ចែក​កូនឈើ​ដល់​ប្រជាជន​និង​រំលឹក​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​មេគង្គ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 2637

កាលពី​ថ្ងៃទី២៣ ខែឧសភា​ លោក​រដ្ឋមន្ដ្រី​ ក្រសួងកសិកម្ម លោក ច័ន្ទ សារុន រួម​ដំណើរ​ដោយ​មន្ដ្រី​ដឹកនាំ​ មន្ដ្រី​ថ្នាក់​ជំនាញ​មួយចំនួន ​បាន​អញ្ជើញ​ចុះទៅ​ពិនិត្យមើល ​ស្ថានីយ​បណ្ដុះ​កូនឈើ​សម្ដេចនាយក​រដ្ឋមន្ដ្រី ​នៅ​ស្គន់ ស្រុក​ជើងព្រៃ និង​ជួប​ជាមួយ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​មេគង្គ ​និង​ប្រជាកសិករ ​សរុប​ចំនួន១៥០នាក់ ​ដោយ​ផ្ដល់នូវ​ការ​ក្រើនរំលឹក​មួយចំនួន​ផង។

មន្ដ្រី​ទទួលខុសត្រូវ​ស្ថានីយ​ បានឱ្យដឹងថា មកទល់​បច្ចុប្បន្ន​ស្ថានីយ ​បាន​បណ្ដុះ​កូនឈើ​បាន​ចំនួន៧០.៤៤៥ដើម មានកូន​បេង ខ្មុ​រ ទៀបបារាំង អាកាស្យា អម្ពិលផ្អែម ស្វាយ ឈើទាល ស្ដៅ​និង​ដូង។ ហើយ​កន្លងមក​ស្ថានីយ​ បានធ្វើការ​ចែកចាយ​ឱ្យដល់​ស្ថាប័នរដ្ឋ​និង ប្រជាកសិករ​ដើម្បី​យកទៅ​ធ្វើ​ការដាំដុះ។ ក្រៅពីនោះ​ស្ថានីយ​នូវ​បានធ្វើការ​ផ្សព្វផ្សាយ​ច្បាប់​ព្រៃឈើ ការរៀបចំ​សហគម​ន៏ និង​ការពារ​ព្រៃឈើ​ក្នុង​មូលដ្ឋាន​របស់ខ្លួន។

នៅ​ទីនោះ​លោក​រដ្ឋមន្ដ្រី​បាន​កោតសរសើរ​ដល់រ​ដ្ឋ​មន្ដ្រី​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​បង្កើត​ស្ថានីយ​បណ្ដុះ​កូនឈើ​សម្ដ​ចនេះ​ឡើង។ លោក​បាន​បញ្ជាក់ថា ស្ថានីយ​នេះ​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ផ្សព្វផ្សាយ​កូនឈើ​ឱ្យដល់​បងប្អូន​ប្រជាកសិករ ហើយក៏​ជា​កន្លែង​សម្រាប់ធ្វើ​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង ផ្សព្វផ្សាយ​ច្បាប់​ព្រៃឈើ និង​សហគម​ន៏​ព្រៃឈើ​តាម​គ្រប់​រូបភាព។

ទាញ​ចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​គ្របើ​លំដាប់ថ្នាក់ ​លោក​សង្ឃឹម​នឹង​ជឿ​ល​ជា​ក់ថា ស្ថានីយ​នេះ​ប្រាកដជា​បាន​ចូលរួមចំណែក​បំពេញ​ឡើងវិញ​នូវ​គម្រប​ព្រៃ​ធម្មជាតិ​ដែល​បាន​បាត់បង់​ដោយសារ ការធ្វើ​អាជីវកម្ម​ខុសច្បាប់។ សមិទ្ធផល​របស់​យើង​ថ្ងៃនេះ​សបញ្ជាក់​ឱ្យឃើញ​នូវ​ការយក​ចិ​ត្ដ​ទុកដាក់​របស់​រាជរដ្ឋាភិបាល​ពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ដែល​បានសម្រេច​ផ្ដល់​ដី​នេះ​ឱ្យ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ធ្វើជា​ស្ថានីយ​បណ្ដុះ​កូនឈើ​នេះ​ឡើង។

លោក​រដ្ឋមន្ដ្រី​បាន​រំលឹក​ដល់​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ប្រមូល​ស្មារតី​ទាំង​កម្លាំងកាយ ​និង​ចិ​ត្ដ​ដែល​បាន​បាត់បង់​ក្នុង​មួយរយៈ​កន្លងទៅនេះ​មក​ពង្រឹង​ការងារ​របស់ខ្លួន​ឡើងវិញ ដោយ​ត្រូវ​ឈរ​ស្វារ​តី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការបំពេញភារកិច្ច​ដែល​ក្រសួង​បានប្រគល់​ឱ្យ។ សហការ និង​សាមគ្គី​គ្នា​ល្អ​គឺជា​កក្ដា​ដែល​នាំមក​នូវ​ជោគជ័យ។ រាល់ពេល​បំពេញភារកិច្ច​ត្រូវប្រកាន់យក​ក្រមសីលធម៌​វិជ្ជាជីវ ​និង​ជំនាញ បច្ចេកទេស​ឱ្យបាន​ច្បាស់លាស់។

បទល្មើស​ចាប់ផ្ដើម​មាន​ជីវិត​ឡើងវិញ​មន្ដ្រី​គោលដៅ​ត្រូវ​ចាត់ការ​រឿងនេះ​ឱ្យបាន​ប្រសិទ្ធភាព ​បើ​មិន​ដូច្នេះ​ទេ​ក្រសួង​ចាត់ការ​ចំពោះ​មន្ដ្រី​ទទួលខុសត្រូវ​វិញ​ហើយ។ ត្រូវ​គ្រប់គ្រង និង​តាមដាន​ដី​សម្បទាន​ដែល​រដ្ឋ​បាន​ដកហូត​មកជា​សម្បត្ដិរ​ដ្ឋ​វិញ​នោះ​ឱ្យបាន​ច្បាស់លាស់។ ជំ​រុញឱ្យ​ម្ចាស់​ដី​សម្បទាន​បង់​សួយសារអាករ​ជូន​រដ្ឋ​ឱ្យបាន​ទាន់ពេលវេលា។ ដាក់ ពាក្យ​ស្នើសុំ​ទៅ​តុលាការ​ដើម្បី​ដោះស្រាយ​បទល្មើស​កន្លងមក​ឱ្យបាន​ឆាប់​ពីព្រោះ​វត្ថុតាង​មួយចំនួន​ពូក​ខូច​អស់ហើយ។មន្ដ្រី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​សហការ​ឱ្យបាន​ល្អជា​មួយ​អាជ្ញាធរ​ដែនដី​និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​អនុវត្ដ​ភារកិច្ច​របស់​យើង​ឱ្យបាន​ជោគជ័យ៕

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...