ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្តឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion នៃសាធារណ:រដ្ឋប្រជាមានិតចិន និងសហការីដើម្បីសម្តែងការគួរសម

ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០១៩ 2486

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Chunxin Zhan នាយកក្រុមហ៊ុនវិទ្យសាស្រ្តឧស្សាហកម្មធន់ធ្ងន់ និងបច្ចេកវិទ្យា Zoomlion នៃសាធារណ:រដ្ឋប្រជាមានិតចិន និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារស្តីពី ការជម្រុញការស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាកសិកម្មវៃឆ្លាត នៅកម្ពុជានាពេលអនាគត។

នាឱកាសនេះលោក Zhan បានធ្វើចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅអំពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងបានចូលរួមសម្តែងនូវអំណរសាទរចំពោះសមិទ្ធផលដែលរាជ រដ្ឋាភិបាល ក៏ដូចប្រជាជនកម្ពុជាសម្រេចបាននាពេលកន្លងមក និងបច្ចុប្បន្ន។ ដោយមើលឃើញពីការវិវឌ្ឍន៍ជាវិជ្ជមានយ៉ាងលឿនគួរឲ្យកត់សម្គាល់របស់កម្ពុជា ដែលនេះគឺជាហេតុផលទាក់ទាញក្រុមហ៊ុនរបស់លោកមកធ្វើទស្សនកិច្ចដើម្បីសិក្សាស្វែងយល់បន្ថែមអំពីស្ថានភាព សក្តានុពលនៃវិស័យកសិកម្មកម្ពុជា និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាទាក់ទងសំខាន់ៗមួយចំនួនទៀត។ បន្ទាប់មក លោក Zhan ក៏បានលើកយកប្រវត្តិរបស់ក្រុមហ៊ុនមកជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបដោយសង្ខេបថា ក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗនាំមុខគេក្នុងការស្រាវជ្រាវ ផលិតគ្រឿងយន្ត សម្រាប់ទាំងក្នុងវិស័យឧស្សាហកម្ម សំណង់ និងកសិកម្មប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ចំពោះវិស័យកសិកម្ម ក្រុមហ៊ុនបានធ្វើការផលិតគ្រឿងយន្តជាច្រើនប្រភេទ ដើម្បីឆ្លើយតបទៅនឹងការបរិបទ និងការវិវឌ្ឍន៍រីកចម្រើននៃវិស័យនេះ សំដៅបង្កើនផលិតភាពផលិតកម្មកសិកម្ម ការការពារផលប្រជោជន៍របស់កសិករតាមរយ:ការធ្វើឲ្យប្រសើរឡើងនូវគុណភាពកសិផល បង្កើនតម្លៃបន្ថែម ចំណេញពេលវេលា កាត់បន្ថយការប្រើកំលាំងពលកម្មមនុស្សនិងសត្វ កាត់បន្ថយការបាត់បង់ និងរក្សាគុណភាពទាំងដីនិងដំណាំ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាលើគ្រប់វិស័យ តាមរយ:ការអនុវត្តគោលនយោបាយ "ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយចីរភាព។ លោកក៏បានបញ្ជាក់ជូនភ្ញៀវថា សមិទ្ធផលដ៏ធំធេងជាច្រើនសម្រេចបានគឺមិនអាចកាត់ផ្តាច់បានពីចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសយើងទាំងពីរ។ ពាក់ព័ន្ធនឹងទស្សនកិច្ចរបស់ក្រុមហ៊ុននាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍ និងលើកទឹកចិត្តចំពោះឆន្ទៈរបស់ក្រុមហ៊ុនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួង និងផែនការវិនិយោគរយ:ពេលវែងលើវិស័យគ្រឿងយន្តកសិកម្មនៅកម្ពុជា ស្របពេលដែលក្រសួងកំពុងជំរុញ និងយកចិត្តទុកដាក់ក្នុងការអនុវត្តទំនើបកម្មកសិកម្មតាមរយៈប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ ប្រព័ន្ធឌីជីថល និងយន្តូបនីកម្មកសិកម្មដើម្បីបង្កើនតម្លៃបន្ថែមលើការផលិត កាត់បន្ថយពេលវេលា ពលកម្ម ធានាប្រសិទ្ធភាពការងារ គុណភាព និងសុវត្ថិភាពផលិតផល។

លើសពីនេះ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងផែនការវិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យ ជាប្រយោជន៍ដល់ប្រជាកសិករ និងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា គ្រឿងយន្តកសិកម្មដែលក្រុមហ៊ុនមានបំណងយកមកផ្សព្វផ្សាយនៅទីផ្សារ ត្រូវផ្តោតជាសំខាន់លើស្ថានភាពដី លក្ខណៈអំណោយផលក្នុងការប្រើប្រាស់ទាំងការរៀបចំដី ដាំដុះ ប្រមូលផល និងជាពិសេសគ្រឿងយន្តដែលមានភាពវៃឆ្លាត គ្រប់ជ្រុងជ្រោយ ប្រកបដោយសុវត្ថិភាព គុណភាព និងតម្លៃសមរម្យ។ កត្តាទាំងអស់នេះ នឹងជួយលើកស្ទួយផលិតផលកសិកម្មកម្ពុជាឲ្យមានស្តង់ដារ និមានតម្លៃខ្ពស់ ដែលជាពិសេសក្រសួងសង្ឃឹមនិងរំពឹងទុកថា កិច្ចសហប្រតិបត្តិការនេះអាចឆ្លើយតបស្របតាមបរិបទនៃកំណើនសេដ្ឋកិច្ចជាតិ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ និងបរិយាប័ន។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...