ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកាន់ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីពិនិត្យសកម្មភាពដាំបន្លែចម្រុះ និងចិញ្ចឹមគោរបស់លោកពូ អ៊ុន អឿន

ចេញ​ផ្សាយ​ ០៩ មេសា ២០២០ 2562

ចេញពីស្រុកបន្ទាយមាស ខេត្តកំពត ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកាន់ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីពិនិត្យសកម្មភាពដាំបន្លែចម្រុះ និងចិញ្ចឹមគោរបស់លោកពូ អ៊ុន អឿន ដែលជាសមាជិកសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ស្ថិតក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ខេត្តតាកែវ។ មិនខុសពីស្រុកបន្ទាយមាស ស្រុកត្រាំកក់ ជាស្រុកមួយឈានមុខគេនៅទូទាំងខេត្តលើការងារផលិតកម្មបន្លែ និងការចិញ្ចឹមទាយកស៊ុត។ តាមការឱ្យដឹងពីលោកពូ អ៊ុន អឿន ថាបច្ចុប្បន្នបន្លែសុវត្ថិភាពគ្រប់ប្រភេទមានតម្លៃកើនឡើងយ៉ាងល្អប្រសើរ បន្ទាប់ពីរាជរដ្ឋាភិបាលបិទការនាំ ចូលពីខាងក្រៅ។ ព្រមជាមួយនឹងតម្លៃកើនឡើង កសិករ គ្រូបង្រៀន ខ្លះទៀតជាមន្រ្តី និងអាជ្ញាធរឃុំ ភូមិថានឹងងាកមកដាំដំណាំជាបណ្តើរៗឡើងវិញដើម្បីច្បាមយកឱកាសមាសនេះ ងាកមកបង្កើនផលិតភាពផលិតកម្មកសិកម្ម រួមចំណែកធានាដល់ការផ្គត់ផ្គង់ស្បៀងក្នុងស្រុក លើក កម្ពស់កម្រិតជីវភាពឱ្យកាន់តែល្អប្រសើរជាលំដាប់។ ហេតុផលនេះ ក្នុងនាមលោកពូជាសមាជិកសហគមន៍សាមគ្គីត្រពាំងចក ក៏ដូចជាសហគមន៍កសិកម្មទូទាំងប្រទេស តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី លោកពូបានស្នើសុំឱ្យរាជរដ្ឋាពិបាលមេត្តាបន្តទប់ស្កាត់ ឬកាត់បន្ថយការនាំចូលផលិត ផលបន្លែពីប្រទេសជិតខាងសម្រាប់រយ:យូរអង្វែង តាមដែលអាចធ្វើទៅបាន។

ដោយឡែកចំពោះបទពិសោធន៍ដែលលោកពូទទួលបាននេះ គឺមានគុណប្រយោជន៍ជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំដើម្បីឈានឆ្ពោះទៅធ្វើជាអ្នកផលិតអាជីពច្បាស់លាស់ ត្រឹមត្រូវតាមបច្ចេកទេស គុណភាព សុវត្ថិភាព ស្តង់ដារ ដែលនេះគឺជាទុនសម្រាប់ធ្វើការប្រកួតប្រជែងជាមួយផលិតផលក្រៅប្រទេសនាពេលអនាគត។ មិនតែប៉ុណ្ណោះ សហគមន៍នេះក៏ជាប្រភពនៃការចែកចាយ ឬផ្លាស់ប្តូរបទពិសោធន៍ដែលទទួលបានមកពីការអនុវត្តជាក់ស្តែង ជូនទៅដល់សហគមន៍ ឬអ្នកផលិតផ្សេងៗទៀតនៅទូទាំងស្រុកផងដែរ។ អ្វីដែលកាន់តែជឿទុកចិត្តលើការអនុវត្តបច្ចេកទេសនោះ គឺផ្ទៃដីជាង . លោកពូអាចទាញយកចំណូលបានពីសក្តានុពលដីនេះក្នុង ១ឆ្នាំចំនួន ៦៥ លានរៀល ពីការលក់ពហុបន្លែ ដោយមិនគិតពីចំណូលផលស្រូវ និងគោទៀតផង។ លើកម្រាមដៃដប់សំពះ ថ្លែងអំណរគុណទាំងទឹកចិត្តរំភើប សប្បាយរីករាយឥតឧបមាជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម មន្ទីរកសិកម្មខេត្ត មន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានបង្កើតឱកាសមាសសម្រាប់ប្រជាសហគមន៍គ្រប់ៗគ្នាក្នុងការចូលរួមជំរុញផលិតភាពផលិតកម្មកសិកម្មឆ្លើយតបតាមសេចក្តីត្រូវការបស់អ្នកបរិភោគនាពេលបច្ចុប្បន្ន (អរគុណសន្តិភាព)

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...