ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា

ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៤ 267

នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការស្រាវជ្រាវពិតជាមានសារៈសំខាន់ ខណៈដែលកំណើនប្រជាជនពិភពលោកបន្តកើនឡើង ដែលការណ៍នេះទាមទារឱ្យមានការវិវត្តន៍ ដើម្បីឆ្លើយតបនឹងតម្រូវការស្បៀងអាហារ និងអាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់។ ដោយឡែក កម្ពុជាបានឈានដល់ការមានហូបគ្រប់គ្រាន់ និងកំពុងធ្វើយ៉ាងណាជួយឱ្យប្រជាជនកម្ពុជាមានបាន ព្រមទាំងមាននិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការស្រាវជ្រាវលើគ្រប់អនុវិស័យទាំងអស់ ត្រូវមានគោលការណ៍ជាក់លាក់ គ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ទាំងក្នុងផ្នែកសេដ្ឋកិច្ច និងបរិស្ថាន។ ដូច្នេះហើយ ការវិនិយោគលើការស្រាវជ្រាវទាមទារឱ្យ អ្នកអនុវត្តប្រើប្រាស់ថវិកាឱ្យចំគោលដៅ ផ្ដល់ផលវិជ្ជមាន ចំណាយតិច មិនបន្ថែមបន្ទុកដល់កសិករ ផ្ដោតជាចម្បងលើនិរន្តរភាពសេដ្ឋកិច្ច ស្របតាមគោលនយោបាយអាទិភាពដែលដាក់ចេញដោយរាជរដ្ឋាភិបាល។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍នានា ដែលកំពុងបន្តចូលរួមគាំទ្រការងារគោលនយោបាយអាទិភាព និងយុទ្ធសាស្ត្រ ដែលជាដំណើរការដ៏ត្រឹមត្រូវ ដើម្បីជួយដល់កសិករមាននិរន្តរភាពសេដ្ឋកិច្ច ហើយអាចជួយដល់បរិស្ថាន និងធនធានធម្មជាតិផង៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមស្តាប់ការធ្វើបទបង្ហាញរបស់ក្រុមហ៊ុន Enserv Holding Company Limited ស្តីពីគម្រោងបង្កើតកសិដ្ឋានដាំស្មៅ "Sorghum" និងគម្រោងសាងសង់រោងចក្រផលិតថាមពលជីវឧស្ម័នពីកាកសំណល់ស្មៅ...
នៅរសៀលថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមជាគណអធិបតី ក្នុងកម្មវិធីសម្ភោធប្រគល់-ទទួល ឃ្លាំងស្តុកទុក រានហាលម៉ាស៊ីនជ្រើសរើសគុណភាពគ្រាប់ និងម៉ាស៊ីនវាស់សំណើមគ្រាប់ស្វាយចន្ទី...
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម...
កូនត្រីគល់រាំងកម្ពុជាបានចាប់កំណើតហើយនាវេលាម៉ោង ៣ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤!
សូមចូលរួមអបអរសាទរចំពោះលទ្ធផលជាលើកដំបូងនៅកម្ពុជា ដែលក្រុមស្រាវជ្រាវបច្ចេកទេសវារីវប្បកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យលើសំណើសុំបន្តចុះអនុស្សារណៈយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្មជាមួយសហព័ន្ធសហករណ៍រ៉ៃអៃសិនអាល្លឺម៉ង់ (DGRV) ស...
នៅព្រឹកថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ នឹងរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» ដើម្បីជំរុញការគាំទ្រកសិផលខ្មែរឱ្យ​បានកាន់តែខ្ល...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ»...
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៤
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល ស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៤
អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានអញ្ជើញពិនិត្យទីតាំងរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃសៅរ ទី២៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្ដម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារចូលរួមសិក្ខាសាលាស្តីពីការធ្វើកសិកម្មតាមបែបឌីជីថល របស់ប្រទេសជាសមាជិកនៃគម្រោងមេគង្គឡាងចាង នៃស...
នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សៀក ឡេង អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអូស្រ្តាលី
នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ប្រាក់ ដាវីដ រដ្ឋលេខាធិការ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញបិទវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំនៅខេត្តព្រះវិហារ
នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
សូមអនុមោទនាពិធីបុណ្យវិសាខបូជា
សូមអនុមោទនាពិធីបុណ្យវិសាខបូជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតលោកស្រី Marie- Héléne LOISON អនុប្រធានប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ចូលជួបពិភាក្សាការងារ
នៅរសៀលថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
បងប្អូនប្រជាពលរដ្ឋអាចទាក់ទងស្វែងរកព័ត៌មាន និងជំនួយបច្ចេកទេស ទាក់ទងនឹងវិស័យកសិកម្មតាមរយៈមន្ត្រីកសិកម្មឃុំនៅតាមតំបន់គោលដៅ តាមរយៈលេខទូរស័ព្ទ និងតេឡេក្រាមដូ...
បងប្អូនប្រជាពលរដ្ឋអាចទាក់ទងស្វែងរកព័ត៌មាន និងជំនួយបច្ចេកទេស ទាក់ទងនឹងវិស័យកសិកម្មតាមរយៈមន្ត្រីកសិកម្មឃុំនៅតាមតំបន់គោលដៅ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាគម្រោង ស្តីពី "GIZ-implemented regional project ASEAN-AgriTrade Phase II”
នៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...