ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍​កសិកម្ម​នៅ​ពិនិត្យ​ការអនុវត្ត​ន៍គម្រោង

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2538

កាលពី​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១០ គ​ណះ​ប្រតិភូ​ក្រុមប្រឹក្សា​អភិវឌ្ឍ​ន៍​វិស័យ​កសិកម្ម ​និង​ជនបទ​ ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី យឹម​ ឆៃលី អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ លោក ប៉ែន អ៊ា​ន អភិបាលរង​ខេត្តកំពង់ចាម ​ព្រមទាំង​ប្រតិភូ​អមដំណើរ​ ថ្នាក់ដឹកនាំ​អង្គភាព​នាយកដ្ឋាន​ពាក់ព័ន្ធ ​លោក Eric Beugnot នាយក​ទី​ភ្ងា​ក់​ងារ​បារាំង ​សម្រាប់​ការអភិវឌ្ឍ​ន៍ (AFD) តំណាង​អង្គការ​ USAID AusAIDEUIFC GTZDED និង​មន្ត្រី​ប​ច្ទេ​ក​ទេស​មួយចំនួន ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ចម្ការ​បង្ហាញ​ នៃ​ការអនុវត្ត​ន៍​ប​ច្ទេ​ក​ទេស ​DMC (Direct Seedling Mulch Based Cropping Systems) នៅ​ភូមិ​ពន្លាក និង​ភូមិ​ស្វាយប៉ាក ឃុំ​ចុង​ជា​ច ស្រុក​តំបែរ ​ដើម្បី​ពិនិត្យ​កសិដ្ឋាន​ផលិត​ពូជ​ពោត​ចំណាំ​ចម្ការលើ​ និង​ចម្ការ​បង្ហាញ​ និង​ការផ្សព្វផ្សាយ​បច្ចេកទេស​ DMC នេះ នៅ​ភូមិ​សំព័រ បូស​ថ្លាន់​ និង​ភូមិ​មហា ឃុំ​បុសខ្នុរ ស្រុក​ចម្ការលើ។

ការអនុវត្ត​ន៍​បច្ចេកវិជ្ជា ​នៃ​ការដាំដុះ​ផ្ទាល់ ​ដោយ​មិន​ភ្ជូ​រ​រាស់​លើ​សំណល់​ នៃ​ដំណាំ​គម្រង DMC ចាប់តាំងពី​ឆ្នាំ២០០៤ ដែល​នៅពេលនោះ​ បច្ចេកវិជ្ជា​នោះ​ស្ថិតនៅក្នុង​ផ្នែក​ពិពិធ​កម្ម​ដំណាំ​ នៃ​គម្រោង​អភិវឌ្ឍ​ន៍​កៅស៊ូ​គ្រួសារ ​ក្រោម​ការទទួល​របស់​អគ្គ​នាយកដ្ឋាន​កៅ​ស៊ួ ​ដែល​ផ្តល់​ហិរញ្ញប្បទាន ​ដោយ​ទីភ្នាក់ងារ​បារាំង ​សម្រាប់​ការអភិវឌ្ឍ​ន៍(AFD) និ​ងិ​វ​ទ្យា​ស្ថាន CIRAD នៃ​ប្រទេស​បារាំង។

នៅ​ចុង ខែមិថុនា នា​ឆ្នាំ២០០៨ ផ្នែក​ពិពិធ​កម្មនេះ ​ត្រូវបាន​ផ្ទេរ​អោយ​ស្ថិតនៅក្រោម​ការគ្រប់គ្រង ​របស់​នាយកដ្ឋាន​ក្សេត្រសាស្ត្រ​ និង​កែលំអ​ដី​កសិកម្ម​វិញ ​ដោយមាន​ឈ្មោះថា PADAC ដោយមាន​រយៈពេល ៤ឆ្នាំ (២០០៨-២០១០)។ ការងារ​សំខាន់​ គឺ​ការស្រាវជ្រាវ​ និង​ផ្សព្វផ្សាយ​បច្ចេកទេស DMC នៅលើ​ដីក្រហម ដីខ្មៅ និង​ដីខ្សាច់​នៃ​តំបន់​ខ្ពង់រាប ខេត្តកំពង់ចាម និង​បន្តទៅ​តំបន់​ផ្សេង​ដូចជា ខេត្តបាត់ដំបង និង​ប៉ៃលិន ​ដោយ​ផ្អែក​ជាសំខាន់​ទៅលើ​ដំណាំចម្បងៗរួមមាន ដំឡូង​បី ពោត សណ្តែក​ និង​ស្រូវ​នៅ​តំបង់​ខ្ពង់រាប ​ដែល​ពឹងផ្អែក​ទាំងស្រុង ​ទៅលើ​របប​ទឹកភ្លៀង​ និង​ការដាំ​ស្រូវ​នៅលើ​តំបន់​ដីខ្សាច់​ និង​វាលទំនាប។

ប្រព័ន្ធ​កសិកម្ម DMC បានធ្វើអោយ​មានការ​អភិវឌ្ឍ​ន៍​កសិកម្ម ​ប្រកបដោយ​និរន្តរភាព ​នៅលើ​ផ្ទៃដីធំៗ ដែល​ពីមុន​គ្មាន​ជីជាតិ ​និង​មិន​អាចធ្វើ​កសិកម្ម​បាន។ នៅក្នុង​ឆ្នាំ២០១០នេះ​ គម្រោង​បាន​អនុវត្ត​ការងារ​ពិសោធ​ន៍ ​និង​បង្ហាញ​នៅ​ខេត្តកំពង់ចាម​ ក្នុងស្រុក​ពីរ​គឺស្រុក​ចំការលើ​ បាន​ចំនួន៥២ហិច​តា និង​ស្រុក​តំបែរ​បាន ៨ហិច​តា។

នៅ​ខេត្តបាត់ដំបង​ ក្នុងស្រុក​រតនមណ្ឌល​ បាន​ចំនួន៥,៥ហិច​តា ​ហើយ​គម្រោង​បាន​ចងក្រង​បណ្តាញ​កសិករ ដើ​ម្បើ​អនុវត្ត​បច្ចេកវិជ្ជា​នេះ​ បាន​ចំនួន ២៩៤គ្រួសារ​លើ​ផ្ទៃដី១៤៩,៥៧ហិច​តា។ ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​កសិកម្ម​ បានបញ្ជាក់​បន្ថែម ​នូវ​គោល​ការ​ណ៍សំខាន់​ទាំងបី ​នៃ​បច្ចេកទេស DMCនេះ​ រួមមាន​ជួយ​កាត់បន្ថយ​ចំណាយ​លើ​កម្លាំង​ពលកម្ម​ ក្នុង​ការរៀបចំ​ ការចំណាយ​ប្រើប្រាស់​ទឹក ​ដោយ​សន្សំសំចៃ​ អោយចំ​ទិសដៅ​ និង​អោយមាន​ប្រសិទ្ធភាព​ក្នុងកា​លៈ​ទេ​សៈ​ នៃ​ប​ប្រែ​ប​ម្រួ​ល​អាកាស​ធាតុ។

ជួយ​អោយ​ដីកា​ន់តែមាន​ពពួកសត្វ​ល្អិត ​និង​កា​រប​ម្លែ​ង​សារធាតុសរីរាង្គ​ក្នុង​ដី ​ទៅជា​សារធាតុចិញ្ចឹម​សម្រាប់​ដំណាំ។ ឯកឧត្តម​រដ្ឋមន្ត្រី​បន្តទៀតថា​ រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានកំណត់​ច្បាស់លាស់​ នូវ​សក្តានុពល​ដ៏​ធំធេង ​នៃ​វិស័យ​កសិកម្ម ​សម្តេច​ចង់អោយ​កម្ពុជា ​ក្លាយជា​ជង្រុក​ស្រូវ​នៅក្នុង​តំបន់ ស​ម្រា​ប់​ការនាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស។

វិស័យ​កសិកម្ម​ បាន​ដើរតួរ​យ៉ាងសំខាន់ ​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច ​ក្នុង​បរិបទ​ដែល​កម្ពុជា ​បាន​រង​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ នៃ​ផលិតផល​ក្នុងស្រុក៣០%។ គ​ណៈប្រតិភូ​ បាន​ចុះ​ពិនិត្យ​ចម្ការ​ពិសោធ​ន៍ ​ជាល​ក្ខ​ណៈទ្រង់ទ្រាយ​ធំ​ និង​តូច ​គឺ​ខ្នាត​ធំ​នៅ​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​ នៅ​ឃុំ​បុសខ្នុរ ខេត្តកំពង់ចាម ​ដោយ​ពិនិត្យ​ផង​ដែល​នូវ​ម៉ា​សី​ន​ដាំពោត សណ្តែកសៀង ស្រូវ​លើ​កាកសំណល់​ដំណាំ​គម្រប​ដី​ខ្នាតតូច​និង​ធំ។

រីឯ​ខ្នាតតូច​វិញ​នៅ​ភូមិ​សហគ្រាស ឃុំ​ចម្ការអណ្តូង ខេត្តកំពង់ចាម។ ការពិសោធ​ន៍នេះ​មាន​រយះពេល៧ឆ្នាំ​មកហើយ​ ដោយបាន​ធ្វើការ​ប្រៀបធៀប​ការដាំដុះ​តាម DMC ជាមួយនឹង​ការដាំដុះ ​តាម​ទម្លាប់​របស់​កសិករ​ដោយ​ភ្ជួរ​រាស់។ ការពិសោធ​ន៍បាន​ផ្តោត ទៅលើ​ប្រព័ន្ធ​ដាំ​ដុះ​ពូជស្រូវ​ចម្ការ ពោត សណ្តែកសៀង ដំឡូង​មី​ចម្រុះ និង​ការដាំ​ឆ្លាស់​ជាមួយ​ដំណាំ​គម្រប​ដី។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពនៃការដាក់ QR Code ស្តង់ដាថ្នាល Verified ជាមួយក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
បទយកការណ៍៖ ការកែច្នៃត្រីឱ្យក្លាយជាម្ហូបអាហារសុវត្ថិភាព លើកកម្ពស់វិស័យកសិកម្មនិងជំរុញកំណើនសេដ្ឋ កិច្ចជាតិ
សិប្បកម្មកែច្នៃត្រីមួយចំនួនដែលទទួលបានពី គម្រោង (CAPFish-Capture) បង្ហាញជំហរនិងប្តេជ្ញាចិត្តក្នុងការនាំផលិតផលដែលមានស្តង់ដារ...
ឯកឧត្តម អ៉ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងប្រកាសស្តីពី “បញ្ជីពូជដំណាំរបស់ជាតិ”
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៉ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សារលិខិតអបអរសាទរ
សារលិខិតអបអរសាទរ ការបញ្ចូលរមនីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្...
កម្ពុជា និងចិន ចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមអបអរសាទររមណីយដ្ឋានប្រាសាទកោះកេររបស់កម្ពុជា ជាបេតិកភណ្ឌវប្បធម៌រូបិយពិភពលោកនៃអង្គការយូណេស្កូ
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយធនាគារពាណិជ្ជកម្ម​ក្រៅប្រទេសនៃកម្ពុជា​ (FTB)
នៅរសៀលថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់គណៈប្រតិភូក្រុមហ៊ុន Pricerite Group Limited មកពីទីក្រុងហុងកុង
នៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Nishida Barley Processing Co., Ltd
នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ក្រសួងកសិកម្មដឹកនាំអ្នកសារព័ត៌មានចំនួន១៩ស្ថាប័ន ទៅទស្សនកិច្ចសហគ្រាសជលផលក្រោយប្រមូលផល នៅតាមបណ្តារាជធានី-ខេត្តចំនួន៣ ដែលទទួលបានការគាំទ្រពីគម្រោង CAPFish
នៅព្រឹកថ្ងៃអាទិត្យទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ឯកឧត្តម ឌិត ទីណា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណរដ្ឋប្រជាមានិតចិន
នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ សូមធ្វើការលើកទឹកចិត្តដល់ប្រជាកសិករអ្នកផលិតស្រូវពូជសែនក្រអូប០១ និងផ្ការំដួលស្ទូងដោយដៃ
នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ...