ចុះសួរសុខទុក្ខ​វីរ​យុទ្ធជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2012

កាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា ឯកឧត្តម​រដ្ឋមន្ត្រី អមដំណើរ​ជាមួយ​ឯកឧត្តម ចាន់ យឿ​ង អភិបាលខេត្ត ឯកឧត្តម​អនុរដ្ឋលេខាធិការ ឯកឧត្តម​សាកល​វិទ្យា​អិ​ការ ទីប្រឹក្សា​ប្រ​សួង និង​ថ្នាកដឹកនាំ​បច្ចេកទេស បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​និង​ជួប​សំណេះសំណាល​ជាមួយ​វីរៈ​យុវជន​ស្ម័គ្រចិត្ត សម្តេច តេ​ជោ ដែល​កំពុង​ចុះ​វាស់​ដីធ្លី​ជូន​ប្រជា​ពល រដ្ឋ​នៅ​ចំនួន០៥ ក្រុម (១៨ ១៩ ២០ ២១ ២២) មាន​គ្នា​សរុប​ចំនួន១៣០នាក់ ដែល​កំពុង​ចុះ​វាស់​ដីធ្លី​ជូន ប្រជា ពលរដ្ឋ​នៅ​ស្រុក​កែវ​សី​ម៉ា។ នាឱកាស​នោះ​ប្រធាន​ក្រុមការងារ​បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី និង​ប្រតិភូ​ពី​សមិទ្ធិផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក ​និង​បញ្ហា​ប្រឈម​មួយចំនួន​ដែល​កំពុង​ជួបប្រទះ។

នាឱកាស​នោះ​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ផ្ញើជូន​យុវជន​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​ទាំង៣ ដែល​សម្តេច តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់ក្មួយៗនិស្សិត​គ្រប់ពេលវេលា​និង​សូម​ជូនពរ​ឲ្យ​ជួបតែ​ពុទ្ធិ​ពរ​ទាំង ៤ ប្រការ។ លោក​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​ក្មួយ​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា ចុះមក​បំពេញបេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​នេះ។ ជម្រាបជូនក្មួយៗនិស្សិត​ដែល​កំពុង​បំពេញបេសកកម្ម​ថា​នេះ​គឺជា​បទពិសោធន៍​ដ៏​ល្អ​ក្នុង​ជីវិត​ជា​យុវជន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ជាតិ មាតុភូមិ​និង​ប្រជាជន។ ការរៀន​ក្នុង​ថ្នាក់​គឺជា​ទ្រឹស្តី ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​គឺជា​លទ្ធផល​នៃ​ទ្រឹស្តី បេសកកម្ម​ដ៏​ធំធេង​នេះ​ក៏​ពិត​តែមាន​រយៈពេល​ខ្លី​តែ​ជា ឱកាស​សម្រាប់​ឲ្យក្មួយៗបាន​ស្គា​ល់ពី​ភូមិសាស្ត្រ​ជនបទ​ស្រុក​យើង បានឃើញ​ជាក់ស្តែង​ពី​ការអភិវឌ្ឍន៍​ពិតប្រាកដ​សម័យ​តេ​ជោ​សេន បានឃើញ​ជីវភាព ការរស់នៅ​របស់​ពុក​ម៉ែ បងប្អូន​នៅ​ជនបទ​តើ​ខុសគ្នា​យ៉ាងដូចម្តេច​បើ​ធៀប​ជាមួយ​អ្នកក្រុង រូបភាព​ដែល​ក្មួយ​បានឃើញ អ្វីដែល​ក្មួយ​បាន​ឰ ក្មួយ​អាច​យកទៅ​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​មានការ​រីកចម្រើន​នាពេល​អនាគត ក្រោយពេលក្មួយៗបញ្ចប់​ការសិក្សា។ ជាងនេះទៀតក្មួយៗអាច យក​ឱកាស​នេះ​សិក្សា​ពីបញ្ហាសំខាន់ៗដែល​អាច​យក​ធ្វើជា​ប្រធានបទ​ក្នុងការ​សរសេរ​សារ​ណា​បទ​បញ្ចប់​ការសិក្សា​នាពេលខាងមុខ​ពីព្រោះ​ជនបទ​គឺជា​ប្រភព​បញ្ហា ពិសេស​លើ​ការងារ​កសិកម្ម។ លោក​បានបញ្ជាក់​ប្រាប់ក្មួយៗថា​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការវាសវែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ដីធ្លី​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន បាន​កម្មសិទ្ធិ​ស្របច្បាប់ ជា​ទ្រព្យសម្បត្តិ​ទុកជា​កេរ្តិ៍​សម្រាប់​កូនចៅ​ជំ​នាក់​ក្រោយ ប្រកប​របរ​កសិកម្ម​អាស្រ័យ​ផល​លើដី​នោះ បង្កើន​ជីវភាព​លើដី​នេះ នាំ​ឲ្យ​សេដ្ឋកិច្ច​ជនបទ​មានការ​រីកចម្រើន កាត់បន្ថយ​ភាព​ក្រី​ក្រី និង​ចំណាកស្រុក។ បទពិសោធន៍​បានមកពី​ការរស់នៅ​រួមគ្នា ហូបចុក  ស្នាក់នៅ​រួមគ្នា ធ្វើការ​ជា​ក្រុម​បំពេញ​បំណង​តែមួយ​គឺ​ប្រជាជន ដូច​បុរាណ​ពោលថា​នៅផ្ទះ​ម្តាយ​ទីទៃ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សុភាសិត​មួយ​និយាយថា ពេល​នៅ​ឲ្យ​គេ​ស្រឡាញ់ ពេលចេញ​ឲ្យ​គេ​នឹក ជាពិសេស​មិនត្រូវ​បន្សល់ទុក​បញ្ហា​ឲ្យ​ពួកគាត់​ឡើយ។ សមិទ្ធផល​ទាំងអស់នេះ​គឺជា​ជោគជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ។ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ទាក់ទង​នឹង​សុខភាព សុវត្ថិភាព​គ្រប់ពេលវេលា។  ក្នុងឱកាស​នោះ​លោក​បាន​ពាំ​នាំនូវ​គ្រឿង​ឧបភោគបរិភោគ​មួយចំនួនធំ​មានដូចជា​អង្ករ ផ្លែឈើ ត្រីងៀត មី ទឹក​សុទ្ធ ទឹ​ត្រី ទឹកស៊ីអ៊ីវ ម្សៅ​សាប៊ូ មាន់ សាច់ជ្រូក និង​ថវិកា ក្នុង ០១ ក្រុម ១ លាន​រៀល មន្ត្រី​សុរិយោដី​ក្នុង ១ នាក់ ៥ ម៉ី​ន​រៀល។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...