ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោរបស់កសិករ ដែលស្ថិតនៅក្នុងភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ១៦ មិថុនា ២០២២ 1519

អញ្ជើញចេញពីសួនសត្វ របស់ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក ខេត្តសៀមរាប ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោរបស់លោក នង សាវុធ ស្ថិតនៅក្នុងភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពិនិត្យឃើញទិដ្ឋភាពជារួម ៖ ការចិញ្ចឹម ផ្តល់ចំណី ធ្វើអនាម័យ ដាំស្មៅ។ល។ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរ និងបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តម្ចាស់កសិដ្ឋានឲ្យខិតខំបន្តពង្រីកការងារចិញ្ចឹមគោថែមទៀត ដោយត្រូវយកចិត្តទុកដាក់លើពូជ ចំណី និងការថែរទាំសុខភាពសត្វឲ្យបានល្អ ទើបឲ្យផលិតកម្មចិញ្ចឹមគោនេះបន្តរីកចម្រើន។ គួរពង្រឹកកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តាមរយ:មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រកពូជ គោល្អៗ (ទឹកមេជីវិត) រួមទាំងបច្ចេកទេសបង្កាត់សប្បនិម្មិត មកបង្កាត់ឲ្យគោក្នុងកសិដ្ឋាន ហើយនិងផ្តល់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា ដើម្បីទទួលបានជោគជ័យក្នុងការពង្រីកផលិតកម្មចិញ្ចឹមគោនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ
នៅព្រឹកថ្ងៃព្រហស្បត៍ទី១១ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពជាមួយលោកស្រី Maryam Salim (នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា) និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណអភិបាលខេត្តស្ទឹងត្រែង ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ...
នៅរសៀលថ្ងៃដដែល អញ្ជើញចេញពីកម្មវិធីនៅស្រុកពញាក្រែក ឯកឧត្តមរដ្ឋមន្ដ្រី...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន រួមជាមួយ ឯកឧត្តម W. Partrick Murphy ឯកអគ្គរដ្ឋ ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធី “The Feed the Future Cambodia Harvest III”
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ វេលាម៉ោង ១៣:០០ រសៀលថ្ងៃអង្គារ ១២កើត ខែស្រាពណ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី " ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន"...
នៅទីស្តីការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៤:០០ ថ្ងៃចន្ទ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញមកធ្វើ ទស្សនកិច្ចនៅទីស្នាក់ការក្រុមហ៊ុន AdipoLABs Co., Ltd (ពាក់ព័ន្ធវិស័យសុខាភិបាល)
នៅវេលាម៉ោង ១០:៣០ ព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការី បានបន្ត ដំណើរមកសាលាក្រុងសុងណាម Seongnam City ដើម្បីជួបពិភាក្សាការងារ និងចុះហត្ថលេខាលើឯកសារអនុស្សរណ:នៃការយោគយល់គ្នាត្រីភាគី (MOU)ស្តីពី...
អញ្ជើញចេញពីក្រុមហ៊ុន Orient Group ឯកឧត្តមរដ្ឋមន្ដ្រី និងសហការី បានបន្ត ដំណើរមកសាលាក្រុងសុងណាម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបាន អញ្ជើញមកជួបពិភាក្សាការងារជាមួយ ឯកឧត្តម NAM Sung-hyun រដ្ឋមន្រ្តីព្រៃឈើកូរ៉េ នៅទីស្តីការ Forest Vision Center (Seoul City) ពង្រឹង និងពង្រីកកិច្ចសហប...
នៅវេលាម៉ោង ១០:៣០ ព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការី បានអញ្ជើញមកពិនិត្យក្រុមហ៊ុន សាជីវកម្ម និងកសិ-ជលផល និងចំណីអាហារកូរ៉េ (Korea Agro-Fisheries & Food Trade Corporation, AT)
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងសហការី បានអញ្ជើញមកពិនិត្យក្រុមហ៊ុន...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបាន អញ្ជើញមកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University ក្នុងបំណងធ្វើការពិភាក្សាឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាមួយ សាស្រ្តាចារ្យសាកលវិទ្យាធិការ...
នៅវេលាម៉ោង ១០ ព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០១...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជួបពិភាក្សាការងារលើវិស័យកសិកម្មជាមួយលោកជំទាវ Folakemi I. Akinleye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា...
នារសៀលថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បាន​ទទួលជួបលោក Satoshi SHIMADA នាយកប្រតិបត្តិក្រុមហ៊ុន Club Eco Water ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នាវេលាម៉ោង៩:០០ នាទីព្រឹក ថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីពិធីចុះហត្ថលេខាលើឯកសារកម្ចីស្តីពី "ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា" ដែលត្រូវចុះហត្ថលេខារវាងធនាគារអភិវឌ្ឍន៍អាស៊ី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៥:០០ ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកបណ្ឌិត Song Young Ju ប្រធានថ្មីនៃកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ ហៅកាត់ថា KOPIA ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នាវេលាម៉ោង ១៥:០០ នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលរួមក្នុងវេទិកាអនឡាញស្តីពី "វិស័យកសិកម្មកម្ពុជា-ចិន" ដែលបានរៀបចំឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងវិទ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដែលអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម MIYAZAKI Masao អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៤:០០ ថ្ងៃអង្គារ...