រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ស្នើឱ្យ​ខេត្ដ​ចំនួន៧រៀបចំខ្លួន​ដើម្បី​ ធ្វើស្រែ​ប្រាំង​ឡើងវិញ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 275

លោក​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​មាន​ប្រសា​ស​ន៏​បញ្ជាក់ថា នៅ​ទូទាំងប្រទេស​មាន​ខេត្ដ​ចំនួន៧ដូចជា​ខេត្ដ​រតនគិរី ខេត្ដ​មណ្ឌលគិរី ខេត្ដ​ស្ទឹងត្រែង ខេត្ដ​ឧត្ដរមានជ័យ ខេត្ដ​កែប ខេត្ដ​ព្រះសីហនុ និង​ខេត្ដ​កោះកុង ជា​ខេត្ដ​ដែល​ពុំដែល​ធ្វើស្រែ​ប្រាំង​ទេ សុំឱ្យ​ខេត្ដ​ទាំង៧នេះ​រៀបចំខ្លួន​ដើ្ម​ម្បី​ធ្វើស្រែ​ប្រាំង​ឡើងវិញ​ហើយ​ត្រូវមាន​ផែនការ​ប្រចាំឆ្នាំ​របស់ខ្លួន​ផងដែរ។

លោក​រដ្ឋមន្ដ្រី​បាន​មាន​ប្រសា​ស​ន៏​បញ្ជាក់​យ៉ាង​ដូច្នេះ​ក្នុងឱកាស​បិទ​សន្និបាត​កសិករ​ទូទាំងប្រទេស​លើកទីមួយ​នៅ​ទីស្ដីការក្រសួង​រសៀល​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១០ដែល​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​អស់លោក លោកស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ​កសិកម្ម និង​ប្រជាកសិករ​ឆ្នើម​ចំនួន១៤៩នាក់​មកពី២៤ខេត្ដ រាជធានី។

ឆ្លៀតឱកាស​នេះដែរ​លោក​រដ្ឋមន្ដ្រី​បាន​លើកឡើងថា ឆ្នាំនេះ​ផែនការ​ធ្វើស្រែ​ប្រាំង​ចំនួន៣៣ម៉ឺន​ហិកតា ប៉ុន្ដែ​មកដល់ពេលនេះ​យើង​ធ្វើបាន​រហូត​ជាង៣៧ម៉ឺន​ហិកតា ហើយ​នៅ​មិនទាន់​បញ្ចប់​ការងារ​ធ្វើស្រែ​ប្រាំង​នៅឡើយ​ទេ ដែល​នេះ​ជា​មោទនៈ​ប្រទេស​កម្ពុជា​យើង​បើ​ទោះ​ជួបប្រទះ​នូវ​វិបត្ដិ​ហិរញ្ញវត្ថុ​ជាស​កល​គ្រោះទឹកជំនន់​ភាពរាំងស្ងួត​នៅ​ខេត្ដ​និង​តាម​តំបន់​មួយចំនួន​ក៏ដោយ​ក៏​ស្ថានភាព​រួម​នៅ​កំរិត​មួយ​ទូទាំងប្រទេស​មាន​លក្ខណៈ​ល្អប្រសើរ។

លោក​រដ្ឋមន្ដ្រី​ក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​ខេត្ដ​ចំនួន៧ខាងលើ​ដែល​ពុំដែល​ធ្វើស្រែ​ប្រាំង​នេះ​សុំឱ្យ​រៀបចំខ្លួន​ធ្វើស្រែ​ប្រាំង​ឡើងវិញ។ លោក​រដ្ឋមន្ដ្រី​គិតថា ខេត្ដ​កែប​មាន​ទំនប់​អូរ​ក្រសា​ដ៏​ធំ​មួយ ប៉ុន្ដែ​ហេតុដូចម្ដេច​បានជា​ខេត្ដ​នេះ​មិន​ព្រមធ្វើ​ស្រែប្រាំង ហើយ​ខេត្ត​ដែល​ខ្វះ​ទឹក​ក៏ត្រូវ​គិតគូរ​ទឹក​សំរាប់ធ្វើ​ស្រែប្រាំង​ឆ្នាំក្រោយ​ដើម្បី​បង្រៀន​ប្រជាកសិករ​ឱ្យ​ចេះ​ធ្វើស្រែ​ប្រាំង។ ខេត្ដ​ទាំង៧នេះ​គួរ​ខ្មាស​ខេត្ដ​ប៉ៃលិន មូលហេតុ​អី​បានជា​ខេត្ដ​ប៉ៃលិន​ធ្វើស្រែ​ប្រាំង​បាន​នោះ ហើយ​មូលហេតុ​អី​ដែល​ខេត្ដ​យើង​ធ្វើស្រែ​ប្រាំង​មិនបាន​សុំឱ្យ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ទាំងអស់​ដែលមាន​វត្តមាន​ក្នុង​អង្គសន្និបាត​នេះ​ត្រូវយក​បញ្ហា​នេះ​ទៅ​គិត។

លោក​រដ្ឋមន្ដ្រី​ក៏បាន​ធ្វើការ​រិះគន់​ខ្លាំង​ដល់​ខេត្ដ​ឧត្ដរមានជ័យ​ថា​មក​បើកប្រាក់​ច្រើនជាងគេ ថវិការ​រដ្ឋ​ប្រចាំឆ្នាំ​ជាង២០០០លាន​រៀល​បាន​បើក​យកទៅ​សួរថា​បើក​ថវិការ​ទៅណា ធ្វើបាន​អី​ខ្លះ ហើយ​ស្រែប្រាំង​ក៏​អត់​បានធ្វើ​ដែរ។ លោក​រដ្ឋមន្ដ្រី​ក៏បាន​សរសើរ​ដល់​ខេត្ដ​តាកែវ​ថវិការដ្ឋ​ប្រចាំឆ្នាំ​បើក​ទៅ​តែ១៣០០លាន​រៀល​ទេ​គឺមាន​ចំនួន​តិចជាង​ខេត្ដ​ឧត្ដរមានជ័យ​ប៉ុន្ដែ​ខេត្ដ​តាកែវ​គេ​ធ្វើស្រែ​ប្រាំង​បាន​ច្រើនណាស់។

លើ​ផែនការ៧ម៉ឺន​ហិកតា​មកទល់ពេលនេះ​ខេត្ដ​តាកែវ​ធ្វើបាន៧ម៉ឺន៤ពាន់​ហិកតា។ ខេត្ដ​កំពង់ធំ​ធ្វើស្រែ​ប្រាំង​បាន២០០ភាគរយ​នៃ​ផែនការ​ប្រចាំ​រដូវ​របស់​ខេត្ដ។ ដូច្នេះ​បញ្ហា​ទាំងអស់នេះ​ពេល​ត្រឡប់​ទៅវិញ​ត្រូវ​ពិនិត្យឡើងវិញ​ស្រុក​ណា​ដែល​កសិកម្ម​អន់ថយ​ត្រូវ​បញ្ជា​កំលាំង​ទៅ​ជួយ​គា្ន​ដើម្បី​លើកស្ទួយ​ស្រុក​នោះ​ឱ្យ​ដើរ​ទន្ទឹមនឹង​ស្រុក​ដ៏ទៃទៀត​ដែល​កំពុង​រីកចំរើន។ ចំណុច​មួយទៀត​ត្រូវ​កែច្នៃ​តំបន់​ជនបទ​កុំឱ្យ​ក្រៀមក្រោះ​ជំរុញ​កសិករ​ដាំ​ដំណាំ​រួមផ្សំ​ឱ្យបាន​ច្រើន​ធ្វើយ៉ាងណា​ឱ្យ​ខេត្ដ​ខ្លួនឯង​ផ្គត់​ផ្គង់ស្បៀង​ដោយ​ខ្លួនឯង ដោយ​ពុំ​ចាំបាច់​នាំចូល​ស្បៀង​ពី​ខេត្ដផ្សេងៗមកជួយ។ បើ​ធ្វើ​មិនកើត​ទេ​សុំ​ឱ្យមក​រៀនសូត្រ​ពី​ខេត្ដ​កំពង់ស្ពឺ ការដាំដុះ​របស់​ប្រជាកសិករ​ខេត្ដ​កំពង់ស្ពឺ​ឥឡូវ​ក៏​មិនធម្មតា​ដែរ មាន​ដំណាំ​សាឡាដ​បារាំងល្អៗបំរើឱ្យ​សណ្ឋាគារ​ភោគ​នី​យ​ដ្ឋា​ន​រៀងរាល់ថ្ងៃ​ទៀតផង។

ឆ្លៀតឱកាស​នោះដែរ​លោក​រដ្ឋមន្ដ្រី​ក៏បានផ្ដល់​ប័ណ្ណសរសើរ​និង​ជូន​រង្វាន់​លើកទឹកចិត្ដដ​ល់​ប្រជាកសិករឆ្នើមៗលើ​ការងារ​ដាំ​ដុះ​ដំណាំ​កសិកម្ម ចិញ្ចឹម​ត្រី​ជាច្រើន​នាក់​ផងដែរ៕

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាព នៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ និងចុះពិនិត្យប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៣
នៅព្រឹកថ្ងៃសៅរិ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យ Mr. TAMURA Tsutomu ជានាយកចាត់ការទូទៅក្រុមហ៊ុន NIPPON KOEI ដើម្បីជួបសម្តែងកាគួរសម និងពិភាក្សាអំពីផលិតកម្មសូត្រ និងការចិញ្ចឹមដង្កូវនា...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបា...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥...
នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានធ្វើដំណើរដោយទូកម៉ាស៊ីនមកកាន់ស្នាក់ការអធិកា...
ចេញពីបណ្តុំកសិករដាំបន្លែ ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយសហការី បានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម
នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន អមដំណើរដោយសហការី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ...
ពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី "ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ"...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ...
នៅសណ្ឋាគារ Grand Haeundea នៅទីក្រុងប៊ូសាន នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ដើម្បីប្រគល់ម៉ាស៊ីន
នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញធ្វើដំណើរមកពិនិត្យស្រែរបស់កសិករដែលខ្វះទឹក
បន្ទាប់ពីកម្មវិធីសនិសីទ្ធវិទ្យាសាស្រ្តនៅវិទ្យស្ថានជាតិកសិកម្មកំពង់ចាម...
ពិធីសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅបរិវេណវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ១០រោច...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការ យោគយល់គ្នាស្តីពី "ការជំរុញការងារស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេក វិទ្យ...
នៅសណ្ឋាគារ The Gread Duke នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...