ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី "ការគាំទ្រនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា និងការផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់នាំចេញផ្លែឈើស្រស់ទៅកាន់ប្រទេសចិន"

ចេញ​ផ្សាយ​ ០៨ មេសា ២០២២ 1249

នៅសណ្ឋាគារ សូហ្វីតែល នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី "ការគាំទ្រនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ក្នុងវិស័យកសិកម្មនៅប្រទេសកម្ពុជា និងការផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់នាំចេញផ្លែឈើស្រស់ទៅកាន់ប្រទេសចិន"។ សិក្ខាសាលាដ៏មានសារ:សំខាន់នេះ ក៏មានវត្តមានឯកឧត្តមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ៗនិងនេសាទ បណ្ឌិត Günter Riethmacher នាយកទីភ្នាក់ងារអភិវឌ្ឍអាល្លឺម៉ង់ ជី អាយ ហ្សិត (GIZ) ប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម និងមន្រ្តីជំនាញយ៉ាងច្រើនកុះករ។ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានសង្ខេបជូនអង្គសិក្ខាសាលាអំពីកម្មវត្ថុរបស់សិក្ខាសាលា សក្តានុពលផ្លែឈើត្រូពិចកម្ពុជាសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិជារួម និងដោយឡែកទីផ្សារចិន លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញ និងលក្ខខណ្ឌ ឬគោលការណ៍ចាំបាច់មួយចំនួនទៀតដែលតម្រូវឲ្យក្រុមហ៊ុននាំចេញបំពេញ ហើយសិក្ខាសាលានាព្រឹកនេះនឹងបង្ហាញជូននូវលក្ខខណ្ឌសំខាន់ៗទាំងនោះជូនសិក្ខាកាម ដែលជាសំណុំធាតុចូលដ៏សំខាន់សម្រាប់វិស័យឯកជនយកទៅអនុវត្ត។ ដោយឡែក ឯកឧត្តម Christian Berger និងបណ្ឌិត Günter Riethmacher ក៏បានធ្វើចំណាប់អារម្មណ៍ជុំវិញសក្តានុពលវិស័យកសិកម្មកម្ពុជាសម្រាប់ធ្វើការនាំចេញ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ក្នុងវិស័យកសិកម្មក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ សមិទ្ធផលសំខាន់ៗដែល giz សម្រេចបាន និងទិសដៅអនាគតរបស់ giz ក្នុងការគាំទ្រ និងជំរុញដល់ការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងជាពិសេសទីផ្សារចិន។ល។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវត្តមានឯកឧត្តមឯកអគ្គរដ្ឋទូត បណ្ឌិត Günter Riethmacher ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក្នុងពិធីបើកសិក្ខាសាលា ដែលបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)។ លទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការដែលបានគូស បញ្ជាក់ដោយបណ្ឌិត Günter Riethmacher និងឯកឧត្តមឯកអគ្គរដ្ឋ ពិតជាឆ្លើយតបទៅនឹងអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ក្នុងការរួមចំណែកបង្កើនផលិតភាព ពិពិធកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម រួមចំណែកលើកស្ទួយវិស័យកសិកម្ម ធានាសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន និងជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ជាពិសេសគឺយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្នុងការ រស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឆ្នាំ២០២១-២០២៣។ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើចំណាប់អារម្មណ៍ជុំវិញខ្លឹមសាររួមនៃ អង្គសិក្ខាសាលាដែលជាផ្នែកមួយ នៃការផ្សព្វផ្សាយគោលនយោបាយជាយុទ្ធសាស្រ្តសម្រាប់ធ្វើការនាំចេញកសិផលកម្ពុជាជូនដល់គ្រប់ភាគីពាក់ព័ន្ធឲ្យកាន់តែទូលំទូលាយ ជាពិសេសវិធានការអនាម័យ និងភូតគាមអនាម័យ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលប្រសូតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងភាគីយើងទាំងពីរ ហើយសង្ឃឹម និងជឿជាក់ថាផ្តើមចេញពីសិក្ខាសាលានេះ ផលិតផលកសិកម្មកម្ពុជានឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ កាន់តែច្រើនថែមទៀត ជាពិសេសទីផ្សារប្រទេសចិន និងសូមឲ្យសិក្ខាសាលាប្រព្រឹត្តទៅដោយទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបបណ្ឌិត Jae-Jin Chang (Chairman/President & CEO) ក្រុមហ៊ុន OrientCam Co., Ltd និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ រសៀលថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយនៃការបង្កើតសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC)
នៅវេលាម៉ោង ១០:៣០ នាទីព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងពិធី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យក្រុមការងាររបស់ធនាគារពិភពលោក (World Bank, WB) ដែលដឹកនាំដោយលោកស្រី ចំរើន មុទិតា ចូលជួបពិភាក្សា និងវាយតម្លៃលើលទ្ធផលគម្រោងពាក់កណ្តាលអាណត្តិ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត...
នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័កព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញមកពិនិត្យសកម្មភាពការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលកំពុងចាប់ផ្តើមភ្ជួរ...
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញមកពិនិត្យសកម្មភាពការងារបង្កបង្កើន...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោរបស់កសិករ ដែលស្ថិតនៅក្នុងភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេ...
អញ្ជើញចេញពីសួនសត្វ របស់ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក ខេត្តសៀមរាប...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាពនៃការរៀបចំសួនសត្វ របស់ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក នៅលើទ...
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញមកសួរសុខទុក និងនាំយកស្បៀង និងថវិកាមកជូនកងកម្លាំងអន្តរាគមន៍ចំរុះ...
អញ្ជើញចេញពីខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ម៉ក់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញបន្តដំណើរមកជួបសំណេះសំណាលជាមួយកសិករ ស្ថិតក្នុងភូមិស្ពាន ឃុំស្ពានស្រែង ស្រុកភ្នំស្រុក
អញ្ជើញចេញពីស្រុកព្រះនេត្រព្រះ ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានបន្តដំណើរមកជួបសំណេះសំណាលជាមួយកសិករ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីអមដំណើរដោយលោកប្រធានមន្ទីរបានអញ្ជើញ​ចុះពិនិត្យការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេតព្រះ...
អញ្ជើញចេញពីស្ថានីយផលិតពូជស្រូវទួលសំរោង ឯកឧត្តមរដ្ឋមន្រ្តី និងសហការី អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលពិនិត្យ តាមដាន និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក កម្មករ ដែលកំពុងបម្រើការនៅស្ថានីយផលិតពូជស្រូវទួលសំរោង...
នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី អមដំណើរដោយលោកប្រធានមន្ទីរ បានចុះជួបកសិករប្រកបរបរក្រសាំងទាប និងជីផ្ពាល់ត្រី ភូមិត្រោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់...
លោកពូ ឡាយ ជីវ អាយុ ៦៥ឆ្នាំ រស់នៅក្នុងភូមិត្រោះ ឃុំអូរតាគី ស្រុកថ្មគោល ប្រកាន់យករបបដាំក្រសាំងទាប...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ចុះពិនិត្យការងារបង្កបង្កើនផលស្រូវ
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការី អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរសម្ដេច​ចៅ​ហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ ​គង់ សំអុល ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរមរាជ​វាំង ​អញ្ជើញមកពិនិត្យបន្ថែមទីតាំងដែលត្រូវរៀបចំប្រារព្វពិធីរុក្ខទិវាឆ្នាំនេះ...
ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៩ ខែកក្កដា គឺជាទិវាដ៏មហានក្ខត្តឬក្សវិសេសវិសាលដែលព្រះរាជាណាចក្រកម្ពុជា...
ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួប ឯកឧត្តម José Borges dos Santos Júnior ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា
នាវេលាម៉ោង ១៦:០០ រសៀលថ្ងៃដដែល បន្ទាប់ពីជំនួនជាមួយក្រុមហ៊ុន Agrostudies Agriculture Capacity Building...