នេសាទហួសកម្រិតជាការគំរាមកំហែងលើធនធានធម្មជាតិ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 1332

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ​សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និងនេសាទ​បាន​អះអាងថា ខណៈដែល​កំណើន​មនុស្ស​កាន់តែច្រើន ហើយ​ជាការ​នេសាទ​មាន​ទំហំ​កាន់​ទេ​ធំ គឺជា​ការ​គំរាម​មួយ ​ដល់​ធនធានធម្មជាតិ។ ឯកឧត្ដម​បានផ្ដល់​នូវ​ជម្រើស​បន្ថែមទៀត​ គឺ​ការជំរុញ​វារីវប្បកម្ម និង​ការទប់ស្កាត់​បទល្មើស​នេសាទ​ឱ្យមាន​ប្រសិទ្ធភាព ។

នៅពេលដែល​ឯកឧត្ដម​រដ្ឋមន្ដ្រី ​អញ្ជើញ​ទៅពិនិត្យ​មើល​កន្លែង​ភ្ញាស់​កូន​ត្រី, ការធ្វើ​កសិកម្ម​ចម្រុះ, ចែក​កូន​ត្រី​ និង​ជួប​ជាមួយ​សមាជិក​សហគម​ន៏​ធនាគារ​ក្ដាម ​ចំនួន​ជាង១០០គ្រួសារ​នៅ​ភូមិ​កំពង់​ត្រឡា​ច សង្កាត់​ព្រៃធំ ក្រុងកែប កាលពីដើម​ស​ប្ដា​ហ៏​នេះ ឯកឧត្ដម​រដ្ឋមន្ដ្រី​កសិកម្ម ​បាន​មាន​ប្រសា​ស​ន៏​ថា អាស្រ័យ​ដោយ​កំណើនប្រជាជន វា​បាន​កើនឡើង​ផង​ដែល​ និង​តម្រូវ​ការហូបចុក ជាហេតុ​ធ្វើឱ្យ​ការ​សាទ​ពី​ធម្មជាតិ​មានការ​កើនឡើង​ហួស​កម្រិត ។

ឯកឧត្ដម​បន្ដថា នេះ​ជាការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​បំផុត ​ចំពោះ​មច្ឆជាតិ។ ដូចនេះ​ឯកឧត្ដម​សូម​អំពាវនាវ​ ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ថ្នាក់​ប្រជាជន​គ្រប់រូប​ បន្ដ​ចូលរួម​សហការ​ទប់ស្កាត់​បទល្មើស​នេសាទ​តាម​គ្រប់​រូបភាព​ និង​បង្កើន​ការអភិវឌ្ឍ​ន៏​វារីវប្បកម្ម ​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្ដីត្រូវការ និង​បង្កើន​ប្រាក់ចំណូល​សម្រាប់​គ្រួសារ​ផងដែរ ។ ឯកឧត្ដម​បញ្ជាក់ថា យើង​បានធ្វើ​បែបនេះ​ គឺជា​ការកាត់បន្ថយ​សម្ពាធ​ទៅលើ​ធនធានធម្មជាតិ។

មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំ​ពត​បានឱ្យដឹងថា គិត​មក​ត្រឹម​ខែតុលា​កន្លងទៅនេះ នៅ​ខេត្ដ​កំពត​និង​ខេត្ដ​កែប​មាន​ស្ថា​នី​ត​ភ្ញាស់​កូន​ត្រី ​ចំនួន២៥កន្លែង ក្នុងនោះ​ខេត្ដ​កែប​ចំនួន២កន្លែង​ស្ថានីយ​ភ្ញាស់​បង្កង១កន្លែង ស្រះ​ចិញ្ចឹម​ត្រី​លក្ខណៈ​គ្រួសារ៤.៥៧០ស្រះ​សហគម​ន៏​ស្រះ​ជម្រក​ត្រី​ធម្មជាតិ២៣កន្លែង។ ក្នុង​ឆ្នាំ២០១០កូន ក្នុងនោះ​ខេត្ដ​កែប​ផលិត​បាន៧៥.០០០កូន។ ផលិត​កូន​បង្កង​ចំនួន៥៣០.០០០កូន។ សហគម​ន៏​នេសាទ​មាន​ចំនួន១៥សហគម​ន៏​ក្នុងនោះ​កែប​មាន​ចំនួន៥សហគម​ន៏។ចំពោះ​ធនាគារ​ក្ដាម​មាន​ចំនួន។

ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ថ្លែង​កោតសរសើរ​ចំពោះ​អ្វីដែល​បានកើត​ឡើង​នៅ​ទីនោះ ​ជាមួយនឹង​ការ​ផ្ដាំផ្ញើរ​មួយចំនួនទៀត។ ឯកឧត្ដម​បណ្ឌិត​ច័ន្ទ​សារុន​ បាន​មាន​ប្រសា​ស​ន៏​ថា រដ្ឋបាល​ជលផល​ ត្រូវ​បន្ដ​ជំរុញ​ការងារ​បោះបង្គោល​កំណត់​ព្រំប្រទល់​ព្រៃ​លិច​ទឹក ​ដែន​នេសាទ​សហគម​ន៏​ និង​ដាំ​ព្រៃ​លិច​ទឹក​ឡើងវិញ។ ព្រោះថា បើ​បាត់​ព្រៃកោងកាង​គឺ​បាត់​មុខរបរ។ ត្រូវ​បំផុស​និង​ជំរុញ​ណែនាំ​ដល់​កសិករ​ឱ្យមាន​ស្រះតូចៗនៅតាម​គ្រួសារ ដែល​ស្រះ​នេះ​និង​បានជា​ពហុ​ប្រ​យោ​ជ​ន៏ ហើយក៏​ជាការ​អនុវត្ដ​ន៏​នូវ​អនុ​សាស​ន៏​របស់​សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​ទិវា​មច្ឆជាតិ​នៅ​ទំនប់​វាលវង់ ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ ខេត្ដ​កែប កាលពីពេល​កន្លងទៅនេះ ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការី បានអញ្ជើញចូលរួមបានស្ដាប់បទបង្ហាញអំពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា
រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រីបន្តជួបពិភាក្សាការងារជាមួយលោកជំទាវ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា
នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាលជាមួយ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្
ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់អនុសាស្ត្រ៣ចំណុចសំខាន់ៗ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ...
កម្មវិធីទី៤៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសិប្បកម្មត្រីចំហុយ ជា ធូ នៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
កម្មវិធីទី៣៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការកែច្នៃបង្គាក្រៀមរបស់សហគមន៍នេសាទ នៅតំបន់ព្រៃការពារកោងកាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់...
កម្មវិធីទី២៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផលិតកម្មបន្លែ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
កម្មវិធីទី១៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា មួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការីអមដំណើរ ចុះពិនិត្យផលិតកម្មចេកអំបូងលឿង របស់ក្រុមហ៊ុន Long Mate នៅស្រុកឈូក ខេត្តកំពត
កម្មវិធីទី២៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ស្រុកឈូក ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចុះពិនិត្យទីសត្តឃាតដ្ឋានទំនើបរបស់ក្រុមហ៊ុន CP Cambodia
កម្មវិធីទី១៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ឃុំជម្ពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត
ចូលដល់កម្មវិធីទី៥៖ នាសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះដែរ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម ម៉ៅ ធនិន្ទ​ អភិបាលនៃគណ:អភិបាលខេត្តកំពត លើការងារអភិវឌ្ឍវិស័យកសិកម្ម
កម្មវិធីទី៤៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដដែល៖ ឯកឧត្តមរដ្ឋមន្ត្រីបានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម...