ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន ឯ.ក និងសហការីចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ១៦ ឧសភា ២០១៩ 845

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង០៩:០០ព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ដែលត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន ឯ.ក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនឱ្យកាន់តែល្អប្រសើរ និងមានភាពទូលំទូលាយថែមទៀត។
 
ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ចំណងមិត្តភាពយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិនបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់ប្រទេសកម្ពុជា ដោយភាគីចិនបានដើរតួយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងការផ្តល់ហិរញ្ញប្បទាន និងបច្ចេកទេសមកដល់កម្ពុជា។ មួយវិញទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម ភាគីចិនក៏បាននិងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយភាគីកម្ពុជាផងដែរ ដោយភាគីចិនបានឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជារហូតដល់៤០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឱ្យចេកអំបូងលឿងកម្ពុជាធ្វើការនាំចេញឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន ហើយសង្ឃឹមថាផលិតផលកសិកម្មមួយចំនួនទៀតដូចជាស្វាយ ផ្លែមៀន ម្រេច ផ្លែស្រកានាគ ផ្លែដូង និងទឹកមាត់ត្រចៀកកាំ ដែលភាគីទាំងពីរកំពុងធ្វើការចរចាអំពីលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងភូតគាមអនាម័យ នឹងអាចធ្វើការនាំចេញក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនឹងនេះ ចំនួននៃការវិនិយោគពីក្រុមហ៊ុនចិនមកលើវិស័យកសិកម្មនៅកម្ពុជាក៏បាននិងកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដូច្នេះឯកឧត្តមរដ្ឋមន្ត្រីគាំទ្រ និងស្វាគមន៍ចំពោះបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនមកលើវិស័យនេះ ដោយត្រូវសំដៅលើការកែច្នៃ វេចខ្ចប់វត្ថុធាតុដើមដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។
 
លោក He Jianping បានថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមរដ្ឋមន្ត្រីដើម្បីទទួលជួប និងពិភាក្សាការងារជាមួយរូបលោក និងសហការី។ ចំពោះជំនួបនាថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនក្នុងការកែច្នៃ វេចខ្ចប់ ពិសេសការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្មពីចំណុចផ្តើម រហូតដល់ការនាំចេញតែម្តង ហើយអ្វីដែលសំខាន់នោះ ការធ្វើពាណិជ្ជកម្ម និងទីផ្សារកសិផលគឺតាមរយៈប្រព័ន្ធអ៊ីនធឺណេតដែលអាចកាត់បន្ថយពេលវេលា ការចំណាយ និងបង្កើនភាពទូលំទូលាយជូនគ្រប់ភាគីពាក់ព័ន្ធ។ លោកប្រធានក៏បានបញ្ជាក់ផងដែរថា ដើម្បីឱ្យផែនការវិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យ ក្រុមហ៊ុនបានរៀបចំដីជាង០២ពាន់ហត នៅខេត្តកំពង់ធំសម្រាប់ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដូចជាអង្ករ ស្វាយ ស្វាយចន្ទីជាដើម ហើយគម្រោងនេះក៏ទទួលបានការសហការគាំទ្រពីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ ហើយលោកប្រធានបានអរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយក្រុមហ៊ុនដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។
 

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន ១០គ្រឿងជូនដល់សហគមន៍កសិកម្ម ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ...
នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីអញ្ជើញមកពិនិត្យរោងចក្រផលិតចំណីសត្វ AGRI-MASTER មានទីតាំងនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល
កម្មវិធីទី២ ពិនិត្យរោងចក្រផលិតចំណីសត្វ AGRI-MASTER មានទីតាំងនៅភូមិព្រែកក្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន...
នៅព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយសហការីបានអញ្ជើញមកពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋកំពុងមមាញឹកទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស...
នៅវេលាម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ៍ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ...
ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត បានអញ្ជើញមកពិនិត្យច្រកទ្វេភាគី (កម្ពុជា-វៀតណាម) ច្រកទាន់ហន់
កម្មវិធីទី៣៖ ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញមកមើលការចិញ្ចឹម មាន់ស្រែជាលក្ខណគ្រួសារ របស់លោក អាង សុផា និងភរិយា សៀង សុខុម
កម្មវិធីទី២៖ ចេញពីកសិដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញមកមើលការចិញ្ចឹម...
ឯកឧត្តមរដ្ឋមន្រ្តី អមដំណើរជាមួយដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប និងសហការីបានអញ្ជើញមកពិនិត្យ Ares Organic Farm Products
ឈានចូលថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ និងសហការីមកកាន់...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាល ខេត្តកែប និងសហការីបានបន្តដំណើរមកខេត្តកែប ដើម្បីមកតាមដានចលនាជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែង...
កម្មវិធីទី៥៖ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម សោម ពិសិដ្ឋ...
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តដំណើរមកពិនិត្យសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដែលកំពុងដំណើរការយ៉ាងមមាញឹករបស់ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបមិន...
កម្មវិធីទី៤៖ ជាកម្មវិធីចុងក្រោយសម្រាប់កម្មវិធីព្រឹកថ្ងៃទីមួយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីមក...
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យខ្សែច្រវាក់ផលិតកម្មស្វាយកែវរមៀតរបស់ក្រុមហ៊ុន Long Wo Agriculture (Cambodia)
កម្មវិធីទី៣៖ នៅស្រុកភ្នំស្រួចដដែល ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យខ្សែច្រវាក់ផលិតកម្មស្វាយកែវរមៀតរបស់ក្រុមហ៊ុន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពសត្វចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment, HWT) របស់ក្រុម ហ៊ុន បឹងកេត ហ្រ្វេសហ្រ្វូត...
កម្មវិធីទី២៖ ចេញពីស្រុកថ្ពង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពសត្វចង្រៃដោយប្រើទឹកក្តៅ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ និងសហការី អញ្ជើញមកពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពរបស់ក្រុមហ៊ុនចំនួន...
យោងតាមកម្មវិធីសម្រាប់ព្រឹកថ្ងៃសៅរ៍ ៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សា សុំយោបល់ និងផ្តល់ធាតុចូលសំខាន់ៗលើសេចក្តីព្រាងច្បាប់ស្តីអំពី "សភាកសិឧស្សាហកម្មកម្...
បានឃើញសេចក្តីជូនដំណឹងលេខ ១០៤០ សជណ.កឆ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណ:រដ្ឋមន្រ្តីស្តីអំពី...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញចូលរួមជាសហប្រធានកិត្តិយសក្នុងពិធីបើកសិក្ខាសាលា និងពិព័រណ៍ផ្នែកកសិកម្មអន្តរជាតិ អាស៊ី-អឺរ៉ុប...
នាវេលាម៉ោង១៣:០០នាទី ថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីតួនាទីរបស់សមាគមវារីវប្បករកម្ពុជាក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មវារីវប្...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ខែមិគសិរ...