លើកទឹកចិត្ត​អ្នក​ផលិត​ចំណី​សត្វ​នៅ​ជនបទ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 1500

ការផលិត​ចំណី​សត្វ​របស់​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ចម្រុះ​ថ្លា​ត ​ដែលមាន​ទីតាំង​ នៅក្នុង​ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង បានទទួល​ការលើកទឹកចិត្ត​ពី​សំណាក់​លោក ច័ន្ទ សារុន រដ្ឋមន្ត្រី ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

យោងតាម​របាយការណ៍​របស់​ប្រធាន​សហគមន៍​បានឱ្យដឹងថា សហគមន៍​នេះ​បាន​ដំណើរ​ការងារ​មួយចំនួន ​ដូចជា​ការផលិត​ចំណី​សត្វ ការ​បន្សុទ្ធ​ពូជស្រូវ ការផលិត​ថ្នាំពុល​ធម្មជាតិ​ សម្រាប់​បណ្ដេញ​សត្វ​ចង្រៃ ការផលិត​ជីធម្មជាតិ ។ល។

មន្ត្រី​ខុទ្ទកាល័យ​លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ព្រឹក ​ថ្ងៃទី២២ ខែ​ឩ​សភា ខណៈដែល​លោក​រដ្ឋមន្ត្រី​ទៅ​ជួប​កសិករ និង​អ្នក​ផលិត​នៅ​ទីនោះ លោក​បានធ្វើ​ការកោតសរសើ​រ​ដល់​ប្រជាជន ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ទោះជា​នៅមាន​ការលំបាក​មួយចំនួន​ក្ដី ហើយ​ក៏បាន​សូមឱ្យ​ប្រជាជន​ខិតខំ​ធ្វើការ​បន្តទៀត ដើម្បី​ធានាបាន​នូវ​និរន្តរភាព​ការងារ​របស់​សហគម​ន៍ ​ព្រោះថា​មាន​ការងារ​ច្រើន​ដែល​អាច​ធ្វើបាន​ដូចជា​ការផលិត​ពូជស្រូវ ផលិត​ពូជ​ត្រី ជាដើម​ដែល​នេះ​ក៏​អាចជា​មុខរបរ​ផ្សេងទៀត​ក្រៅពី​ធ្វើស្រែ។

លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ប្រជាជន​នៅក្នុង​សហគមន៍ ​ឱ្យ​ផលិត​នូវ​ពួជ​អ្វីដែល​ទីផ្សារត្រូវការ។ ប្រសិនបើ​បងប្អូន​មិនចេះហើយ​ចង់​ចេះ ​និង​ចង់ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តំបន់​ផ្សេង​ ដើម្បី​ដកស្រង់​នូវ​បទពិសោធន៍ល្អៗ ពី​កន្លែងផ្សេងៗនោះ​លោក​រដ្ឋមន្ត្រី​ នឹង​ជួយ​លើ​បញ្ហា​នេះ។

លោក​រដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ឱ្យមាន​សាមគ្គី​ភាពរឹងមាំ​ នៅក្នុង​ជួរ​សហគមន៍ ទើប​ការងារ​រីកចម្រើន​ទៅមុខ និង​រឹងមាំ​ហើយ​នៅពេលដែល​ការងារ​រីកចម្រើន​ទៅមុខ​នោះ។ នៅពេល​យើង​មានមុខ​របរ​មួយ​ដែល​ស្ថិត​ស្ថិរ​ដែល​អាច​ចាក​ផុតពី​ភាពក្រីក្រ។

នៅក្នុង​ឱកាស​នោះដែរ​លោក​រដ្ឋមន្ត្រី​បានផ្តល់​អាវយឺត​ចំនួន១០០ សារុង​ចំនួន១០០ គោយន្ត​ចំនួន២គ្រឿង ដល់​សហគមន៍​ដើម្បី​បម្រើឱ្យ​សកម្មភាព​អភិវឌ្ឍន៍​សហគមន៍។ លោក​អភិបាលខេត្ត​ឩ​ត្ត​មានជ័យ​ក៏បាន​ជួយ​ថវិកា​មួយ​លាន​រៀល​ដល់​សហគមន៍​ទាំងមូល។ គួររំលឹកថា លោក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​ទីនោះ​កាលពី​ថ្ងៃទី២២ ខែ​ឩ​សភា កន្លងទៅនេះ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Dina Umali Deininger ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកប្រចាំនៅស...
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន...
នៅព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ការចុះបញ្ជីចម្ការ និងការបង្កើតស្តង់ដារឲ្យកសិផល នឹងបង្កើនតម្លៃដល់កសិផលនៅលើទីផ្សារ
នាព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ...
ស្ថានីយស្រាវជ្រាវអភិវឌ្ឍន៍កោះកេរ បានរួមចំណែកជំរុញវិស័យកសិកម្មនៅកម្ពុជា
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) លោក ឡោ ប៊ុណ្ណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី​០៧​...
សម្តេចតេជោ ហ៊ុន សែន ព្រមានអនុវត្តច្បាប់ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ ដោយមិនមានការលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតឡើយ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K...
ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល
កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
នៅថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុ...
នៅព្រឹកថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា
នៅរសៀលថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ផ្សោតអ៊ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប
ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ចំនួនជាង៥០ក្បាលត្...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចនៅកសិដ្ឋានភូមិសំរោងជើង ខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់អភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់អភិបាលខេត្តក្រចេះ...