ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យស្ថានភាព វឌ្ឍនភាពនៃការអនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្មរបស់អង្គការធនាគារពិភពលោក និងលទ្ធភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការ

ចេញ​ផ្សាយ​ ០៣ ធ្នូ ២០១៨ 2056

នៅវេលាម៉ោង ១៥:០០រសៀល នៅបន្ទប់ទទួលភ្ញៀវរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យស្ថានភាព វឌ្ឍនភាពនៃការអនុវត្តគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្មរបស់អង្គការធនាគារពិភពលោក និងលទ្ធភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដែលកិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី និងលោក Christophe Crepin ប្រធានទទួលបន្ទុកផ្នែកបរិស្ថាន និងធនធានធម្មជាតិនៃអង្គការធនាគារពិភពលោក។

ជាកិច្ចចាប់ផ្តើម លោក Christophe Crepin បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា បច្ចុប្បន្នធនាគារពិភពលោកកំពុងរៀបចំបញ្ចប់ការចងក្រងផែនការយុទ្ធសាស្ត្រភាពជាដៃគូថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងធនាគារពិភពលោក ។ ហើយផែនការយុទ្ធសាស្ត្រភាពជាដៃគូថ្មីនេះ បានកំណត់យកវិស័យកសិកម្មជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យទាំងអស់ដែលធនាគារពិភពលោកនឹងផ្តល់ការគាំទ្រ និងធ្វើការវិនិយោគឲ្យអល់លទ្ធភាព តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដើម្បីជាប្រយោជន៍ដល់ប្រជាកសិករក្នុងការបង្កើនប្រាក់ចំណូលគ្រួសារ និងកាត់បន្ថយភាពក្រីក្រថែមមួយកម្រិតទៀត។

នាក្នុងឱកាសដ៏មានសារៈសំខាន់នាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីតាំងនាមឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការធនាគារពិភពលោកដែលបាននឹងបន្តជួយអភិវឌ្ឍន៍លើគ្រប់វិស័យ ពិសេសវិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនេះ នឹងធ្វើឲ្យការអភិវឌ្ឍវិស័យកសិកម្ម ទទួលបានកំណើនល្អប្រសើរ ហើយទទួលបានវឌ្ឍនភាពថ្មីក្នុងវិស័យកសិកម្មនាពេលខាងមុខ។

សូមបញ្ជាក់ថាចំពោះជំនួបនាថ្ងៃនេះ ភាគីទាំងពីរបានយកប្រធានបទសំខាន់ៗមួយចំនួនមកពិភាក្សា និងពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការ មានជាអាទិ៍៖ ទី១. អភិវឌ្ឍតំបន់សណ្ដរទន្លេមេគង្គ ដែលកំពុងជួបប្រទះបញ្ហាប្រឈមនឹងការប្រែប្រួលអាកាសធាតុ ទី២. ការរៀបចំផែនទីកំណត់តំបន់ដាំដុះ និងការផ្តល់ការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលឆ្លើយតបទៅនឹងតម្រូវការនៃប្រជាកសិករ ទី៣. ការអភិវឌ្ឍអនុវិស័យព្រៃឈើ ដែលធានាបាននូវទាំងផលិតភាព និងនិរន្តរភាព។

 

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...