ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ និងសហការីបានបន្តដំណើរមកជួបសំណេះសំណាលជាមួយក្រុមបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ និងបន្លែ ចំនួន៥០គ្រួសារ

ចេញ​ផ្សាយ​ ១២ តុលា ២០២០ 125

ចេញពីកម្មវិធីចែកកូនត្រី ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ និងសហការីបានបន្តដំណើរមកជួបសំណេះសំណាលជាមួយក្រុមបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ និងបន្លែ ចំនួន៥០គ្រួសារដែលអញ្ជើញមកពីឃុំឆែបមួយ ឃុំម្លូព្រៃមួយ ឃុំសង្កែពីរ និងឃុំសង្កែមួយ ស្រុកឆែប ដែលពិធីនេះបានរៀបចំនៅផ្ទះកសិករ ឆឹង បូ និងភរិយា សយ បូភា រស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ។ លោកប្រធានមន្ទីរបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបថាតាមរយ:កម្មវិធីផ្សព្វផ្សាយបច្ចេក ទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE បច្ចុប្បន្ននៅក្នុងស្រុកគោលដៅចំនួន ឃុំចំនួន ៣៩ និងភូមិចំនួន ១៤២ កសិករអ្នកទទួលផលសរុបចំនួន ៧៦០គ្រួសារ។ គិតមកដល់ពេលនេះកម្មវិធីបានរៀបចំចងក្រងបណ្តុំអាជីវកម្មចំនួន ៦៥ ក្នុងនោះមានមាន៖ - បណ្តុំអាជីវកម្មបន្លែ ១៨(៣៥៤គ្រួសារ) បណ្តុំអាជីវកម្មចិញ្ចឹមមាន់ស្រែចំនួន ២៥ (៥៧៣គ្រួសារ) - បណ្តុំអាជីវកម្មស្វាយចន្ទីចំនួន (១២០គ្រួសារ) - បណ្តុំអាជីវ កម្មដំឡូងមី (១៤៤គ្រួសារ) - បណ្តុំអាជីវកម្មចិញ្ចឹមគោសាច់ (១៤៥គ្រួសារ) - បណ្តុំចិញ្ចឹមត្រីចំនួន (៧២គ្រួសារ) - បណ្តុំអាជីវកម្មដំណាំឬស្សីទំពាំងផ្អែមចំនួន (១២៧គ្រួសារ) បានសង់ផ្ទះសំណាញ់ ចំនួន ៦ខ្នង ជូនកសិករដែលជាសមាជិកសហគមន៍កសិកម្ម ១០០% - មានតូបលក់បន្លែសុវត្ថិភាព ២កន្លែង។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ឱកាសឲ្យកសិករ ឆឹង បូ និងភរិយា សយ បូភា ធ្វើបទបង្ហាញខ្លី១ អំពីសកម្មភាពប្រចាំថ្ងៃក្នុងនាមជាអ្នកដាំបន្លែ អាជឋិវកម្មប្រមូលទិញ និងលក់បន្លែ ប្រសិទ្ធភាពសេដ្ឋកិច្ច និងបញ្ហាប្រឈមផ្សេងៗ។ បច្ចុប្បន្នបងប្រុសកំពុងដាំបន្លែស្ពៃចង្កឹះ ត្រសក់ សណ្តែកកួរ ត្រឡាច ត្រប់វែង ត្រប់ស្រួយ ខ្ទឹមស្លឹក និងននោង។ ចំណូលបានពីអាជីវកម្មបន្លែ ប្រមូលទិញគ្រាប់ស្វាយចន្ទី បងប្រុសអាចទទួលបាន ៦០០០ ដុល្លារ/ឆ្នាំ។ ដើម្បីឲ្យជាជីវកម្មអាចដំណើរការបានពេញមួយឆ្នាំ បងប្រុសបានសំណូមពរឯកឧត្តមរដ្ឋមន្ត្រីជួយឧបត្ថម្ភអណ្តូងទឹកមួយ។

ធ្វើការសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត និងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារ និងជូនពរឲ្យជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លាងឃ្លាត។ បានឃើញកសិករទទួលបានជោគជ័យទាំងបន្លែ ចិញ្ចឹមមាន់ ចិញ្ចឹមត្រី និរន្តរភាពនៃការផ្គត់ផ្គង់ ប្រាក់ចំណូល សមត្ថភាពនៃការផលិត និងការចងក្រងបណ្តុំអាជីវកម្ម។ល។ ឯកឧត្ដមរដ្ឋមន្រ្តីបានសម្តែងនូវទឹកចិត្តសប្បាយ រីករាយ និងចូលរួមអបអរចំពោះសមិទ្ធផលដែលកសិករ ឆឹង បូ និងកសិករផ្សេងទៀតទទួលបាននាពេលនេះ ហើយពិតណាស់ស្របទៅនឹងឆន្ទ: និងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី ចង់បាន ចង់ឃើញប្រជាពលរដ្ឋយើងមានជីវភាពសម្បូរសប្បាយ រស់នៅជួបជុំគ្រួសារ សុខក្សេមក្សាន្ត មានសុភមង្គល ក្រោមម្លប់សុខសន្តិភាព ហើយរួមគ្នាខិតខំបន្តទៀតដើម្បីដើរឆ្ពោះទៅរកគោលដៅនាឆ្នាំ២០៣០ និង២០៥០។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាសមិទ្ធផលទាំងអស់នេះគឺកើតចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយ:ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ អ្នកអនុវត្តគម្រោង រួមផ្សំជាមួយការយកចិត្តទុកដាក់អនុវត្តបច្ចេកទេសបានត្រឹមត្រូវរបស់កសិករ ឆឹង បូ ហើយពិតណាស់គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ដែលបង្កលក្ខណ:ងាយស្រួលឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ធ្វើស្រែចំការ ចិញ្ចឹមសត្វ ត្រី និងដាំដំ ណាំតាមលទ្ធភាពរៀងៗខ្លួនដើម្បីនិរន្តរភាពនៃកំណើនសេដ្ឋកិច្ចក្នុងគ្រួសារ។ ត្រង់ចំណុចនេះ លោក បានស្នើសុំឲ្យកសិករខិតខំប្រឹងប្រែងបន្ថែមទៀត ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព ដើម្បីធ្វើការប្រកួតប្រជែង ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ កំណើនចំណូលក្នុងគ្រួសារ និងជាពិសេសកាត់បន្ថយការនាំចូល។ ដាំ និងចិញ្ចឹមបានផលហើយ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរជួយធ្វើការបណ្តុះបណ្តាលបច្ចេក ទេសបន្ថែមលើការអនុវត្ត GAP ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ធ្វើយ៉ាងណាបង្កើនការជឿទុក ចិត្តពីអតិថិជន តាមរយ:គុណភាព សុវត្ថិភាពនៃផលិតផល និងបង្កើនតម្លៃបន្ថែម ហើយក៏គួរពង្រឹងបច្ចេកទេសវេចខ្ចប់ និងផ្តល់ស្លាកសញ្ញាសម្គាល់ច្បាស់លាស់ចៀសវាងការបន្លំគុណភាព។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យនាយកគម្រោង ឬកម្មវិធីនីមួយៗត្រូវសិក្សា ឬពិនិត្យឡើងវិញដើម្បីដាក់បញ្ចូលការរៀបចំចងក្រងបណ្តុំអាជីវកម្មនៅគ្រប់សហគមន៍កសិកម្មក្នុងខេត្តគោលដៅរបស់ខ្លួន ដោយហេតុថាការចងក្រងបណ្តុំគឺជាវិធីសាស្រ្តដ៏ល្អមួយក្នុងការតភ្ជាប់រវាងអ្នកផលិត និងឈ្មួញ ធានាបរិមាណ និងនិរន្តរភាពផ្គត់ផ្គង់ គុណភាព ទីផ្សារ និងតម្លៃ។ល។ ប្រៀបដូចជាការរំដោះផលិតផលបន្លែ ត្រី សត្វចេញពីចំការ។

ដើម្បីជាការជំរុញលើកទឹកចិត្ត ឯកឧត្តមរដ្ឋមន្ត្រីបានចែកជូនកសិករនូវសម្ភារៈមានដូចជា៖ ស្បៃខៀវប្រក់ដំបូល ២៤ដុំ សំណាញ់អួន ៣១០គីឡូ ម៉ាស៊ីនកិនបន្លែ១គ្រឿង ម៉ាស៊ីនកិនចំណី ១គ្រឿង សំណាញ់ដែកបំបែកកូនមាន់ ២១ដុំ ទូភ្ញាស់កូនមាន់ ២គ្រឿង ធុងទឹក១០០០លីត្រ ចំនួន ធុងទឹក៥០០លីត្រចំនួន តង់ខៀវ ២ផ្ទាំងនិងសំណាញ់ទ្រើង ៤ដុំ។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្រ្តីបានជួយឧបត្ថម្ភទុនដល់សហគមន៍ចំនួនមួយលានរៀល និងសាងសង់តំបូលអាគារសហគមន៍ចំនួនពីរលានរៀល ដោយឡែក ចំពោះសំណើរ កសិករ ឆឹង បូ ពាក់ព័ន្ធនឹងអណ្ដូងទឹក ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យលោកប្រធានមន្ទីរចុះមកសិក្សា ហើយសន្យាថានឹងជួយឧបត្ថម្ភ ៥០%

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញទៅពិនិត្យស្ថាន ភាពទឹកជំនន់នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)
នៅវេលាម៉ោង ១៥:០០ រសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំកិច្ចប្រជុំលើកទី២០ រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាននិងប្រទេសបូក៣ (ចិន កូរ៉េ និងជប៉ុន)...
នៅរសៀលថ្ងៃទី២១ខែតុលា ឆ្នាំ២០២០ ម្សិលមិញ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំធំៗចំនួន៣ក្នុក្របខ័ណ្ឌអាស៊ានពីចម្ងាយតាមប្រព័ន្ធវីដេអូ
ដោយទទួលបានគោលការណ៍ការអនុញ្ញាតពីរាជរដ្ឋាភិបាល នៅថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត...
ខួបលើកទី៤០នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ “រួមគ្នាផលិតស្បៀងសម្រាប់មនុស្ស និងនិរន្តរភាពភពផែនដី” ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នេះ គឺជាខួបលើកទី៤០នៃទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានចូលពិនិត្យស្ថានភាពទឹកជំនន់នៅកសិដ្ឋានផលិតស្រូវពូជទួលសំរោង
ឆ្លៀតយកឱកាសនេះ នៅវេលាម៉ោង ១៧:០០ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានចូលពិនិត្យស្ថានភាពទឹកជំនន់នៅកសិដ្ឋានផលិតស្រូវពូជទួលសំរោងផងដែរ។...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកាន់ខេត្តបាត់ដំបង ស្រុកមោងឫស្សី ឃុំព្រៃស្វាយ ភូមិចាមរអា
ចេញពីខេត្តពោធិសាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកាន់ខេត្តបាត់ដំបង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើផលប៉ះពាល់ដំណាំស្រូវ ដែលបណ្តាលមកពីគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទា...
ស្ថិតក្នុងស្ថានភាពនៃគ្រោះទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ដល់ផលដំណាំ និងសត្វពាហន:របស់ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន...
ពិធីចុះហត្ថលេខាលើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន
អនុវត្តតាមអភិក្រម "រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍" អគ្គនាយកដ្ឋានកសិកម្មបានចាប់យកដៃគូជាមួយក្រុមហ៊ុន...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងគណ:ប្រតិភូបានអញ្ជើញបន្តដំណើរទូកទេសចរណ៍មកពិនិត្យសហគមន៍នេសាទកំពង់ភ្លុក
កម្មវិធីទី២៖ ចេញពីសិប្បកម្មកែច្នៃផល និងផលិតផលជលផល គណ:ប្រតិភូបានអញ្ជើញបន្តដំណើរទូកទេសចរណ៍មកពិនិត្យសហគមន៍នេសាទកំពង់ភ្លុក។...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូចំរុះរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ...
កម្មវិធី CaPFish-Capture និង CaPFish Aquaculture ត្រូវបានទទួលជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុបចំនួន...
ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ និងសហការីបានបន្តដំណើរមកជួបសំណេះសំណាលជាមួយក្រុមបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់ និងបន្លែ ចំនួន៥០គ្រួសារ
ចេញពីកម្មវិធីចែកកូនត្រី ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ និងសហការីបានបន្តដំណើរមកជួបសំណេះសំណាលជាមួយក្រុមបណ្តុំអាជីវកម្មចិញ្ចឹមមាន់សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយ ចំនួនទៀតមកចែកជូនកសិករចំនួន ៥០គ្រួស...
សម្រាប់ខេត្តព្រះវិហារបានឈានចូលដល់វគ្គទី២ នៃយុទ្ធនាការចុះចែកកូនត្រីអណ្តែង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ឆ្លៀតចូលសួរសុខទុក្ខសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំរលាំងចក
ចេញពីកសិដ្ឋានចិញ្ចឹមមាន់ ឯកឧត្តមរដ្ឋមន្ត្រីឆ្លៀតចូលសួរសុខទុក្ខសហគមន៍កសិកម្មអភិវឌ្ឍន៍ឃុំរលាំងចក។...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានតាអ៊ី ៦១៩ ចិញ្ចឹមមាន់ស្រែ នៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង
អញ្ជើញចេញពីកម្មវិធីចែកកូនត្រី ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានតាអ៊ី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយ ចំនួនទៀតមកចែកជូនកសិករចំនួន ៥០គ្រួសា...
សម្រាប់យុទ្ធនាការចុះចែកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀតជូនកសិករយកទៅចិញ្ចឹមជាលក្ខណគ្រួសារ...