ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹម និងភ្ញាស់ស៊ុតមាន់ស្រែ

ចេញ​ផ្សាយ​ ០៩ កញ្ញា ២០១៩ 4060

ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹម និងភ្ញាស់ស៊ុតមាន់ស្រែរបស់កសិករ ទួន សុខហេង (លេខទូរស័ព្ទទាក់ទង ០៩៧ ៣២៥ ៩០០០) នៅភូមិព្រៃស្នួល ឃុំជំរះពេន ស្រុកសំរោង។ លោក សុខហេង បានឲ្យដឹងថាបច្ចប្បន្នមានទ្រុងចិញ្ចឹមចំនួន ៨៣ មានមាន់ពូជសរុប ៦៦៤ក្បាល (ញី និងឈ្មោល) មានទូភ្ញាស់ ០២គ្រឿង មាន លទ្ធភាពផលិតកូនមាន់បាន ៤-៦ពាន់ក្បានក្នុង ១ខែ។ បច្ចុប្បន្នតម្លៃលក់ចេញនៅកន្លែងភ្ញាស់តែម្តងគឺ ៤ពាន់រៀល/ក្បាល (អាយុ ៣ថ្ងៃ)។ ក្រៅពីការលក់កូនមាន់ លោកសុខហេង លក់លាមកមាន់បាន ៤ពាន់រៀល/បាវ។ និយាយក្នុងទឹកចិត្តសប្បាយរីករាយ ថាលោកអាចរកចំណូលបានក្នុង ១ខែពី ១០-១២លានរៀល។ ក្រៅពីអាជីពគោលនេះ បងនៅមានការងារបន្ទាប់បន្សំមួយ ចំនួនទៀតដូចជាធ្វើស្រែ និងដាំដំណាំ ទុកគ្រាន់ជាស្បៀងផ្គត់ផ្គង់ក្នគ្រួសារ និងជាប្រភពចំណូលបន្ថែមសម្រាប់លើកកម្ពស់សេដ្ឋកិច្ចគ្រួសារយ៉ាងរឹងមាំ និងថិតថេរ ធានាដល់ការផ្គត់ផ្គង់សេចក្តីត្រូវការក្នុងគ្រួសារ។

ឯកឧត្ដមរដ្ឋមន្រ្តី និងឧកឧត្តមអភិបាលខេត្ត បានសម្តែងនូវទឹកចិត្តសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ចាប់យករបរចិញ្ចឹម និងភ្ញាស់ស៊ុតមាន់ស្រែប្រកប ដោយការជឿជាក់ និងស្វ័យម្ចាស់ការលើផលិតកម្មដ៏រឹងមាំនេះ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ភាពជោគជ័យដែលលោកសុខហេង សម្រេចបាននាថ្ងៃនេះគឺស្របពេលដែលក្រសួងបាននិងកំពុងប្រឹងប្រែងយ៉ាងខ្ជាប់ខ្ជូនអនុវត្តគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩- ២០២៣ ក្នុងនោះគឺការប្រែក្លាយកសិករទៅជាកសិពាណិជ្ជករ បានន័យថាជំរុញ លើកទឹកចិត្ត និងគាំទ្រឲ្យពួកគាត់បង្កើតមុខរបរ គ្រប់គ្រង និងចាត់ចែងអាជីពរបស់ខ្លួនទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ធ្វើយ៉ាងណាឲ្យផលិតកម្មនោះមានដំណើរការល្អ ប្រកបដោយសុខភាពមាំមួន និងនិរន្តរភាព។ លោករដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថា បើនៅមូលដ្ឋានយើងមានកសិករដូចលោក សុខហេង ច្រើនគ្រួសារ នោះចក្ខុវិស័យរបស់រាជរដ្ឋាភិ បាលសម្រាប់ឆ្នាំ២០៣០ និង ២០៥០ ប្រាកដ ជាអាចសម្រេចបាន។ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍ វិស័យផលិតកម្មមាន់ របស់លោក សុខហេង ដោយចាប់តាំងពីមេមាន់ ៣០ក្បាល ហើយលោកក៏បានលើកទឹកចិត្តឲ្យខិតខំបន្ថែមទៀតដោយត្រូវសហការជាមួយមន្ទីរកសិកម្មដើម្បីផ្សព្វផ្សាយពូជមាន់ឲ្យបានទូលំទូលាយក្នុងបំណងកាត់បន្ថយការនាំចូល។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...