ដា​ណឹ​ម៉ាក់​ជំរុញ​ឲ្យ​ក្រសួងកសិកម្ម​ប​ញ្ជ្រោ​ប​សកម្មភាព​របស់ DANIDA

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 202

ដា​ណឺ​ម៉ាក់​ បាន​ជំរុញ​ឲ្យ​ក្រសួងកសិកម្ម ប​ញ្ជ្រោ​ប​នូវ​សកម្មភាព​គំ​ម្រោ​ង​កម្មវិធី​ជំនួយ ​របស់អភិវឌ្ឍន៍​អន្តរជាតិ​ដា​ណឺ​ម៉ាក់ (DANIDA) ទៅក្នុង​សកម្មភាព​ក្រសួង ​សំដៅ​បាន​នូវ​និរន្តរភាព ​ដោយសារតែ​ដា​ណឺ​ម៉ាក់ ​បាន​បិទ​ការ​យា​ល័យ​ជំនួយ​ DANIDA នៅក្នុង​កម្ពុជា​ ពី​ពេលនេះ​រហូតដល់​ឆ្នាំ២០១៣។

នា​ព្រឹក​ថ្ងៃទី១៧ ខែកុម្ភៈ លោក ខា​សេ្ត​ន នី​ឡាស់​ភី​ឌឺ​សុន (Carsten Nilaus Pederson) ឯកអគ្គរាជទូត​ដា​ណឺ​ម៉ាក់​ ​ប្រចាំ​នៅ​កម្ពុជា​ និង​ជា​ប្រធាន​គោលនយោបាយ​អភិវឌ្ឍន៍​ ​នៃ​ក្រសួងការបរទេស​ ដា​ណឺ​ម៉ាក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម។

លោក ខា​សេ្ត​ន នី​ឡាស់​ភី​ឌឺ​សុន បាន​មានប្រសាសន៍ថា គោលបំណង​នៃ​ការ​ជំនួប​នេះ គឺ​ដើម្បី​ជម្រាបជូន​ ឯកឧត្តម​រដ្ឋមន្ត្រី ​ពី​ការកាត់បន្ថយ​សកម្មភាព ​ជាបណ្តើរៗរហូតដល់​បិទ​ការិយាល័យ​ជំនួយ​អភិវឌ្ឍន៍​អន្តរជាតិ ​របស់​ដា​ណឹ​ម៉ាក់(DANIDA) នៅ​កម្ពុជា​ពី​ពេលនេះ​ដល់​ឆ្នាំ២០១៣។

ឯកឧត្តម ​បាន​បញ្ជាក់ថា ​មូលហេតុ គឺ​មិនមែន​ដោយសារ​ កិច្ច​សហ​ប្រតិ​ប​តិ្ត​ការមិន​បានល្អ​នោះទេ​ តែ​គឺ​ដោយសារ​ការសម្រេច​ រប​ស់​សភា​ដា​ណឹ​ម៉ាក់ ​បានសម្រេច​កាត់បន្ថយ​ជំនួយ​បរទេស ​របស់​ដា​ណឺ​ម៉ាក​ធា្ល​ប់​ជួយ២៦ប្រទេស ​មក​ត្រឹម១៥-១៦ ប្រទេស​វិញ ​ដោយ​បាញ់​ឆ្ពោះ​ ផ្តោតទៅលើ​ជំនួយ​ សម្រាប់​រដ្ឋ​ដែល​ក្រីក្រ​ជាង។ ឧទាហរណ៍​ប្រទេស​ខ្លះ​ នៃ​អា​ហ្វ្រិ​ច​ដូចជា សូ​ម៉ាលី និង ប្រទេស​អា​ហា្ក​នី​ស្ថាន​ជាដើម។

ម្យ៉ាងទៀត រដ្ឋាភិបាល​កម្ពុជា ​បាននិងកំពុង​អភិវឌ្ឍន៍​ប្រទេស​បានល្អ។ ដូចនេះ​ពីនេះ​ដល់ពេល​បិទ​ការិយាល័យ (DANIDA) ប្រហែលជា​ពីរ​ឆ្នាំកន្លះ​ទៀត ​សូម​ឲ្យ​ក្រសួងកសិកម្ម ​ប​ញ្ជ្រោ​ប​នូវ​សកម្មភាព​គម្រោង ​កម្មវិធី​ជំនួយ​របស់ ​DANIDA ទៅក្នុង​សកម្មភាព​ក្រសួង ​សំដៅ​បាន​នូវ​និរន្តរភាព។

ជាការ​ឆ្លើយតប​ ឯកឧត្តមរ​ដ្ឋ​មន្ត្រី បាន​សម្តែង​នូវ​ការសោកស្តាយ ​ចំពោះ​ព័ត៌មាន​នេះ ​តែ​នេះ​ជាការ​សំរេច​របស់​សភា​ដា​ណឺ​ម៉ាក។ ឯកឧត្តមបាន​មានប្រសាសន៍ថា​ ជាការ​ពិត​ដា​ណឺ​ម៉ាក​តាមរយៈ DANIDA បាននិងកំពុង​ជួយ​កម្ពុជា​យ៉ាងច្រើន ហើយ​ក្នុងនោះ​ កត់សម្គាល់​នូវ​សហ​ប្រតិ​បប​តិ្ត​ការ ​និង​ជំនួយ​ក្នុង​វិស័យ​កសិកម្ម ​ជាមួយ​ក្រសួងកសិកម្ម។

ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​រៀបរាប់​នូវ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ ដែល​បាន​ជួយ​ ដូចជា​ DANIDA ដើរតួ​ជា​អ្នកសម្របសម្រួល ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដទៃទៀត ​ក្រោម​យន្តការ​ក្រុមការងារ​ចម្រុះ​ព្រៃឈើ។ ក្រោម​កម្មវិធី​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​លើកស្ទួយ​ជីវភាព​ប្រជាជន​កម្ពុជា ​បាន​ជួយ​ដល់​រដ្ឋបាល​ព្រៃឈើ​ រដ្ឋបាល​ជលផល។ ដោយឡែក​រដ្ឋបាល​ព្រៃឈើ ​ជួយ​ដល់​គម្រោង​គ្រប់​ពូជឈើ​ ដោយ​បង្កើតបាន​តំបន់​គ្រប់​ពូជឈើ ​ចំនួន១៨កន្លែង​ទូទាំងប្រទេស ​ជួយ​ក្នុង​ការពង្រឹង​សហគម​ព្រៃឈើ​ និង​ជាពិសេស​ គឺ​ការកសាង​កម្មវិធី​ព្រៃឈើ​ជាតិ ​ដែល​រដ្ឋបាល​ព្រៃឈើ ​យកមក​ធ្វើជា​ត្រីវិស័យ​រៀប​សកម្មភាព​ជាក់ស្តែង ​លម្អិត​សម្រាប់​អនុវត្ត​ក្នុងការ​គ្រប់គ្រង​ធនធាន​ព្រៃឈើ​ដោយ​និរន្តរភាព។

ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន​ បាន​បន្ថែមទៀតថា​ក្រៅពីនោះ DANIDA បាន​ជួយ​ដល់​រដ្ឋបាល​ជលផល ​លើ​ការងារ​រៀបចំ​ពង្រឹង​សហគមន៍​ជលផល ការអភិរក្ស​ធនធាន​ជលផល ​ការ​ធើ្វ​វា​រី​ប្ប​កម្ម​ទឹកសាប​សមុទ្រ ​ការបង្កើត​ធនាគារ​ តាម​កា​រប​ញ្ជ្រោ​ប​យេនឌ័រ​ ក្នុង​វិស័យ​ជលផល ​ដើម្បី​លើក​កំពស់​សមត្ថភាព​ស្ត្រី ​និង​ការជួយ​រៀបចំ​ក្របខ​ណ្ឌ័ ​ផែនការ​យុទ្ធ​ស្រា​ស្ត ​សម្រាប់​ឆ្នាំ២០១០ -២០១៩ ដែលជា​ឯកសារ​គោល​ករ​ណ៍​មួយ​ ដើម្បី​រៀបចំ​អនុវត្ត​សកម្មភាព​សម្អិត​ថែមទៀត។ល។ ជាមួយ​ DANIDA បាន​ជួយឧបត្ថម្ភ ​តាំងពី​រៀបចំ​ក្របខ​ណ្ឌ័​ គោលនយោបាយ​ប​ផែ​ការ​យុទ្ធ​ស្រា​ស្ត ការបង្កើន​សមត្ថភាព​សា្ថ​ប័ន​និង​មន្ត្រី​ការងារ​ជាក់ស្តែង​នៅ​ទីវាល។

ឯកឧត្តម បាន​ជំរាបជូន​ផងដែរ ​អំពី​ការងារ​បង្កបង្កើនផល​ ឆ្នាំ២០១០-២០១១ នេះ​កម្ពុជា​ធានា​សន្តិសុខ​ស្បៀង​ និង​ផល​ស្រូវ​ប្រមាណ​ជា៣,៧លាន​តោន ​ឬ​អង្ករ២,៤លាន​តោន​ សម្រាប់​នាំចេញ​ទៀតផង។ ជាមួយ​គា្ន​នោះ​ឯកឧត្តម បាន​ថ្លែង​អំណរ​អរគុណ ​ដល់​រាជរ​ដា្ឋ​ភិ​បាល ​និង​ប្រជាជន​ដា​ណឹ​ម៉ា​កបាន​ជួយឧបត្ថម្ភ​ដល់​កម្ពុជា។

លោក សេ្ត​ន នី​ឡាស់​ភី​ឌឺ​សុន ​បាន​សន្យា​នឹង​រាយការណ៍ ​ជំរុញ​ឲ្យ​រ​ដា្ឋ​ភិ​បាល​ដា​ណឺ​ម៉ាក ផ្តល់​ហិ​រ​ញ្ញាប្ប​ទាន ​សម្រាប់​ការអនុវត្ត​គំរោង ​សម្រាប់​ឆ្នាំ​ដែល​នូវសល់​ ព្រមទាំង​សន្យា​សម្របសម្រួល​ និង​កៀរគរ​ដល់​អ្នក ​ដែល​ផ្តល់ជំនួយ​ដទៃទៀត ​បន្ត​ជួយឧបត្ថម្ភ​ដល់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ ជាពិសេស​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ៕

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាព នៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ និងចុះពិនិត្យប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៣
នៅព្រឹកថ្ងៃសៅរិ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យ Mr. TAMURA Tsutomu ជានាយកចាត់ការទូទៅក្រុមហ៊ុន NIPPON KOEI ដើម្បីជួបសម្តែងកាគួរសម និងពិភាក្សាអំពីផលិតកម្មសូត្រ និងការចិញ្ចឹមដង្កូវនា...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបា...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥...
នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានធ្វើដំណើរដោយទូកម៉ាស៊ីនមកកាន់ស្នាក់ការអធិកា...
ចេញពីបណ្តុំកសិករដាំបន្លែ ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយសហការី បានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម
នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន អមដំណើរដោយសហការី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ...
ពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី "ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ"...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ...
នៅសណ្ឋាគារ Grand Haeundea នៅទីក្រុងប៊ូសាន នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ដើម្បីប្រគល់ម៉ាស៊ីន
នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញធ្វើដំណើរមកពិនិត្យស្រែរបស់កសិករដែលខ្វះទឹក
បន្ទាប់ពីកម្មវិធីសនិសីទ្ធវិទ្យាសាស្រ្តនៅវិទ្យស្ថានជាតិកសិកម្មកំពង់ចាម...
ពិធីសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅបរិវេណវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ១០រោច...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការ យោគយល់គ្នាស្តីពី "ការជំរុញការងារស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេក វិទ្យ...
នៅសណ្ឋាគារ The Gread Duke នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...