ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ចុះបិទយុទ្ធនាការអន្តរាគមន៍ជួយបោកស្រូវជូនប្រជាពលរដ្ឋ នៅស្រុកគិរីវង្ស ខេត្តតាកែវ

ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៣ 2037

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម និង ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងក្រុមការងារកសិកម្ម និងកំលាំងប្រដាប់អាវុធ បានចុះបិទយុទ្ធនាការអន្តរាគមន៍ជួយបោកស្រូវជូនប្រជាពលរដ្ឋ នៅឃុំគោកព្រេច ស្រុកគិរីវង្ស ខេត្តតាកែវ។  

ក្នុងយុទ្ធនាការនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិបាលខេត្តតាកែវ ដែលបានផ្តល់ព័ត៌មានទាន់ពេលវេលា និងច្បាស់លាស់ ដែលអាចឱ្យក្រុមការងារទាំងមូលសហការគ្នា រកវិធីសាស្ត្រជួយបោកស្រូវកសិករបានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកំលាំងប្រដាប់អាវុធដែលបានសហការល្អ និងខិតខំប្រឹងប្រែងក្នុងយុទ្ធនាការជួយដល់កសិករ ដែលនេះពិតជាជោគជ័យមួយដ៏សំខាន់។ 

លើសពីនេះទៀត ឯកឧត្តម បានណែនាំឱ្យមានការយកចិត្តទុកដាក់ សិក្សាអំពីផលប៉ះពាល់របស់បងប្អូនប្រជាកសិករឱ្យបានច្បាស់លាស់ និងរាយការណ៍ឱ្យបានទាន់ពេលវេលា ដើម្បីធ្វើការអន្តរាគមន៍ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះដែរ ត្រូវពិនិត្យ គិតគូរ ថែរក្សាទ្រព្យសម្បត្តិរដ្ឋ និងស្តារ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម ដូចជាប្រឡាយទឹក ព្រែកជីកជាដើម។ 

ឯកឧត្តម បានបន្ថែមទៀតថា ការជួយគ្នា គឺត្រូវជួយគ្នាអស់ពីចិត្ត ដើម្បីស្នាមញញឹមកសិករយើង ហើយនេះជាវប្បធម៌មួយល្អប្រពៃណាស់។

សូមជម្រាបជូនថា យុទ្ធនាការអន្តរាគមន៍ចុះជួយបោកស្រូវកសិករនេះ ដែលមានរយៈពេល ១៤ថ្ងៃកន្លងមកនេះ ដោយសារតែទឹកជន់លិចស្រែខ្លាំងមិនអាចប្រើម៉ាស៊ីនចុះច្រូតបាន តម្រូវឱ្យកសិករត្រូវច្រូតដោយដៃ និងបោកម៉ាស៊ីន។ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមអភិបាលខេត្តតាកែវ បានចាត់តាំងក្រុមការងារក្រសួង មន្ទីរជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ចុះអន្តរាគមន៍ជួយប្រមូលផលស្រូវកសិករឱ្យបានទាន់ពេលវេលា ដោយមានកម្លាំងចុះជួយសរុបជិត ២ពាន់នាក់ និងស្រែជិត ២ពាន់ហិកតា៕

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូកុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃប្រទេសជប៉ុន និងតំណាងក្រុមហ៊ុនជប៉ុន...
នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ៖ ក្រសួងកសិកម្ម តាមដាននិងវិភាគការវិវត្តន៍ថ្លៃស្រូវ និងថ្លៃផលិតស្រូវ ដើម្បីត្រៀមជួយកសិករឲ្យទទួលបានប្រាក់ចំណេញ
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប ដឹកនាំមន្ត្រីក្រោមឱវាទចុះអនុវត្តវិធីសាស្ត្រពន្លត់ភ្លើងឆេះព្រៃលិចទឹកសហគមន៍ និងប្រគល់សម្ភារៈពន្លត់អគ្គីភ័យ ជូ...
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ ដឹកនាំក្រុមការងារចម្រុះសម្របសម្រួលច្រវ៉ាក់ថ្លៃកសិផល ប្រជុំវាយតម្លៃស្ថ...
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៃសន្និសីទ អង្គការស្បៀង និងកសិកម្ម (FAO) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី៣៧...
នៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដោយបានទទួលនូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់...
តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមពិធីបើកបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿ...
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ឯកឧត្តម...
ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី វឌ្ឍនភាពការងាររបស់ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងផ្សព្វផ្សាយច្បាប់ស្តីពីជលផល នៅភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង
នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០២៤នេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង...
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមទស្សនកិច្ចសិក្សា ជាមួយគណៈកម្មការសម្របសម្រួល ការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមប្រជុំគណៈកម្មការ និងក្រុមការងារបច្ចេកទេស សម្របសម្រួលការគ្រប់គ្រងឋបនីយជីវមណ្ឌលបឹងទន្លេសាប
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជំនាញនាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យសហគ្រាស ផលិតម្សៅដំឡូងមី...
នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ ២០២៤នេះ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារជំនាញជួបជាមួយម្ចាស់ចម្ការស្វាយចន្ទី នៅសហគមន៍ស្ទឹងត្រង់សែនជ័យ ខេត្តកំពង់ចាម
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្មាំ២០២៤ នេះ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំគណៈប្រតិភូក្រសួង ជួបប្រជុំជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា
ព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកពិព័រណ៌ កសិកម្មវាលបៃតង និងអាហារ ឆ្នាំ២០២៤ នៅសាកលវិទ្យា...
ថ្ងៃសុក្រ ទី១៦ ខែកុម្ភ: ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានរៀបចំពិធីប្រកាសបើកពិព័រណ៌កសិកម្មវាលបៃតង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីកសិកម្មឃុំ
នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...