ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យមជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយបន្លែសុវត្ថិភាព នៅខេត្តកណ្តាល

ចេញ​ផ្សាយ​ ២២ វិច្ឆិកា ២០២២ 1000

ដំណើរទស្សនកិច្ចរបស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យមជ្ឈមណ្ឌលប្រមូលផ្តុំ និងចែកចាយបន្លែសុវត្ថិភាព នៅខែត្តកណ្តាល --------------------------------------- កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល ស្ថិតក្នុងភូមិព្រែកសំរោង ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអមដំណើរដោយឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីASPIRE, ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តម គង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្ដាល មន្ត្រី និងអ្នកពាក់ពន្ធ័ សរុប ៥០ នាក់ ស្រី១០ នាក់ ។ ទស្សនកិច្ចរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅកាន់មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព នេះធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មរបស់មជ្ឈមណ្ឌល រួមនឹងដំណើរការគាំទ្រ និងគ្រប់គ្រងបណ្ដុំអាជីវកម្មទូទាំងខេត្តដែលកម្មវិធីASPIRE បានអនុវត្តចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ នេះ ផងដែរ ។ ជាលទ្ធផលនៃដំណើរទស្សនកិច្ចនេះ រួមមាន៖ - ឯកឧត្តមរដ្ឋមន្ត្រី អភិបាលខេត្ត និងប្រតិភូអមថ្នាក់ដឹកនាំ រួមនឹងអ្នកពាក់ពន្ធ័បានពិនិត្យមើលនូវខ្សែច្រវាក់ផលិតកម្ម ក្នុងមជ្ឈមណ្ឌលជាក់ស្ដែង ដែលមានការបង្ហាញពីលោកអនុប្រធានមជ្ឈមណ្ឌល លើដំណើរការកត់ត្រាចំនួន និងប្រភេទបន្លែយកចូលមណ្ឌល ការលាងសម្អាត វេចខ្ចប់ ការស្តុកទុក (ឃ្លាំងត្រជាក់ និងឃ្លាំងស្ងួត) និងការធ្វើតេស្ដ៍រកសារធាតុពុលបន្សល់ទុកក្នុងបន្លែ ដែលក្រុមហ៊ុនមាសបៃតង, ក្រុមហ៊ុនNAV និងក្រុមហ៊ុនCSDS បានយកមកធ្វើតេស្តិ៍នាពេលនោះផងដែរ ហើយ បន្លែទាំងនោះ គឺសុទ្ធតែបានយកមកពីបណ្ដុំអាជីវកម្មបន្លែសុវត្ថិភាព និងសហគមន៍កសិកម្មក្នុងខេត្តកណ្ដាល និង ខេត្តនានា តាមរយៈកិច្ចសន្យាកសិកម្ម ។ បន្ទាប់ពីបានស្តាប់ការណែនាំ និងពិនិត្យជាក់ស្ដែងនៅនឹងមណ្ឌល ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ មួយចំនួនផងដែរ មានដូចជា៖ - ការផលិតគួរមានកិច្ចសន្យាជាមួយកសិករឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីកុំឲ្យពួកគាត់ខ្វះទីផ្សារ និងបាត់បង់ទំនុកចិត្តក្នុងការផលិត - ដៃគូសហការ និងក្រុមហ៊ុនផ្សេងៗទៀតសូមយកគំរូតាមក្រុមហ៊ុនមាសបៃតង និងក្រុមហ៊ុនNAV ដែលមានការវេចខ្ចប់បានស្អាតល្អ មានQR កូដ បញ្ជាក់ពីលើបន្លែដែលបានធ្វើតេស្ដិ៍រួចដើម្បីឲ្យប្រាកដថា បន្លែនោះសុវត្ថិភាព ឬជាបន្លែសរីរាង្គ យកមកពីតំបន់ណាហើយបានស្គាល់ឈ្មោះកសិករអ្នកផលិតផងដែរ ។ - ក្រុមហ៊ុនអ្នកប្រមូលទិញទាំងអស់គប្បីធ្វើការវិនិយោគជាមួយកសិករដើម្បីកាត់បន្ថយថ្លៃដើមផលិតរបស់ពួកគាត់តាមរយៈការផ្តល់ជាផ្ទះសំណាញ់ ការស្រោចស្រប់ តាមបែបទំនើបធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងធ្វើការរំលស់ជាមួយថ្លៃបន្លែដែលប្រមូលទិញទាំងនោះដោយមានការយល់ព្រម ពីភាគីទាំងសងខាង ។ ជាចុងបញ្ចប់ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ នាពេលនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កណ្ដាល រួមនឹងមន្ត្រីដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ជួយ ដល់កសិកម្ម តាមឃុំគោលដៅ ជាមួយនឹងកម្មវិធីASPIRE កន្លងមក ដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងខេត្តទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការី បានអញ្ជើញចូលរួមបានស្ដាប់បទបង្ហាញអំពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា
រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រីបន្តជួបពិភាក្សាការងារជាមួយលោកជំទាវ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា
នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាលជាមួយ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្
ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់អនុសាស្ត្រ៣ចំណុចសំខាន់ៗ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ...
កម្មវិធីទី៤៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសិប្បកម្មត្រីចំហុយ ជា ធូ នៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
កម្មវិធីទី៣៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការកែច្នៃបង្គាក្រៀមរបស់សហគមន៍នេសាទ នៅតំបន់ព្រៃការពារកោងកាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់...
កម្មវិធីទី២៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផលិតកម្មបន្លែ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
កម្មវិធីទី១៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា មួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការីអមដំណើរ ចុះពិនិត្យផលិតកម្មចេកអំបូងលឿង របស់ក្រុមហ៊ុន Long Mate នៅស្រុកឈូក ខេត្តកំពត
កម្មវិធីទី២៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ស្រុកឈូក ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចុះពិនិត្យទីសត្តឃាតដ្ឋានទំនើបរបស់ក្រុមហ៊ុន CP Cambodia
កម្មវិធីទី១៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ឃុំជម្ពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត
ចូលដល់កម្មវិធីទី៥៖ នាសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះដែរ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម ម៉ៅ ធនិន្ទ​ អភិបាលនៃគណ:អភិបាលខេត្តកំពត លើការងារអភិវឌ្ឍវិស័យកសិកម្ម
កម្មវិធីទី៤៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដដែល៖ ឯកឧត្តមរដ្ឋមន្ត្រីបានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម...