បរិមាណ​ទិន្នផល​ស្រូវ​ឆ្នាំនេះ​នឹង​កើនឡើង​ជិត៨លាន​តោន

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2837

របាយ​ការណ៍ស្តីពី​ប៉ាន់ស្មាន​តុល្យភាព​ស្បៀង​ ឆ្នាំ២០១០ ចេញផ្សាយ​ដោយ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ កាលពី​ថ្ងៃ​ច័ន្ទ​ បាន​ឲ្យ​ដឹងថា ​ប្រទេស​កម្ពុជា ​និង​ទទួលបាន​បរិមាណ​ផល​ស្រូវ​ សរុប​ឆ្នាំនេះ​ជិត ៨លាន​តោន ​ដែលជាស្ថិតិ​ខ្ពស់បំផុត ​មិន​ធ្លាប់មាន​ក្នុងអំឡុងពេល​មួយ​ទសវត្សរ៍ចុងក្រោយ​នេះ។

ទោះបី​ឆ្នាំនេះ​ជួបប្រទះ​គ្រោះធម្មជាតិ​រាំងស្ងួត ​និង​ជំនន់​ទឹកភ្លៀង ​នៅ​តំបន់​ខ្លះ​ក៏ដោយ​ ក៏​បរិមាណ​ផល​ស្រូវ​សរុប​ ត្រូវបាន​គេ​ប៉ាន់​ស្នាន​ថា អាច​ទទួល​បាល​ដល់ទៅ ៧,៩៩ លាន​តោន​ ច្រើនជាង​កា​រំពឹងទុក​ដែលថា​មានតែ ៧,៣០លាន​តោ​នោះ។

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​មាន​ប្រសា​ស​ន៌​ថា មាន​កត្តា​សំខាន់៤ ដែលមាន​ការកើនឡើង ​គឺ​ការប្រើប្រាស់​ពូជ​ល្អ កា​ធ្វើ​ស្រូវ​បង្កើន​រដូវ​បាន​ច្រើន ការបង្កើន​ផ្ទៃដី​ដាំ​ដុះ​ និង​បច្ចេកទេស​ក្នុងការ​ថែទាំ​ស្រូវ​របស់​កសិករ។

ឯកឧត្តម​រដ្ឋមន្ត្រី សង្ឃឹមថា​ឆ្នាំនេះ​ប្រទេស​កម្ពុជា ​នឹងមាន​បរិមាណ​ស្រូវ​សល់​ លើសពី​តម្រូវការ ​ក្នុងការ​ប្រើប្រាស់​ខ្ពស់ជាង​ពី​ឆ្នាំមុន។ តាម​តារាង​ប៉ាន់ស្មាន​បណ្តោះអាសន្ន ​ស្តីពី​ស្រូវ​រដូវវស្សា​ឆ្នាំ២០១០ និង​ស្រូវ​រដូវប្រាំង​ឆ្នាំ ២០១០-២០១១ នៅលើ​ផ្ទៃដី​សរុប​ជាង ២លាន៧សែន​ហិកតា ស្មើនឹង​បរិមាណ​ផល​ជាង ៦លាន៤សែន​តោន ​និង​ស្រូវ​រដូវប្រាំង​ជាង៣សែន៧ម៉ឺ​ន​ហិកតា​ ស្មើនឹង​បរិមាណ​ផល​ជាង១លាន៥សែន​តោន។

តាម​ការប៉ាន់ស្មាន​ខាង​លើ​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា​ឆ្នាំនេះ​ប្រទេស​កម្ពុជា​ នឹងមាន​ស្រូវ​សល់​លើសពី​សេចក្តីត្រូវការ​ ក្នុងការ​ប្រើប្រាស់​សរុបដ​ល់​ទៅ​ចំនួន ៣,៨លាន​តោន​ច្រើនជាង​ឆ្នាំមុន​ ដែល​បរិមាណ​ស្រូវ​សល់​មាន​ត្រឹមតែ៣,៥លាន​តោន។

លោកពូ សុវណ្ណ ​ប្រធានអង្គការ​ស្រែ​ខ្មែរ ​ដែល​ធ្វើការ​ជាមួយ​កសិករ​ក្នុង​ខេត្ត​ផលិត​ស្រូវសំខាន់ៗចំនួន១២ ឲ្យ​ដឹងថា ឆ្នាំនេះ​កសិករ ​ដែលមាន​ការជឿ​ជាក់​ទៅលើ​ទីផ្សារ​នៃ​ការនាំចេញ​អង្ករ​ មាន​និន្នាការ​ដាំ​ដុះ​ស្រូវ​បាន​ច្រើនជាង​ពី​ឆ្នាំមុន។

លោក​បាន​បន្ថែមទៀតថា ឆ្នាំមុន​កសិករ​ធ្វើ​ស្រូវ​ ដើម្បី​តែ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​ប៉ុ​ណ្តោះ​ មិន​គិតដល់​ការ​ប្រ​គួ​ត​ប្រជែង ក្នុង​ការផលិត​ដើម្បី​បម្រើ​ទីផ្សារ។ ឆ្នាំនេះ​យើង​ជំរុញ​កសិករ​ដែលមាន​ដី​តិច​ទួ​ច​ជាច្រើន ឲ្យ​ពួកគេ​ធ្វើការ​ផលិត​ស្រូវ ឆ្ពោះទៅរក​ទីផ្សារ​នៅក្រោម​ការលើកទឹកចិត្ត​ដូចជា ការផ្តល់​នូវ​បច្ចេកទេស​ក្នុង​ការដាំដុះ​និង​ប្រព័ន្ធធារាសាស្ត្រតូចៗ របាយ​ការ​ណ៍​បូកសរុប​លទ្ធផល​បញ្ជ​ប់​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​ឆ្នាំនេះ​ ធ្វើឡើង​ដោយ​ក្រសួងកសិកម្ម កម្ពុជា​កាលពី​ថ្ងៃ ចន្ទ​បង្ហាញថា​គ្រោះធម្មជាតិ ​បានធ្វើ​ឲ្យ​ខូចខាត​ស្រូវ​សរុប​ជាន២ម៉ឹ​ន​តោន។ កាលពី​ឆ្នាំ២០០៩ កម្ពុជា​ដាំ​ដុះ​ស្រូវ​លើ​ផ្ទៃដី​សរុប​ជាង២លាន៧សែន ហិកតា​ហើយ​ទទួលបាន​បរិមាណ​ផល​សរុប​ជាង ៧លាន៥សែន​តោន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...