយការណ៍របស់ឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការបានឲ្យដឹងថាកម្មវិធីហាត់ការ នៅប្រទេសអ៊ីស្រាអែល RUA បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ មកក្នុងគោលបំណងលើក កម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់និស្សិតសម្រាប់រយៈពេល១១ខែ ហើយកិច្ចសហ ប្រតិបត្តិការនេះមានអាយុ ១៥ឆ្នាំ មាននិស្សិតចំនួន ១ ៧១៩នាក់ ដែលក្នុងនោះ និស្សិតជំនាន់ទី ១៥ (២០២២-២០២៣) ចំនួន ២៥០ នាក់។ វិទ្យាស្ថានជាតិកសិកម្មព្រែក លៀបបានបញ្ជូននិស្សិតទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលគិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ មាននិស្សិតសរុបចំនួន ៣៧៨នាក់ (ស្រី ១៥៥នាក់)។ ឆ្នាំសិក្សា ២០២២- ២០២៣ មាននិស្សិត ៨៥នាក់ (នារី ៤៣នាក់) គ្រោងចេញដំណើរនៅថ្ងៃទី៥ ខែតុលា។ ជាសរុបរួម ក្រោមក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មាននិស្សិតចំនួន ២០៩៧ នាក់ បានចីលរួមកម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែល។ ក្នុងរយៈពេល ១១ខែនិស្សិតត្រូវធ្វើការសិក្សានៅក្នុងថ្នាក់មានទ្រឹស្តី និងការងារស្រាវជ្រាវ ព្រមទាំងការអនុវត្តផ្ទាល់នៅក្នុងកសិដ្ឋាន។ ចំពោះមុខវិជ្ជាដែលត្រូវការសិក្សា រួមមាន៖ ១. ស្តង់ដារកសិកម្មអន្តរ ជាតិ ២. សេដ្ឋកិច្ចកសិកម្ម ៣. ការការពារដំណាំ ៤. គម្រោងស្រាវជ្រាវ ៥. អភិរក្សធនធានដី ៦. មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប ៧. បច្ចេកទេសក្រោយពេលប្រមូលផលបន្លែ និងផ្លែឈើ ៨. ការធ្វើកសិកម្មឈើហូបផ្លែ និង ៩. និរន្តរភាពកសិកម្ម។ ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន៖ ១. ការចិញ្ចឹមមាន់ ២. សាកវប្បកម្ម ៣. ការប្រមូលផលនិងការវេចខ្ចប់ ៤. ដំណាំផ្កា ៥. ការបណ្តុះផ្សិត។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រជុំទ្វេរភាគីជាមួយឯកឧត្តម Vahit Kirisci រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃសាធារណរដ្ឋតួកគី
ឆ្លៀតឱកាសក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មប្រទេស G20 នៅវេលាម៉ោង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក្នុងនាមប្រធានរដ្ឋមន្ត្រីកសិកម្មអាស៊ាន បានថ្លែងសន្ទរកថាបទអន្តរាគមន៍ស្តីពីការបង្កើតនូវយន្តការដើម្បីអោយមាននិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ...
នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Jimmy TAY ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី...
នាវេលាម៉ោង ៩:០០ ព្រឹក ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jean Pierre Marcelli នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍បប្រចាំតំបន់អាស៊ីអាគ្នេឃ៍ និងលោកស្រី Sandrine BOUCHER នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រសៀលថ្ងៃដដែល នៅវេលាម៉ោង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយអំពីកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិត មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ( RUA) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលា ម៉ោង ១៤:៣០ ថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន ឯកឧត្តមអភិបាលរងខេត្ត សហការី និងលោកស្រី Akiyama San តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជាបានបន្តមកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិត...
អញ្ជើញចេញពីកម្មវិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដី ឯកឧត្តមរដ្ឋមន្ដ្រី ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម...
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានបន្តដំណើរមកខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវរដូវវស្សានៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុ...
នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប European Investment Bank, EIB ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (Vice President of EIB) អមដោយលោកជំទាវ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:៣០ ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ
នៅស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ ថ្ងៃពុធ ១២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងឯកឧត្តម Pablo Kang...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot
នៅវេលាម៉ោង ១៤.០០ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ នៅក្រុមហ៊ុន BIOBEE (Biological System)
នៅវេលាម៉ោង ១០:០០ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានគោទឹកដោះ ដែលក្នុងកសិដ្ឋានមាននិស្សិតកម្ពុជាកំពុងធ្វើកម្មសិក្សាចំនួន ៤នាក់
នៅវេលាម៉ោង ១៥:៣០ រសៀលថ្ងៃដដែល អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមត្រី ឯកឧត្តមរដ្ឋមន្ដ្រីនិងសហការី...