ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន ជួបពិភាក្សាជាមួយ​លោក Eric Sidgwick នាយក​ប្រចាំ​ប្រទេស​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 2113

នៅវេលា​ម៉ោង ១៥:០០ នាទី នា​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ឯកឧត្ដម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការី (១. ឯកឧត្ដម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ២. លោកជំទាវ ម៉ុម ថា​នី អនុរដ្ឋលេខាធិការ ៣. ឯកឧត្ដម ឡោ រស្មី អគ្គលេខាធិការ និង ៤. លោក មាស ពិសិដ្ឋ ប្រធាន នាយកដ្ឋាន​សហ​ប្រតិ​ប​ត្ដិ​ការ​អន្ដរជាតិ) បានទទួល​ជួប​លោក Eric Sidgwick នាយក​ប្រចាំ​ប្រទេស​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​សហការី។ 

បន្ទាប់ពី​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ណែនាំ​អំពី​សមាសភាព​មន្ដ្រី​ចូលរួម​រួចមក លោក Eric Sidgwick បាន ៖

- ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម​រដ្ឋមន្ដ្រី ចំពោះ​ការអនុញ្ញាតឱ្យ​រូបគាត់ និង​សហការី​បាន​មកជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ

- អបអរសាទរ​ចំពោះ​ការចូល​កាន់ដំណែង​ថ្មី​របស់​ឯកឧត្ដម​រដ្ឋ​មន្ដ្រី

 - ជម្រាបជូន​អំពី​ការប្ដេជ្ញា​ចិ​ត្ដ និង​ការគាំទ្រ​យ៉ាងខ្លាំង និង​ជា​បន្ដបន្ទាប់​របស់ ADB តាមរយៈ​ការផ្ដល់​ថវិកា​កម្ចី និង​អំណោយ សម្រាប់​អនុវត្ដ​កម្មវិធី និង​គម្រោង​សហ​ប្រតិ​ប​ត្ដិ​ការ​លើ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។ ADB នឹង​បន្ដ​គាំទ្រ​ថែមទៀត ដោយ​ផ្អែកលើ​យុទ្ធសាស្ដ្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ផែនការ​យុទ្ធសាស្ដ្រ អភិវឌ្ឍន៍​ជាតិ និង​គោលនយោបាយ​អភិវឌ្ឍ វិស័យ​កសិកម្ម ការថែរក្សា​បរិស្ថាន និង​ធនធានធម្មជាតិ ព្រមទាំង ការ បង្កើន​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ ដែល​នៅ​ក្នុងនោះ មានការ​យក​ចិ​ត្ដ​ទុកដាក់​ទៅលើ​ការបង្កើន ផលិតភាព និង​ពិពិធ​កម្ម ព្រមទាំង​ការធ្វើ​ពា​ណិ​ជ្ជូ​ប​នីយកម្ម​ផលិតផល​កសិកម្ម ដែលជា​កត្ដា​គន្លឹះ​ក្នុងការ​អភិវឌ្ឍ សេដ្ឋកិច្ចជាតិ ព្រមទាំង​បង្កើន​ជីវភាព​កសិករ និង ប្រជាពលរដ្ឋ​ទូទៅ ។

- លើកឡើង​អំពី​ការប្រែប្រួល​សភាពការណ៍ផ្សេងៗ ជាពិសេស​ពី​ការធ្វើ​ផលិតកម្ម​ខ្នាតតូច ឬ ជា​លក្ខណៈ​គ្រួសារ សម្រាប់តែ​ចិញ្ចឹមជីវិត ទៅជា​ការផលិត​ជា​ប្រព័ន្ធ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម ព្រមទាំង​ផលប៉ះពាល់ផ្សេងៗដែល​បង្ក ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ ។ ADB បាន​សង្កេត និង​យល់ច្បាស់​អំពី​ការប្រែប្រួល​នេះ ហើយ​បាន ពិចារណា​អំពី​ការ​អនុវត្ដ​កម្មវិធី​គាំទ្រ​ឱ្យស្រប និង​មាន​ប្រសិទ្ធភាព ។ ជាក់ស្ដែង ADB បាន​ពង្រីក​តំបន់​គោលដៅ ពី​ខេត្ដ​ទាំងឡាយ​នៅ​ជុំវិញ​បឹង​ទន្លេសាប មក​អនុវត្ដ​សកម្មភាព​នៅ​ទូទាំងប្រទេស ហើយ​បាន​គាំទ្រ​កម្មវិធី Climate-Resilient Rice Commercialization Sector Development ដោយ​ផ្ដោត​ជាពិសេស​ទៅលើ ការធ្វើឱ្យ​កសិករ និង​អាជីវករ​បានទទួល​ត​ម្លៃ​បន្ថែម តាមរយៈ​ការកែលម្អ​ខ្សែសង្វាក់​តម្លៃ និង​ការធ្វើឱ្យ​ផលិត ផល​កាន់​តែមាន​គុណភាព ស្រប​នឹង​តម្រូវការ​របស់​ទីផ្សារ ព្រមទាំង​ការធ្វើឱ្យ​មានឱកាស​ការ​ងារ​កាន់តែច្រើន នៅក្នុង​ប្រទេស សំដៅ​ជួយ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ ។ វិស័យ​ឯកជន​នឹង​ផ្ដល់​លទ្ធភាព ច្រើន​ដើម្បី​ចូលរួម​នៅក្នុង​កម្មវិធី​នេះ ដោយសារតែ​គេ​មាន​ភាពសមស្រប​ច្រើន​សម្រាប់​កិច្ចការ​គ្រប់គ្រង​ស្រូវ​អង្ករ នៅក្រោយពេល​ប្រមូល​ផល ដូចជា​ការ​ហាល​ស​ម្ងួ​ត ការ​ទុកដាក់ និង​ការ កិនស្រូវ​ជាដើម ។

-​​​លើកឡើង​អំពី​ជោគជ័យ​ដ៏​ត្រចះត្រចង់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ សម្រេចបាន​ក្នុងការ​បង្កើន​ផលិតកម្ម​ស្រូវ  ដែល​ធ្វើឱ្យ​កម្ពុ​ជាមាន​នៅសល់​ស្រូវ​អង្ករ​យ៉ាងច្រើន​សម្រាប់ នាំចេញ ដែលជា​ការរួមចំណែក​ដ៏​ប្រសើរ​ដល់​ការពង្រឹង​សន្ដិសុខ​ស្បៀង​របស់​ពិភពលោក ព្រមទាំង​បានរួម​ចំណែក យ៉ាងច្រើន​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​នៅក្នុង​ប្រទេស ។ លោក​មានបំណង និង​ស្នើ​សុំ់ឱ្យ​កម្ពុជា​ប្រើប្រាស់​បទ ពិសោធន៍ល្អៗដែល​ទទួលបាន​ទាំងឡាយ សម្រាប់​អនុវត្ដ​ជាមួយ​ដំណាំ និង​ផលិតផល​កសិកម្ម​ផ្សេងទៀត ។

- លើកឡើង​អំពី​ស្ថានភាព​ដ៏​ប្រសើរ​របស់​កម្ពុជា នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្ដិការ​ក្នុង​មហា​អនុតំបន់​ទន្លេ មេគង្គ ។ កម្ពុជា​បានរួម​ចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សន្ដិសុខ​ស្បៀង ការបន្ថែម​តម្លៃ​ដល់​ផលិតផល​កសិកម្ម ការ ថយចុះ​នៃ​ភាពក្រីក្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ប្រទេស​នានា​ក្នុង​តំបន់​នេះ ។ កិច្ចការ​ទាំងអស់នេះ​ចាំបាច់​ត្រូវ តែ​បន្ដ​អនុវត្ដ​ថែមទៀត ។ ADB ក៏​តែង​យក​ចិ​ត្ដ​ទុកដាក់​ក្នុង​ការជួយ​គាំទ្រ ដើម្បី​កែលម្អ​ការប្រើប្រាស់​ដីព្រៃ សម្រាប់​សម្បទាន​ដី​សេដ្ឋកិច្ច ព្រមទាំង​បានរួម​ចំណែក​ជួយ​ដោះស្រាយ​បញ្ហាផ្សេងៗ ដែល​កើតឡើង​ពី​ការ​អនុវត្ដ គោលនយោបាយ​នេះ ។

- ជម្រាបជូន​ថា​មាន​គម្រោង​ដែល ADB គាំទ្រ និង​សហការ​អនុវត្ដ ចំនួន ៧ កំពុងដំណើរការ ។ គម្រោង​មួយ ចំនួន ដូចជា​គម្រោង Tunle Sap Poverty Reduction and Smallholder Development ជាដើម ត្រូវ បានចាប់ផ្ដើម​អនុវត្ដ​យឺត ដោយមាន​បញ្ហា​បច្ចេកទេស​មួយចំនួន ។ ប៉ុន្ដែ បញ្ហា​ទាំងអស់នោះ​ត្រូវបាន​ដោះស្រាយ រួចរាល់​ហើយ ។

- ស្នើសុំ​ការគាំទ្រ និង​ការណែនាំ​ជា​បន្ដ​បន្ទាប់ពី​ឯកឧត្ដម​រដ្ឋមន្ដ្រី ដើម្បី​ធ្វើឱ្យ​ការ​អនុវត្ដ​គម្រោង​សហ​ប្រតិ​ប​ត្ដិ​ការ កាន់​តែមាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យធំៗ និង​ច្រើន​ថែមទៀត ។ ជាការ​ឆ្លើយតប ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ និង​ការថ្លែងអំណរគុណ​ជាខ្លាំង​ចំពោះ​ការ គាំទ្រ​ជា​បន្ដបន្ទាប់​របស់ ADB ក្នុងការ​ធ្វើឱ្យ​សម្រេច​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​វិស័យ កសិកម្ម​ជា​វិស័យ​ស្នូល សំដៅ​រួមចំណែក​បង្កើន​សេដ្ឋកិច្ចជាតិ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។ ឯក ឧត្ដម​រដ្ឋមន្ដ្រី​បានស្នើ​ឱ្យ ADB បន្ដ​ផ្ដល់​កិច្ចសហប្រតិបត្ដិការ និង​ការគាំទ្រ​ថែមទៀត ហើយ​គួរផ្ដោត​ការយក​ចិ​ត្ដ​ទុក ដាក់​ផងដែរ​ទៅលើ​ផលិតផល​ផ្សេងទៀត ដែល​កម្ពុ​ជាមាន​សក្ដានុពល ដូចជា​ម្រេច ដូងប្រេង និង​កៅស៊ូ ។ល។ ឯក ឧត្ដម​រដ្ឋមន្ដ្រី​ក៏បាន​សម្ដែង​នូវ​ការយល់ស្រប​ចំពោះ​ការលើកឡើង​ទាំងឡាយ​ខាងលើ ហើយ​បាន​អះអាងថា​នឹង​យក​ចិ​ត្ដ ទុកដាក់​តាមដាន​ការ​អនុវត្ដ​កម្មវិធី និង​គម្រោង​សហ​ប្រតិ​ប​ត្ដិ​ការ​នានា ហើយ​ព្យាយាម​ផ្ដល់​ការគាំទ្រ និង​កិច្ចសហការ ឱ្យ​អស់ពី​លទ្ធភាព ។ 

ជំនួប​ពិភាក្សា​នេះ​ត្រូវ​បានបញ្ចប់​នៅ​ម៉ោង ១៦:០០ ប្រកបដោយ​បរិយាកាស​ស្និទ្ធស្នាល សហ​ប្រតិ​ប​ត្ទិ​ការ និង​ទទួលខុសត្រូវ​ខ្ពស់ ។

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...