ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលព្រៃឈើ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ០៦ កុម្ភៈ ២០២០ 3002

នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២០ នៅទីស្តីការក្រសួងមានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលព្រៃឈើ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អង្គភាពក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត លោក លោកស្រី និងមន្រ្តីរដ្ឋបាលព្រៃឈើប្រមាណ ៤០០នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមកែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីលទ្ធផលសម្រេចបាននាឆ្នាំកន្លងមក ជាពិសេសលទ្ធផលនៃកិច្ចប្រជុំរយ: ពេល ០២ថ្ងៃកន្លងមកនេះ ដោយបានរំលេចពីសមិទ្ធផលសំខាន់ៗទាក់ទងនឹងការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ សត្វព្រៃ ជីវចម្រុះ ការងារស្រាវជ្រាវ ការរៀបចំ និងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ការងារបណ្តុះបណ្តាល ផ្សព្វផ្សាយ ការដាំកូនឈើ ការងារបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃ ស្ថានភាព និងការអភិវឌ្ឍន៍សហគមន៍ព្រៃឈើ បញ្ហាប្រឈម ទិសដៅ និងផែនការអនុវត្តបន្ត។ល។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលព្រៃឈើដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុស ត្រូវនាឆ្នាំកន្លងមក។ ពិតណាស់ សកម្មភាពនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលព្រៃឈើក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលដោយបានដាក់ចេញនូវបទបញ្ជាសំខាន់៣ គឺ៖ ១- ការគ្រប់គ្រងធនធានព្រៃឈើ ព្រៃបម្រុងទុកសម្រាប់ការប្រើប្រាស់ក្នុងស្រុក រួមចំណែកទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ ពិសេសការប្រែប្រួលអាកាសធាតុ ការត្រួតពិនិត្យ និងគ្រប់គ្រងការធ្វើអាជីវកម្មព្រៃឈើ ២-ការពារធនធានធម្មជាតិ ជីវៈចម្រុះ និងប្រភេទឈើជិតផុតពូជ និង៣- លើកកម្ពស់ការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ព្រៃ ឈើដោយឆន្ទៈម្ចាស់ការ និងតម្លាភាព។ ក្រៅពីនេះ នៅក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក៏បានលើកឡើងអំពីយុទ្ធសាស្រ្ត និងផែនការជាតិនានាដែលគាំទ្រដល់ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាពមានជាអាទិ៍៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម (២០១៩ -២០២៣) យុទ្ធសាស្រ្តរេដបូកជាតិ (២០១៧-២០២៥) និងការពិនិត្យឡើងវិញនូវកម្មវិធីព្រៃឈើជាតិ (២០១០ -២០២៩)។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចអំពីសារ:ប្រយោជន៍នៃធនធានព្រៃឈើដែលជាប្រភពធនធានធម្មជាតិដ៏មានតម្លៃ ហើយបាននិងកំពុងចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចសហគមន៍ព្រៃឈើ រក្សានិរន្តរភាពបរិស្ថាន អេកូធម្មជាតិ និងទេសចរណ៍ ជាប្រព័ន្ធការពារទីជម្រាល ការពារជីវៈចម្រុះ ផ្តល់ជម្រកនិងអាហារសម្រាប់ជីវិតរស់នៅរបស់មនុស្ស និងសត្វព្រៃគ្រប់ប្រភេទ។ល។ ដូច្នេះ ការគ្រប់គ្រងធនធានធម្មជាតិទាំងអស់នេះឱ្យបានគង់វង្ស ចីរភាព និងនិរន្តរភាព និងជាពិសេសការខិតខំប្រឹងប្រែងរួបរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើទន្រ្ទានយកដីកាន់កាប់ខុសច្បាប់ ការធ្វើអាជីវកម្មឈើ និងសត្វព្រៃខុសច្បាប់ ការប្រើប្រាស់សម្បទានដីសេដ្ឋកិច្ចខុសពីគោលការណ៍ ភាពឆកល្វែងនៃការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ល។ ទាំងអស់នេះគឺជាកម្មវត្ថុដ៏សំខាន់ដែលយើងត្រូវលើកកម្ពស់ស្មារតីទទួល ខុសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន ស៊ីជម្រៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ដោយឡែក ការយកចិត្តទុកដាក់ការស្តារព្រៃឈើឡើងវិញតាមគ្រប់រូបភាពគឺជាឆន្ទ:ដ៏ចំបងរបស់រដ្ឋបាលព្រៃឈើដើម្បីធ្វើការគ្រប់គ្រង និងអភិវឌ្ឍន៍គម្របព្រៃឈើបៃតងដោយនិរន្តរភាព ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ឈើក្នុងស្រុកដែលចេះតែកើនឡើងជាលំដាប់ និងចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមន៍ព្រៃឈើ និងកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងច្បាស់ជូនអង្គពិធីជ្រាបថា ពិតណាស់នៅពីក្រោយ

សមិទ្ធផលសំខាន់ៗដែលឯកឧត្តមប្រតិភូបានរាយការណ៍ជូនជ្រាបខាងលើ គឺមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ទទួលខុសត្រូវ និងផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរពីឯកឧត្តម មន្រ្តីក្រោមឱវាទ អន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ដែលបានជួយគាំទ្រ សម្របសម្រួល និងផ្តល់កិច្ចសហការបានយ៉ាងពេញ លេញនាពេលកន្លងមក លោកបានវាយតម្លៃខ្ពស់ចំពោះឆន្ទ: និងឧត្តមគតិនេះ ហើយសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹង និងពង្រីកឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងឆ្នាំ២០២០នេះ។ ក្រៅពីចំណុចវិជ្ជមាន យើងដឹង ឃើញ និងព្រមទទួលយកមកដោះស្រាយជាបន្តបន្ទាប់នូវបញ្ហាជាច្រើនពាក់ព័ន្ធការងារគ្រប់គ្រងធនធានព្រៃឈើឱ្យបានសមស្របតាមការ ចាំចាប់ ពេលវេលា និងធនធាន ដោយប្រើប្រាស់យន្តការដែលមានស្រាប់ និងវិធានការថ្មីៗផ្សេង ទៀត និងជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់អនុវត្ដបន្ដក្នុងឆ្នាំ២០២០ ដើម្បីធានាដល់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យព្រៃឈើប្រកប ដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្ត្រីជាថ្មីម្តងទៀតបានយកឱកាសនៃការជួបជុំថ្នាក់ទឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលព្រៃឈើ បានគាំទ្រ និងលើកទឹក ចិត្តដល់រដ្ឋបាលមួយនេះឱ្យបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការបំពេញតួនាទី និងភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ ក្នុងខណ:នេះផងដែរ ក្រៅពីអ្វីដែលបានចែងក្នុងផែនការសកម្មភាព និងគោលនយោបាយរួចហើយ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំលឹកឱ្យថ្នាកដឹកនាំ និងមន្រ្តីក្រោមឱវាទរដ្ឋបាលព្រៃឈើត្រូវពិនិត្យឡើងវិញលើចំណុចសំខាន់ៗដែលបានផ្តល់ជូនកាលពីឆ្នាំ២០១៩ រួមទាំងអនុសាសន៍មួយចំនួនទៀតសម្រាប់ឆ្នាំនេះ ដើម្បីយកទៅទុកជាមូលដ្ឋានគ្រឹះ ត្រីវិស័យបង្ហាញផ្លូវ និងជាយន្តការ ឬយុទ្ធសាស្រ្តក្នុងការអនុវត្តការងារ និងដោះស្រាយបញ្ហាឱ្យទទួលបានជោគជ័យបន្ថែមទៀតសម្រាប់ឆ្នាំ២០២០។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...