ឯកឧត្តមរដ្ឋមន្ត្រី និងលោកសុខ រស់ អភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យ ស្ថានីយពិសោធន៍កសិកម្មគោកត្រប់ ដែលមានទីតាំងនៅភូមិ ឃុំឈើទាល ស្រុកស្វាយជ្រុំ

ចេញ​ផ្សាយ​ ២៦ សីហា ២០១៩ 371

-កម្មវិធីទី០៥: 
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត ព្រៃវែង និងខេត្តស្វាយរៀងសម្រាប់រយ:ពេល ០២ថ្ងៃចាប់ពីថ្ងៃ២៤-២៥ ខែសីហា។ នៅរសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកសុខ រស់ អភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យ ស្ថានីយពិសោធន៍កសិកម្មគោកត្រប់ ដែលមានទីតាំងនៅភូមិ ឃុំឈើទាល ស្រុកស្វាយជ្រុំ។

លោក យស់ គឹមសាន ប្រធានស្ថានីយបានរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រីជ្រាបថាស្ថានីយមាន ផ្ទៃដីសរុប ១៩ហត ក្នុងនោះ ១៥ហតជាថ្នាលពិសោធន៍ និង ៤ហតទៀតសាងសង់អគាររដ្ឋបាល បណ្តុះបណ្តាល អគារស្នាក់នៅ និងឃ្លាំង។ ស្ថានីយមានតួនាទីសិក្សាស្រាវជ្រាវផលិតពូជស្រូវ ហើយនៅឆ្នាំ២០១៨ កន្លងមកស្ថានីយសហការផលិតពូជជាមួយសហគមន៍បាន ២៥តោន។

មានប្រសាសន៍សំណេះដំណាលជាមួយមន្រ្តី បុគ្គលិកស្ថាបននីយ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃ ខ្ពស់ចំពោះទឹកចិត្តខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក កម្មករដែលបម្រើការនៅស្ថានីយទាំងអស់ ដែលមើលថែរក្សាបានគង់វង្ស និងអភិវឌ្ឍជាបណ្តើរៗ បើទោះបីមានចំណុចខ្វះខាតមួយចំនួនត្រូវធ្វើការកែលម្អ។ លោកបានបន្តថាស្ថានីយជាកន្លែងបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មសម័យថ្មីជឿនលឿនដល់ប្រជាកសិករដូចជាស្រូវ ដំណាំ បន្លែ សត្វ និងត្រី បើដូច្នេះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីឲ្យខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីប្រែក្លាយស្ថានីយនេះឲ្យទៅជាកន្លែងផលិតពូជស្រូវ និងដំណាំ ពិសេសបន្លែ ព្រមទាំងការប្រើប្រាស់គ្រឿងចក្រ ធានាដល់ការផ្តត់ផ្គង់ពូជដល់អ្នកផលិតក្នុងតំបន់នេះ។ មួយវិញទៀត ដើម្បីកែប្រែជីវភាព លោកបានណែនាំឲ្យមន្រ្តីគិតគូរពីការផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯងផង និងលក់ផងតាមរយ:ការចិញ្ចឹមសត្វ ត្រី ដាំឈើហូបផ្លែ និងបន្លែ ចូរចាំថាក្នុងស្រែមានស្រូវ ក្នុងទឹកមានត្រី និងលើដីមានដំណាំ ទើបអាចកែប្រែជីវភាពរបស់មន្រ្តីយើងបានធូរធារ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូកូរ៉េអញ្ជើញ មកពី The Korea Rural Community Coroperation (KRC) ដឹកនាំដោយ Mr. Park Kiwook នាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍកសិកម្មនៅបរទេសនៃក្រសួងកសិកម្មកូរ៉េ...
នៅទីស្តីការក្រសួង នារសៀថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Tran Ngoc Thuan ប្រធានសម្ព័ន្ធកៅស៊ូវៀតណាម (VRG) និងសហការី ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុង...
នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាវេលាម៉ោង ១៧:០០ រសៀល ថ្ងៃសុក្រ ៨រោច ខែបុស្ស...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលដែលសម្រេចបាននាឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០
ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស...
វេទិកាសាធារណៈប្រចាំឆ្នាំស្តីពី “កសិកម្ម រុក្ខាប្រមាញ់ នេសាទ និងសម្បទានដីសេដ្ឋកិច្ច” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ៤រោច ខែបុស្ស...
សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) បានគោរពអញ្ជើញឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកទៅពិនិត្យ...
ដើម្បីចូលរួមអបអរសាទរនៃខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទួតរវាងព្រះរាជាណាចក្រកម្ពុជា...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងរាជរដ្ឋាភិបាលបានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៤ នៃព្រឹទ្ធសភា...
នៅវិមានព្រឹទ្ធសភា នាវេលាម៉ោង ៨:០០ព្រឹក ថ្ងៃសុក្រ ០៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងរាជរដ្ឋាភិបាលបានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពី
នៅវិមានព្រឹទ្ធសភា នាវេលាម៉ោង៨:០០ ព្រឹក ថ្ងៃអង្គារ ០៦កើត ខែបុស្ស ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកស្រស់របស់ក្រុមហ៊ុនហ័ងអាញអណ្តូងមាស ហ័ងអាញលំផាត់ ក្រុមហ៊ុនដូនពេញអាហ្រ្គីកូ...
នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ឯកឧត្តម វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយសហការី បានអញ្ជើញមកបំពេញបេសកកម្មរយ:ពេល ០២ថ្ងៃទៅកាន់ខេត្តរតនគីរី
នៅព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតិឱ្យលោក Chengxiang MA នាយករងនៃក្រុមហ៊ុន Gansu Academy for Water Conservancy (GAWC) និងសហការីមកពីខេត្ត Gansu ប្រទេសចិន ចូល...
នារសៀលថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ...
ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម (ផ.យ.អ.ក) ២០១៩-២០២៣ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្ត្រី...
នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី Sunniya Durrani-Jamal នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំកម្ពុជា និងសហការី
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង០៨:៣០ព្រឹកថ្ងៃសុក្រ...
ពិធីប្រកាសរោងម៉ាស៊ីនកិនស្រូវចំនួន១៨ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងមានការចូលរួមពីឯកឧត្តម Wu Guoquan តំណាងស្ថានទូតចិន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថាមានរោងម៉ាស៊ីនកិនស្រូវចំនួន១៨...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនបានអញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាទ្វេភាគីកម្ពុជា-ជប៉ុនលើកទី៥...
នៅសណ្ឋាគារ Cambodiana នារសៀលថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨...