ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាក្រុមហ៊ុន Lexmin Pty Ltd Cambodia ជាមួយអគ្គនាយកដ្ឋានកសិកម្ម

ចេញ​ផ្សាយ​ ០៩ សីហា ២០២១ 3861

ដូចដែលបានគ្រោងទុក នារសៀលម៉ោង ១៥:០០ ថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាក្រុមហ៊ុន Lexmin Pty Ltd Cambodia ជាមួយអគ្គនាយកដ្ឋានកសិកម្មស្តីពី " ការជំរុញផលិតកម្មដំ ណាំស្តង់ដារសរីរាង្គ និងការពង្រឹងសមត្ថភាពកសិករដើម្បីទទួលបានឱកាសការងារនៅតាម បណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលី " ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន ឯកឧត្តមថ្នាក់ដឹកនាំក្រសួង និងលោក Robert K.Chelliah នាយកក្រុមហ៊ុន។ 
មានមតិសំណេះសំណាលនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសាទរចំពោះសមិទ្ធផលដែលក្រុមហ៊ុនសម្រេចបានដូចដែលលោក Robert K.Chelliah បានរាយការណ៍ជូនអង្គពិធីបានជ្រាប និងជាពិសេសបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្មដែលបានសហការ និងសម្របសម្រួលជាមួយក្រុមហ៊ុនធ្វើឲ្យពិធីនេះសម្រេចទៅដោយរលូន និងជោគជ័យ។ នេះជាសមិទ្ធផលថ្មីមួយទៀត ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ ដែលក្រសួងសម្រេចបានក្នុងការជំរុញ និងបង្កើនផលិតភាពផលិតកម្មដំណាំស្តង់ដារសរីរាង្គ ដែលផលិតផលនេះមាននិន្នាការកើនឡើងជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់ទាំងបរិមាណ និងគុណភាពសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ថ្ងៃនេះ ក្រុមហ៊ុនអូស្រ្តាលី Lexmin Pty Ltd Cambodia បានចាប់ដៃគូជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហការស៊ីជម្រៅ យូអង្វែងធ្វើការអភិវឌ្ឍវិស័យកសិកម្មសរីរាង្គកម្ពុជានៅ ពេលអនាគតដ៏ខ្លីខាងមុខ។ ខ្លឹមសារ MOU នេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចថា វាប្រាកដជានឹងជួយបំពេញនូវអត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតកម្មដំណាំ ការកែច្នៃ ប្រកបដោយចីរភាព និរន្តរភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ និងនវានុវត្តន៍ និងជាពិសេសការអនុវត្ត MOU នេះ ពិតជានឹងចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្រ្តរបស់ក្រសួងក្នុងការជំរុញផលិតភាព និងពិពិធកម្មដំណាំសរីរាង្គឲ្យកាន់តែល្អប្រសើរឡើង។ ក្រៅពីនេះ MOU នេះពិតជាចូលរួមលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មកសិកម្ម ការកែច្នៃ តម្លៃបន្ថែម និងទីផ្សារក្នុង និងក្រៅប្រទេស បង្កើតឱកាសការងារ បង្កើនសមត្ថភាពបច្ចេកទេសដល់កសិករ បង្កើនប្រាក់ចំណូល និងស្របតាមអភិក្រម "រដ្ឋ -ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម"។ 
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនអង្គពិធីផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញយន្តការអនុវត្តប្រព័ន្ធផលិតកម្មកសិកម្មសរីរាង្គ តាមរយៈការដាក់ចេញនូវប្រកាសពាក់ព័ន្ធចំនួន២រួមមាន៖ ១-ប្រកាសស្តីពីវិធាននៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ឆ្នាំ២០១០ និង២- ប្រកាសស្តីពី កសិកម្មសរីរាង្គកម្ពុជាលេខ ១៦៣ ប្រក.កសក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ (CamOrg) ជាយន្តការបចេ្ចកទេស ក្នុងការជំរុញ និងលើកកម្ពស់ផលិតកម្មកសិកម្មស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាពចំណីអាហារ។ ទទួលបានសេចក្តីប្រកាសនេះ ជាបន្តបន្ទាប់យើងឃើញមានដៃគូអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍ជាច្រើនបានសហការជាមួយ MAFF ក្នុងការជំរុញអនុវត្តប្រព័ន្ធផលិតកម្មសរីរាង្គ ដូចជា អង្គការ FAO, GIZ, គម្រោង ASPIRE, CASDP, LEAP, AVIP, CAVAC, CHAIN, CHQ (Cambodia Quality Horticulture) Project គាំទ្រដោយប្រទេសញូស៊ឺលែន។ល។
ដើម្បីទទួលបានជោគជ័យដូចការរំពឹងទុក ឯកឧត្តមរដ្ឋមន្ត្រីបានជូនមតិទាំងអគ្គនាយកដ្ឋានកសិកម្ម និងក្រុមហ៊ុនឲ្យសហការអនុវត្ត MOU នេះបានល្អ និងហុចប្រយោជន៍ដោយត្រង់ជូនកសិករ។ ក្រុមហ៊ុនគួរស្វែងរកដៃគូដែលមានសក្តានុពលផលិតដំណាំបន្ថែមទៀតក្រៅពីម្រុំ ស្លឹកគ្រៃ និងខ្ញីខ្មៅដែលក្រុមហ៊ុនកំពុងផលិត និងពង្រីកផលិតកម្មកែច្នៃជាអាហារបន្ថែមសម្រាប់សុខភាពផងដែរ។ មិនតែប៉ុណ្ណោះក្រុមហ៊ុនគួរតែស្វែងរកជំនួយហិរញ្ញវត្ថុបន្ថែមពីរដ្ឋាភិបាលអូស្រ្តាលីដើម្បីពង្រីកវិសាលភាពនៃផលិតកម្មរបស់ខ្លួនឲ្យអស់លទ្ធភាព ប្រយោជន៍ដើម្បីជួយជំរុញ និងលើកកម្ពស់ផលិតកម្មដំណាំសរីរាង្គក្នុងស្រុក និងធ្វើការនាំចេញ។ ដោយឡែក ចំពោះជំហានទី២នៃគម្រោងផ្តល់ឱកាសការងារជូនកសិករទៅបម្រើការតាមបណ្តាកសិដ្ឋាននានាក្នុងប្រទេសអូស្រ្តាលី នាពេលអនាគត ឯកឧត្តមរដ្ឋមន្ត្រីបានផ្ញើក្តីសង្ឃឹមយ៉ាងមុតមាំឲ្យក្រុមហ៊ុនខិតខំឲ្យអស់ពីលទ្ធភាពក្នុងការពុះពារនាំយកពលករកម្ពុជាទៅបម្រើការក្នុងវិស័យកសិកម្មក្នុងប្រទេសអូស្រ្តាលីត្រឹមត្រូវ ស្របច្បាប់ ដើម្បីទទួលបានមេរៀន និងបទពិសោធន៍ល្អយកមកអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន ករណីនេះក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការគ្រប់បែបយ៉ាងតាមការចាំបាច់។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...