ឯកឧត្តមរដ្ឋមន្ត្រី និងលោកសុខ រស់ អភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យ ស្ថានីយពិសោធន៍កសិកម្មគោកត្រប់ ដែលមានទីតាំងនៅភូមិ ឃុំឈើទាល ស្រុកស្វាយជ្រុំ

ចេញ​ផ្សាយ​ ២៦ សីហា ២០១៩ 2756

-កម្មវិធីទី០៥: 
នេះជាកម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្ត ព្រៃវែង និងខេត្តស្វាយរៀងសម្រាប់រយ:ពេល ០២ថ្ងៃចាប់ពីថ្ងៃ២៤-២៥ ខែសីហា។ នៅរសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកសុខ រស់ អភិបាលរងខេត្ត និងសហការីបានអញ្ជើញមកពិនិត្យ ស្ថានីយពិសោធន៍កសិកម្មគោកត្រប់ ដែលមានទីតាំងនៅភូមិ ឃុំឈើទាល ស្រុកស្វាយជ្រុំ។

លោក យស់ គឹមសាន ប្រធានស្ថានីយបានរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រីជ្រាបថាស្ថានីយមាន ផ្ទៃដីសរុប ១៩ហត ក្នុងនោះ ១៥ហតជាថ្នាលពិសោធន៍ និង ៤ហតទៀតសាងសង់អគាររដ្ឋបាល បណ្តុះបណ្តាល អគារស្នាក់នៅ និងឃ្លាំង។ ស្ថានីយមានតួនាទីសិក្សាស្រាវជ្រាវផលិតពូជស្រូវ ហើយនៅឆ្នាំ២០១៨ កន្លងមកស្ថានីយសហការផលិតពូជជាមួយសហគមន៍បាន ២៥តោន។

មានប្រសាសន៍សំណេះដំណាលជាមួយមន្រ្តី បុគ្គលិកស្ថាបននីយ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃ ខ្ពស់ចំពោះទឹកចិត្តខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក កម្មករដែលបម្រើការនៅស្ថានីយទាំងអស់ ដែលមើលថែរក្សាបានគង់វង្ស និងអភិវឌ្ឍជាបណ្តើរៗ បើទោះបីមានចំណុចខ្វះខាតមួយចំនួនត្រូវធ្វើការកែលម្អ។ លោកបានបន្តថាស្ថានីយជាកន្លែងបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មសម័យថ្មីជឿនលឿនដល់ប្រជាកសិករដូចជាស្រូវ ដំណាំ បន្លែ សត្វ និងត្រី បើដូច្នេះឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីឲ្យខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីប្រែក្លាយស្ថានីយនេះឲ្យទៅជាកន្លែងផលិតពូជស្រូវ និងដំណាំ ពិសេសបន្លែ ព្រមទាំងការប្រើប្រាស់គ្រឿងចក្រ ធានាដល់ការផ្តត់ផ្គង់ពូជដល់អ្នកផលិតក្នុងតំបន់នេះ។ មួយវិញទៀត ដើម្បីកែប្រែជីវភាព លោកបានណែនាំឲ្យមន្រ្តីគិតគូរពីការផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯងផង និងលក់ផងតាមរយ:ការចិញ្ចឹមសត្វ ត្រី ដាំឈើហូបផ្លែ និងបន្លែ ចូរចាំថាក្នុងស្រែមានស្រូវ ក្នុងទឹកមានត្រី និងលើដីមានដំណាំ ទើបអាចកែប្រែជីវភាពរបស់មន្រ្តីយើងបានធូរធារ។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...