ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដែលអញ្ជើញមកពីសាកលវិទ្យាល័យណាហ្គោយ៉ា (ជប៉ុន)

ចេញ​ផ្សាយ​ ១៨ កក្កដា ២០២២ 2133

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៤:០០ ថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដែលអញ្ជើញមកពីសាកលវិទ្យាល័យណាហ្គោយ៉ា (ជប៉ុន) ដឹកនាំដោយ Dr. Satoru TSUCHIKAWA (ព្រឹទ្ធបុរស)។ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តលធនធានមនុស្សដែលជាមន្រ្តីជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលអនាគតទាំងបរិមាណ និងគុណភាព ឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រទេសជាតិក្នុងការកសាង និងអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាពិសេសវិស័យកសិកម្ម។ នាឱកាសនេះ Dr. Satoru TSUCHIKAWA បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីដោយសង្ខេបផងដែរអំពីរចនាសម្ព័ន្ធការអប់រំរបស់សាកលវិទ្យាល័យណាហ្គោយ៉ា កម្មវិធិសិក្សាថ្នាក់បណ្ឌិតដែលកំពុងដំណើរការ លក្ខខណ្ឌ នៃការជ្រើសរើសនិស្សិតដើម្បីផ្តល់អាហារូបករណ៍។ល។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែង អំណរគុណជូនចំពោះសាកលវិទ្យាល័យណាហ្គោយ៉ា ដែលបានគិតគូ យកចិត្តទុកដាក់ និងបន្តពង្រឹងកិច្ចសហការយ៉ាងល្អប្រសើរក្នុងការផ្តល់អាហារូបករណ៍ជូនដល់មន្រ្តីដើម្បីបន្តការសិក្សាទៅតាមជំនាញនីមួយៗ និងឆក់យកឱកាសបង្កើនចំណេះដឹង និងបទពិសោធន៍ល្អៗបន្ថែមទៀតទាក់ទងវិស័យកសិកម្ម ឲ្យស្របទៅតាមនិន្នាការកើនឡើងនៃសេចក្តីត្រូវការធនធានមនុស្ស ការប្រកួតប្រជែងទីផ្សារនាំចេញ ការប្រើប្រាស់បច្ចេកវិទ្យាសមស្រប ការកែច្នៃកសិផលដើម្បីបង្កើនតម្លៃបន្ថែម និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្ម។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីជប៉ុនពិចារណាលើប្រធានបទសំខាន់ៗសម្រាប់និស្សិតធ្វើការសិក្សាស្រាវជ្រាវឲ្យកាន់តែស៊ីជម្រៅ ដើម្បីឈានទៅធ្វើការដោះស្រាយបញ្ហាឲ្យកាន់តែមាន ប្រសិទ្ធភាព ដែលកម្ពុជាកំពុងប្រឈមមានដូចជា៖ ការការពារនូវការបាត់បង់គុណភាពដីផ្នែកស្រទាប់លើ ផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុលើផលិតកម្មដំណាំ និងសត្វ ផលប៉ះពាល់លើធនធានធម្មជាតិក្នុងបឹងទន្លេសាបបណ្តាលមកពីកម្ពស់ទឹកទន្លេមេគង្គមិនទៀងទាត់ ផលិតភាពផលិតកម្មដំណាំនៅតំបន់ខ្ពង់រាប ពិសេសខេត្តមណ្ឌលគីរី (ដំឡូងជ្វាផ្អែមជប៉ុន)។ល។ ភាគីជប៉ុន បានទទួលយកសំណើនេះទៅពិចារណាដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នា នាពេលអនាគត។ សរុបសេចក្តីមក ជំនួបពិភាក្សាបានឯកភាពរួមគ្នាមួយគឺបន្តពង្រឹក និងពង្រីកកិច្ចសហប្រតិបត្តិរវាងសាកលវិទ្យាល័យទាំងពីរក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់វិស័យកសិកម្មឲ្យកាន់តែទូលំទូលា និងស៊ីជម្រៅ ធ្វើយ៉ាងណាឲ្យធនធានបញ្ញាដែលបានផលិតចេញមកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងអនាគតខ្លួនគេ ក៏ដូចជាចូលរួមអភិវឌ្ឍប្រទេសជាតិ។ យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្មបានឲ្យដឹងថា តាំងពីឆ្នាំ២០១២ សាកលវិទ្យាល័យណាហ្គោយ៉ា និងសាកលវិទ្យាល័យភូមិន្ទកសិកម្មបានធ្វើកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សផ្នែកការងារសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម តាមរយៈកម្មវិធី Transnational Doctoral Programs for Leading Professionals in Asia Countries របស់សាកលវិទ្យាល័យណាហ្គោយ៉ាសាខារណបប្រចាំតំបន់អាស៊ី។ កិច្ចសហប្រតិ បត្តិការនេះមានគោលបំណងផ្ដល់អាហារូបករណ៍ជូនមន្ត្រីដែលកំពុងបម្រើការងារនៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំអង្គការនានាដែលកំពុងបម្រើការងារពាក់ព័ន្ធនឹងវិស័យកសិកម្មដើម្បីបន្តក្នុងការសិក្សាស្រាវជ្រាវកម្រិតថ្នាក់បណ្ឌិត។ អាហារូបករណ៍បានផ្តល់ជូនសម្រាប់ជំនាញ ៖ វិទ្យាសាស្ត្រធនធានព្រៃឈើ និងបរិស្ថាន វិទ្យា សាស្ត្រដំណាំ វិទ្យាសាស្ត្រសត្វ និងវិទ្យាសាស្ត្រជីវវិទ្យាអនុវត្ត។ អស់រយៈពេល១០ឆ្នាំកន្លងទៅនេះ មាននិស្សិត ៦នាក់បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និង ៧នាក់ទៀតកំពុងសិក្សា។ យោងតាមកម្មវិធីសិក្សា សាកលវិទ្យាល័យទាំងពីរបានជ្រើសរើស និងផ្តល់អាហារូបករណ៍ជូននិស្សិត ជារៀងរាល់ឆ្នាំ (ព័ត៌មានបន្ថែមសូមអញ្ជើញទាក់ទងទៅឯកឧត្តម ង៉ោ ប៉ុនថាន សាកលវិទ្យាធិការ 012 929 888 )។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...