ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិការសម្ព័ន្ធសត្វព្រៃ Wildlife Alliance

ចេញ​ផ្សាយ​ ២៣ កុម្ភៈ ២០២២ 2745

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃអង្គារ៍ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកស្រី ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិការសម្ព័ន្ធសត្វព្រៃ Wildlife Alliance។ ជំនួបនេះមានគោលបំណងរាយការណ៍ជូនឯករដ្ឋមន្រ្តីជ្រាបអំពីសមិទ្ធផលសំខាន់ៗដែលអង្គការសម្រេចបានក្នុងរយ:ពេល ២១ឆ្នាំកន្លងមក។ ជាបឋម លោកស្រីបានថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមរដ្ឋមន្ត្រី និង វាយតម្លៃខ្ពស់លើកិច្ចសហការយ៉ាងល្អប្រសើរដែលទទួលបានពីឯកឧត្តមរដ្ឋមន្រ្តី និងសហការីចំពោះកិច្ចការជួយគាំទ្រ ជ្រោមជ្រែង និងលើកទឹកចិត្តក្នុងការការពារ ថែរក្សា និងអភិរក្សសត្វព្រៃ នៅកម្ពុជាអស់រយ:ពេលជាង ២០ឆ្នាំកន្លងមកនេះ។ លោកស្រីបានបន្តថា អនុស្សារណៈនៃការ យោគយល់គ្នាដំបូងនៅឆ្នាំ២០០១ ហើយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ អង្គការបានចុះ MOU លើកទី៨ ហើយជាមួយក្រសួង។ នេះជាតឹកតាងបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍ក្នុងឆន្ទ:រួមមួយគឺចូលរួមទប់ស្កាត់ និងបង្រ្គាប ការជួញដូរសត្វព្រៃ (ក្រុមសង្រ្គោះសត្វព្រៃបន្ទាន់) និងការថែទាំសត្វព្រៃ (នៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ និងថែទាំសត្វព្រៃភ្នំតាម៉ៅ) ដែលត្រូវបានរឹបអូស និងសង្រ្គោះ។ ឆ្លៀតយកឱកាសនេះ លោកស្រីបានរាយការណ៍ជូនជ្រាបដោយសង្ខេបអំពីសមិទ្ធផលដែលសម្រេចបានមានជាអាទិ៍៖ ការសង្គ្រោះសត្វព្រៃរស់បាន ៧២ ៧៨៧ ក្បាល (ខ្លាឃ្មុំប្រភេទតូច ពង្រួល ទោចម្កុដ ស្វាព្រាម សំពោចក្រអូប សំពោចវល្លិ៍ ស្វាត្រោស ស្វាក្តាម ក្ងោក ឈ្លូស សារិកា កែវវង សេកក្រិច កេងកងធំ កេងកងតូច ផ្វាំង) និងរឹបអូសសត្វព្រៃងាប់ សាច់សត្វព្រៃ សំណាកសត្វព្រៃ ចាប់ជនល្មើសឲ្យទទួលការពិន័យ បង្រ្គាបការជួញដូរភ្លុកដំរីអាហ្រ្វិក និងកុយរមាស។ល។ ក្រៅពីនេះ អង្គការបានជួយសង្គ្រោះ ឬស្តារលទ្ធភាព និងដោះលែងសត្វព្រៃនៅព្រៃការពារអចិន្រ្តៃយ៍ និងនៅព្រៃឧទ្យានអង្គរ។ បានផ្តល់ការអប់រំ ផ្សព្វផ្សាយដល់សហគមន៍ព្រៃឈើ សាលារៀន និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ការយល់ដឹងឲ្យបានទូលំទូលាយអំពីព្រៃឈើ និងសត្វព្រៃ។ល។ លោកស្រីបានបញ្ជាក់ថា សកម្មភាពរបស់អង្គការអាចដំណើរការទៅបានគឺដោយសារមានការជួយឧបត្ថម្ភថវិការពី ៖ ទីភ្នាក់ងារ USEWS មូលនិធិ Segre_Foundation, Full Circle Foundation, Wallace Research, Tamaki , Margaret Ellwanger, Ahimsa Foundation, Anderson Rodgers Foundation, BoyIston Foundation, SeaWorld Busch Gardens Conservation Fund, Disney Conservation Fund និងម្ចាស់ជំនួយឯកជនជាច្រើន ទៀតរបស់អង្គការ Wildlife Alliance។ លោកស្រីក៏បានអរគុណចំពោះដៃគូទាំងអស់នោះផងដែរ។ លោកស្រីបន្តថា មានការងារជាច្រើនដែលអង្គការនៅបន្តអនុវត្តស្របតាមខ្លឹមសារ MOU ដើម្បីចូលរួមទប់ស្កាត់ និងបង្រ្គាបការជួញដូរសត្វព្រៃ និងការថែទាំសត្វព្រៃដែលត្រូវបានរឹបអូស មុនលែងចូលក្នុងព្រៃធម្មជាតិវិញ។ សកម្មភាពនេះ លោកស្រីបានបញ្ជាក់ថាបើគ្មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលព្រៃឈើ មិនអាចទទួលបានជោគជ័យឡើយ។ ហេតុនេះ លោកស្រីបានស្នើសុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ និងគ្រប់ភាគីពាក់ព័ន្ធជួយបន្តផ្តល់កិច្ចសហការឲ្យកាន់តែល្អប្រសើរថែមទៀត ធ្វើយ៉ាងណាចូលរួមថែរក្សា និងការពារសត្វព្រៃគ្រប់ប្រភេទរបស់កម្ពុជាឲ្យបានស្ថិតថេរគង់វង្សតរៀងទៅ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី និងសហការី ដែលបាននិងកំពុងយកចិត្តទុកដាក់អនុវត្តខ្លឹមសារ MOU ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ដូចដែលលោកស្រីបានជម្រាបជូនខាងដើម។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនភ្ញៀវថា គោលបំណងរបស់អង្គការពិតជាបាននិងកំពុងជួយថែរក្សា ការពារ សង្រ្គោះ និងអភិរក្សសត្វព្រៃកម្ពុជាតាមរយ:ពហុសកម្មភាព រួមទាំងការផ្សព្វផ្សាយផងដែរ។ តាមរយ:សកម្មភាពនេះ ជាក់ស្តែងនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ និងថែទាំសត្វព្រៃភ្នំតាម៉ៅ មានសត្វព្រៃជាច្រើនប្រភេទដែលចាប់បានពីជន ល្មើសបាននិងកំពុងរស់នៅ តពូជ កើតកូន ចៅយ៉ាងសុខសាន្ត និងរីកធំធាត់ជាបន្តបន្ទាប់។ ក្រៅ ពីនេះ សត្វព្រៃមួយចំនួនធំទៀតបានជួយសង្គ្រោះ និងដោះលែងចូលក្នុងព្រៃអចិន្រ្តីយ៍ផងដែរ។ តាមរយ:សមិទ្ធផលដែលអង្គការសម្រេចបាន ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវឆន្ទ:គាំទ្រយ៉ាងពេញទំហឹង និងរង់ចាំផ្តល់កិច្ចសហការធ្វើយ៉ាងណាឲ្យការអនុវត្តខ្លឹមសារ MOU សម្រេចទទួលបានជោគជ័យ ក្នុងន័យរួមគ្នាថែរក្សា និងការពារសត្វព្រៃកម្ពុជាឲ្យបានគង់វង្ស។ ឯកឧត្តមរដ្ឋមន្ត្រី បានជូនយោបល់លោកស្រីនាយិកា រដ្ឋបាលព្រៃឈើ និងភាគីពាក់ព័ន្ធ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហការឲ្យកាន់ស៊ីជម្រៅ និងទូលំទូលាយ ធ្វើយ៉ាងណាឲ្យការអនុវត្តច្បាប់ និងបច្ចេកទេសទាក់ទងនឹងកម្មវត្ថុចំបងរបស់អង្គការសម្រេចទទួលបានជោគជ័យ។ យោតាមសំណើរបស់ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរគួរតែមានកម្មវិធីជួបប្រជុំគ្នាដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រេចបាន ធ្វើយ៉ាងណាឲ្យសកម្មភាពរបស់អង្គការដំណើរការទៅដោយរលូន សម ស្របទៅតាមស្ថានភាពជាក់ស្តែង (បើអាច ៣ ឬ ៦ខែម្តង)។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...