ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដែលអញ្ជើញមកពីសាកលវិទ្យាល័យណាហ្គោយ៉ា (ជប៉ុន)

ចេញ​ផ្សាយ​ ១៨ កក្កដា ២០២២ 1767

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៤:០០ ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដែលអញ្ជើញមកពីសាកលវិទ្យាល័យណាហ្គោយ៉ា (ជប៉ុន) ដឹកនាំដោយ Dr. Satoru TSUCHIKAWA (ព្រឹទ្ធបុរស)។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តលធនធានមនុស្សដែលជាមន្រ្តីជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលអនាគតទាំងបរិមាណ និងគុណភាព ឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រទេសជាតិក្នុងការកសាង និងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសវិស័យកសិកម្ម។ នាឱកាសនេះ Dr. Satoru TSUCHIKAWA បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីដោយសង្ខេបផងដែរអំពីរចនាសម្ព័ន្ធការអប់រំរបស់សាកលវិទ្យាល័យណាហ្គោយ៉ា កម្មវិធិសិក្សាថ្នាក់បណ្ឌិតដែលកំពុងដំណើរការ លក្ខខណ្ឌ នៃការជ្រើសរើសនិស្សិតដើម្បីផ្តល់អាហារូបករណ៍។ល។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែង អំណរគុណជូនចំពោះសាកលវិទ្យាល័យណាហ្គោយ៉ា ដែលបានគិតគូ យកចិត្តទុកដាក់ និងបន្តពង្រឹងកិច្ចសហការយ៉ាងល្អប្រសើរក្នុងការផ្តល់អាហារូបករណ៍ជូនដល់មន្រ្តីដើម្បីបន្តការសិក្សាទៅតាមជំនាញនីមួយៗ និងឆក់យកឱកាសបង្កើនចំណេះដឹង និងបទពិសោធន៍ល្អៗបន្ថែមទៀតទាក់ទងវិស័យកសិកម្ម ឲ្យស្របទៅតាមនិន្នាការកើនឡើងនៃសេចក្តីត្រូវការធនធានមនុស្ស ការប្រកួតប្រជែងទីផ្សារនាំចេញ ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ការកែច្នៃកសិផលដើម្បីបង្កើនតម្លៃបន្ថែម និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្ម។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីជប៉ុនពិចារណាលើប្រធានបទសំខាន់ៗសម្រាប់និស្សិតធ្វើការសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅ ដើម្បីឈានទៅធ្វើការដោះស្រាយបញ្ហាឲ្យកាន់តែមាន ប្រសិទ្ធភាព ដែលកម្ពុជាកំពុងប្រឈមមានដូចជា៖ ការការពារនូវការបាត់បង់គុណភាពដីផ្នែកស្រទាប់លើ ផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុលើផលិតកម្មដំណាំ និងសត្វ ផលប៉ះពាល់លើធនធានធម្មជាតិក្នុងបឹងទន្លេសាបបណ្តាលមកពីកម្ពស់ទឹកទន្លេមេគង្គមិនទៀងទាត់ ផលិតភាពផលិតកម្មដំណាំនៅតំបន់ខ្ពង់រាប ពិសេសខេត្តមណ្ឌលគីរី (ដំឡូងជ្វាផ្អែមជប៉ុន)។ល។ ភាគីជប៉ុន បានទទួលយកសំណើនេះទៅពិចារណាដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នា នាពេលអនាគត។ សរុបសេចក្តីមក ជំនួបពិភាក្សាបានឯកភាពរួមគ្នាមួយគឺបន្តពង្រឹក និងពង្រីកកិច្ចសហប្រតិបត្តិរវាងសាកលវិទ្យាល័យទាំងពីរក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យកសិកម្មឲ្យកាន់តែទូលំទូលា និងស៊ីជម្រៅ ធ្វើយ៉ាងណាឲ្យធនធានបញ្ញាដែលបានផលិតចេញមកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងអនាគតខ្លួនគេ ក៏ដូចជាចូលរួមអភិវឌ្ឍប្រទេសជាតិ។ យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្មបានឲ្យដឹងថា តាំងពីឆ្នាំ២០១២ សាកលវិទ្យាល័យណាហ្គោយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្មបានធ្វើកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សផ្នែកការងារសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម តាមរយៈកម្មវិធី Transnational Doctoral Programs for Leading Professionals in Asia Countries របស់សាកលវិទ្យាល័យណាហ្គោយ៉ាសាខារណបប្រចាំតំបន់អាស៊ី។ កិច្ចសហប្រតិ បត្តិការនេះមានគោលបំណងផ្ដល់អាហារូបករណ៍ជូនមន្ត្រីដែលកំពុងបម្រើការងារនៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំអង្គការនានាដែលកំពុងបម្រើការងារពាក់ព័ន្ធនឹងវិស័យកសិកម្មដើម្បីបន្តក្នុងការសិក្សាស្រាវជ្រាវកម្រិតថ្នាក់បណ្ឌិត។ អាហារូបករណ៍បានផ្តល់ជូនសម្រាប់ជំនាញ ៖ វិទ្យាសាស្ត្រធនធានព្រៃឈើ និងបរិស្ថាន វិទ្យា សាស្ត្រដំណាំ វិទ្យាសាស្ត្រសត្វ និងវិទ្យាសាស្ត្រជីវវិទ្យាអនុវត្ត។ អស់រយៈពេល១០ឆ្នាំកន្លងទៅនេះ មាននិស្សិត ៦នាក់បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និង ៧នាក់ទៀតកំពុងសិក្សា។ យោងតាមកម្មវិធីសិក្សា សាកលវិទ្យាល័យទាំងពីរបានជ្រើសរើស និងផ្តល់អាហារូបករណ៍ជូននិស្សិត ជារៀងរាល់ឆ្នាំ (ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទងទៅឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ 012 929 888 )។

អំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ភារៈការិយាល័យ រួមមាន កុំព្យូទ័រយួរដៃ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) អំពីគម្រោងស្តីពី "Sustainable Coastal and Marine Fisheries"
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងពិធីបុណ្យអុំទូក ឆ្នាំ២០២៣
ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្ដែតតាមវាទីមុខព្រះបរមរាជវាំង...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីបើកដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់...
នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ទស្សនៈប្រជាពលរដ្ឋជុំវិញការរចនាប្រទីបក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣
ក្នុងឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ចុះបិទយុទ្ធនាការអន្តរាគមន៍ជួយបោកស្រូវជូនប្រជាពលរដ្ឋ...
នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តមតូចប៊ុនហួររដ្ឋលេខាធិការក្...
បទសម្ភាសន៍៖ «ប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣»
ពូជស្វាយចន្ទី អឹម-២៣ គឺជាពូជដែលកម្ពុជាស្រាវជ្រាវរកឃើញ និងជាពូជដែលទទួលបានការពេញនិយមដាំដុះពីប្រជាពលរដ្ឋ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI)
នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តមឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងថ្នាក់ដឹកនាំបានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមតាកាហាស៊ីហ្វូមីអាគី(Fumiaki...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមការងារសហភាពអឺរ៉ុប (EU) អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តមឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងថ្នាក់ដឹកនាំបានជួបពិភាក្សាការងារជាមួយក្រុមការងារសហភាពអឺរ៉ុប(EU)អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។...
ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលា ចាប់ផ្ដើមអនុវត្តគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព
នាព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តមរដ្ឋលេខាធិការហាស់សារ៉េតតំ...
លិខិតរំលែកមរណទុក្ខ
សូមគោរពជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា...
អបអរសាទរ ទិវាមច្ឆជាតិពិភពលោក ឆ្នាំ២០២៣ Happy World Fisheries Day 2023
ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួមអបអរសាទរ ទិវាមច្ឆជាតិពិភពលោក...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជ...
នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មចុះអនុស្សរណៈយោគយល់គ្នាជាមួយតំណាងធនាគារវីង (ខេមបូឌា) ម.ក
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្រ្តី​​ ទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក...
នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍណ៍ជលផលទឹកសាបនៃរដ្ឋបាលជលផល...