ជួយ​ធ្វើឱ្យ​វារីវប្បកម្ម​កាន់តែ​រីក​ធំធាត់​ដើម្បី​សម្រាល​សម្ពា​ត​លើ​ធនធានធម្មជាតិ

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 229

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន បាន​រំលឹក​ដល់​មន្ត្រី ​និង​អ្នកជំនាញ​លើ​វិស័យ​ជលផល​ឱ្យ​ធ្វើការ​ផ្សព្វ​ផ្សាយ និង​ជំរុញឱ្យ​ប្រជាជន​ចូលរួម​ក្នុងការ​វិស័យ​វារីវប្បកម្ម​ពោល​ចិញ្ចឹម​ត្រី​ដែល​ជាការ​សម្រាល​នូវ​ការនេសាទ​សុទ្ធសាធ​លើធនធាន​ត្រី​ធម្មជាតិ។

នៅក្នុង​ពិធី​ស​ម្ពោធ​អគារ​ធិ​ការ​ដ្ឋាន ឯកឧត្តមរដ្ឋម​ន្ត្រី បាន​ប្រាប់​មន្ត្រី​ចូលរួម​ថា ​អ្វីដែល​ត្រូវ​ជំរុញ​ថែមទៀត​នាពេលនេះ​និង​ទៅ​អនាគត ​គឺមន្ត្រីជលផល​គ្រប់​ថ្នាក់​ត្រូវធ្វើ​សកម្មភាព​ក្នុងការ​ផ្សព្វផ្សាយ ការអប់រំ​ការបង្រៀន​ដល់​កសិករ ឬ​ប្រជាជន​ដទៃទៀត ​ឱ្យចូល​រួម​ក្នុងការ​ជំរុញ​ការងារ​វារីវប្បកម្ម​នៅតាម​មូលដ្ឋាន​​ឱ្យ​កាន់តែ​ច្រើនឡើង​ថែមទៀត ពិសេស​បង្កើត​កន្លែង​ភ្ញាស់​កូន​ត្រី។

ឯកឧត្តម​បន្តថា វារីវប្បកម្ម​មិន​ត្រឹមតែជួយ​ធ្វើឱ្យ​ប្រជាជន​ទទួលបាន​នូវ​ចំណូល​ការ​មាន​មុខរបរ​បន្ថែម​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​សម្រាល​នូវ​ការនេសាទ​ ពី​បឹង​ទន្លេ ស្រះ ត្រពាំង​ធម្មជាតិ​ ខណៈដែល​ធនធាន​នេះ​នៅ​ដដែល​តែ​ចំនួន​មនុស្ស​កាន់តែ​កើនឡើង និង​ការនេសាទ​ក៏​កាន់តែ​កើនឡើង​ដូចគ្នា។

ឯកឧត្តម​បន្តទៀតថា គ្រប់​ខណ្ឌ​ត្រូវ​រៀបចំ​ផែន​ការបោះ​បង្គោលព្រំឡូត៍​ឱ្យបាន​ត្រឹមត្រូវ។ ជាមួយគ្នានេះ​ម្ចាស់​ឡូត៍​ត្រូវប្រកាន់យក​នយោបាយ​ឈ្នះ​ឈ្នះ។ ចង់​និយាយថា ត្រូវ​នាំគ្នា​ជួយ​ថែរក្សា និង​អភិរក្ស​ធនធាន​មច្ឆជាតិ​ឱ្យបាន​គង់វង្ស​សម្រាប់​កូនចៅជំនាន់​ក្រោយ។​ ការធ្វើ​អា​ជីវៈ​កម្ម​ដោយ​ផ្សារភ្ជាប់​នឹង​មនសិការ​ថែរក្សា​ការពារ​ធនធាន​ កុំឱ្យ​បាត់បង់​ប្រយោជន៍​ទុក​សម្រាប់​ឆ្នាំក្រោយ​ និង​កូនចៅជំនាន់​ក្រោយ​ទៀត។

ចូលរួម​ការងារ​សង្គម​ឱ្យបាន​ច្រើន​ ដូចជា​ការងារ​ផ្សព្វផ្សាយ​ច្បាប់ ​ការងារ​បណ្តុះបណ្តាល ថែរក្សា​ និង​អភិរក្ស និង​ការងារ​មនុស្សធម៌។ល។ អនុវត្ត​ច្បាប់​ជលផល​ឱ្យបាន​ខ្ជាប់ខ្ជួន។ គួររំលឹកថា ការប្រមូល​ផល​ឡូត៍​នេសាទ នេសាទ​សិប្បកម្ម​ ឆ្នាំ 2008-2009 កន្លងមក​ទៅនេះ​អនុវត្តបាន 120,000តោន ស្មើនឹង 92,31ភាគរយ​នៃ​ផែនការ 130,000តោន បើ​ធៀប​នឹង​ឆ្នាំ​មុខ​កើនឡើង 5,000តោន។

ការនេសាទគ្រួសារ​ក្នុង​ដែន​នេសាទ​អនុវត្តបាន 155,000តោន ស្មើនឹង 91,18ភាគរយ ​នៃ​ផែនការ 170,000 តោន​ធៀប​នឹងឆ្នាំមុន​កើនឡើង 15,000តោន។ នេសាទ​គ្រួសារ​ក្នុង​វាលស្រែ​អនុវត្តបាន 115,000តោន​ស្នើ​នឹង 76,67ភាគរយ នៃ​ផែនការ 150,000តោន​បើ​ធៀប​នឹង​ឆ្នាំមុន​កើនឡើង 5,000តោន។

ការកែច្នៃ​ផល​នេសាទ​ទឹកសាប​អនុវត្តបាន 39,000តោន​ ស្មើនឹង 130នៃ​ផែនការ 30,000តោន បើ​ធៀប​នឹង​ឆ្នាំមុន​កើនឡើង 1,000តោន។ ការនេសាទ​សមុទ្រ​ក្នុង​ដែន​នេសាទ​អនុវត្តបាន 75,000តោន ស្នើ​នឹង 125ភាគរយ​នៃ​ផែនការ 60,000តោន បើ​ធៀប​នឹង​ឆ្នាំមុន​ កើនឡើង 9,000តោន។ ទាក់ទិន​នឹង​អគារ​ដែល​ទទួល​នូវ​ការសម្ពោធ​នេះ លោក ហុង ហី នាយ​អធិការ​ដ្ឋាន​ជលផល​ខាងត្បូង​បឹង​ទន្លេសាប បានឱ្យដឹងថា អគារ​នេះ​សាងសង់​រួចរាល់​ជា​ស្ថាពរ​ដោយ ចំណាយ​ទឹកប្រាក់​សរុប​អស់​ចំនួន 28,000ដុល្លារ។

ថវិកា​សាងសង់​គឺ​បានមកពី​រដ្ឋបាល​ជលផល​និង ​សប្បុរសជន​ដែលជា​ម្ចាស់​ឡូត៍។ ឯកឧត្តម​ក៏បាន​កោតសរសើរ​ដល់​មន្ត្រី​រដ្ឋ​បាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប​ដែល​បាន ខិតខំ​ដុតដៃដុតជើង​ឱ្យចេញ​ជា​សមិទ្ធផល​នេះ​ឡើង ឯកឧត្តម​ក៏​សូមឱ្យ​អធិការ​ដ្ឋាន​ទាំងអស់​យក​គោលនយោបាយ​សិល្បៈ​នៃ​ការចែក​រំ​លែក​ដែល​រដ្ឋ​បាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប បាន​យកមកអនុវត្ត ហើយទទួលបាន​ជោគជ័យ​ដូច​ថ្ងៃនេះ​ទៅ​អនុវត្ត​នៅ​ទីកន្លែង​របស់​ខ្លួន។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលីចំនួន ២១នាក់ ចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាព នៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ និងចុះពិនិត្យប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៣
នៅព្រឹកថ្ងៃសៅរិ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យ Mr. TAMURA Tsutomu ជានាយកចាត់ការទូទៅក្រុមហ៊ុន NIPPON KOEI ដើម្បីជួបសម្តែងកាគួរសម និងពិភាក្សាអំពីផលិតកម្មសូត្រ និងការចិញ្ចឹមដង្កូវនា...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបា...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥...
នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានធ្វើដំណើរដោយទូកម៉ាស៊ីនមកកាន់ស្នាក់ការអធិកា...
ចេញពីបណ្តុំកសិករដាំបន្លែ ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយសហការី បានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម
នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន អមដំណើរដោយសហការី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ...
ពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី "ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ"...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ...
នៅសណ្ឋាគារ Grand Haeundea នៅទីក្រុងប៊ូសាន នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ដើម្បីប្រគល់ម៉ាស៊ីន
នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញធ្វើដំណើរមកពិនិត្យស្រែរបស់កសិករដែលខ្វះទឹក
បន្ទាប់ពីកម្មវិធីសនិសីទ្ធវិទ្យាសាស្រ្តនៅវិទ្យស្ថានជាតិកសិកម្មកំពង់ចាម...
ពិធីសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅបរិវេណវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ១០រោច...