ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម

ចេញ​ផ្សាយ​ ២៣ មីនា ២០២០ 441

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៥:០០ រសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែផល្លុន ឆ្នាំកុរ ឯកស័ក .. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

ជាបឋមឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍ជូនចំពោះឯកឧត្តម ហ្វូមីអាគី និងសហការីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាន ហើយឆ្លៀតអញ្ជើញមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលនេះ។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវអំពីការវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅប៉ុន្មានឆ្នាំចុងក្រោយគួរឱ្យកត់សម្គាល់ រួមមានផលិតកម្មស្រូវ ដំណាំកសិ-ឧស្សាហកម្ម ផលិតកម្មសត្វ និងវារីវប្បកម្ម។ល។ ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចជូនភ្ញៀវអំពីសក្តានុពលនៃវិស័យកសិកម្ម លក្ខខណ្ឌអំណោយផល និងឱកាសនៃការវិនិយោគ ជាពិសេសគោលនយោបាយនិងផែនការអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងគោលនយោបាយលើកទឹកចិត្តលើការវិនិយោគវិស័យកសិកម្មសម្រាប់វិស័យឯកជនក្នុង និងក្រៅប្រទេសរបស់រាជរដ្ឋាភិបាល ដោយផ្តោតភ្ជង់ទៅ លើការធ្វើពិពិធកម្មកសិកម្ម ខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែម (A to Z) ប្រកបដោយវិបុលភាពមានជាអាទិ៍៖ ផលិតកម្មដំណាំ សត្វ និងវារីវប្បកម្ម បច្ចេកវិទ្យាក្រោយពេលប្រមូលផល ឃ្លាំងស្តុក សម្ងួត រោងម៉ាស៊ីនកិន កែច្នៃ វេចខ្ចប់ ដឹកជញ្ជូន និងនាំចេញ ដោយឈរលើគោលការណ៍ស្តង់ដារគុណភាព អនាម័យ សុវត្ថិភាព និងការប្រកួតប្រជែងទីផ្សារក្នុង និងក្រៅប្រទេស។ លោកបន្តថា បច្ចុប្បន្នកម្ពុជាមានសហគមន៍កសិកម្មជាច្រើនដែលបាននិងកំពុងជួយជំរុញការងារផលិតកម្មកសិកម្មឱ្យដល់កម្រិតមួយធានាបាននូវគុណភាព តម្លៃបន្ថែម និងស្តង់ដារ ឆ្លើយតបតាមតម្រូវការទីផ្សារ ដោយសហការជាមួយដៃគូអភិវឌ្ឍ និងវិស័យឯកជនតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ក្រៅពីនេះ ក្រសួងក៏ទទួលបានជំនួយឧបត្ថម្ភជាច្រើនពីអង្គការជាតិ និងអន្តរជាតិមានដូចជាអង្គការ JICA, USAID, IFAD, AUSAID, KOICA, ADB and WB។ល។ ហើយថ្មីៗនេះសហភាពអឺរ៉ុប (EU) បានជួយឧបត្ថម្ភថវិកាចំនួនជាង ៨០លានដុល្លារសម្រាប់ធ្វើការអភិវឌ្ឍវិស័យជលផលផងដែរ ដោយផ្តោតជាសំខាន់លើការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម និងការកែច្នៃ។

នាឱកាសនេះ ឯកឧត្តម ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រីដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួប និងពិភាក្សាការងារ និងជាពិសេសព័ត៌មានថ្មីៗទាក់ទងនឹងការអភិវឌ្ឍវិស័យកសិកម្ម។ ជាបឋម ឯកឧត្តមបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថាសមាគមជប៉ុន-កម្ពុជា គ្រោងនឹងដឹកនាំគណប្រតិភូនៃក្រុមហ៊ុនពាណិជ្ជកម្មនាំមុខធំៗរ ស់ជប៉ុននឹងមកធ្វើ ទស្សនកិច្ចនៅកម្ពុជាក្នុងខែធ្នូ ឆ្នាំ២០២០ ក្នុងបំណងធ្វើការសិក្សាស្វែងយល់បន្ថែមអំពីឱកាស គោលនយោបាយ និងលក្ខខណ្ឌសំខាន់ៗមួយចំនួនរបស់កម្ពុជាក្នុងការវិនិយោគ។ ឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចនេះ គណប្រតិភូស្នើសុំអនុញ្ជាតណាត់ជួបឯកឧត្តមរដ្ឋមន្រ្តីផងដែរ ដើម្បីពិភាក្សាអំពីឱកាសនៃការវិនិយោគលើវិស័យកសិកម្ម។ ក្នុងខណ:នេះដែរ ក្រុមការងារនៃគម្រោងផលិតកម្មសូត្រដែលឧបត្ថម្ភដោយអង្គការ JICA បានរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាពនៃគម្រោង ដោយបានរំលេចពីលទ្ធផលសម្រេចបានក្រៅពីសូត្រ គម្រោងបានកែច្នៃសូត្រនៅផលិតជាសាប៊ូដែលមានគុណភាពល្អប្រសើរសម្រាប់ស្រ្តី ហើយផលិតផលនេះកំពុងមានការចាប់ អារម្មណ៍យ៉ាងខ្ពស់នៅជប៉ុន។ សំខាន់មួយទៀត មានក្រុមហ៊ុនជប៉ុនមួយបាននិងកំពុងសិក្សា លើលទ្ធភាពក្នុងការវិនិយោគលើវារីវប្បកម្ម (ចិញ្ចឹមត្រីទីឡាព្យា) ធ្វើការកែច្នៃរួចនាំចេញនៅជប៉ុន។

ថ្លែងនៅកាន់ភ្ញៀវក្នុងទឹកចិត្តសប្បាយរីករាយ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងសាទរចំពោះគម្រោងសូត្រ និងគម្រោងវិនិយោគលើវារីវប្បកម្ម ព្រោះគម្រោងទាំងពីរនឹងជួយបង្កើតការងារជូន ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់ រួមទាំងប្រាក់ចំណូល សំខាន់ជាងនេះគឺជួយរក្សាមរតកប្រពៃណីពីបុរាណរបស់ស្រ្តីខ្មែរគឺការដាំមន ចិញ្ចឹមដង្កូវនាង ផលិតសូត្រ និងការត្បាញហូលផាមួង។ ដោយឡែកការចិញ្ចឹមត្រី ពិតជាជួយដល់កសិករទាំងការងារ និងប្រាក់ចំណូល រួម ចំណែកកាត់បន្ថយការនេសាទធម្មជាតិពីទន្លេ ស្ទឹង បឹង ព្រែក ស្របពេលដែលទិន្នផលត្រីមាននិន្នាការធ្លាក់ចុះ ដោយសារសេចក្តីត្រូវមានការកើនឡើងជាលំដាប់ និងការប្រែប្រួលអាកាស ធាតុ។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវឆន្ទ:គាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុនក្នុងការវិនិយោគលើវិស័យវារីវប្បកម្មនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំតុមូល ស្តីពី ផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត...
នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះមកផ្តល់កំលាំងចិត្ត និងផ្តល់គោលការណ៍ណែនាំសំខាន់ៗមួយចំនួនឲ្យដល់ក្រុមការងារអន្តរក្រសួង...
ឆ្លងចូលថ្ងៃទី៤ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញមកកាន់ខេត្តមណ្ឌលគីរី...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខ និងសួរនាំកសិករពីលទ្ធផលការងារបង្កបង្កើនផលស្រូវដើមរដូវវស្សាឆ្នាំ២០២០ នៅក្នុងឃុំស្រែសង្គម ស្រុកកោះញ...
នៅថ្ងៃដដែល នៅពេលដែលឯកឧត្តមធ្វើដំណើរវិលត្រឡប់មកកាន់ទីរួមខេត្តមណ្ឌលគីរីវិញឯកឧត្តមបានឈប់ចុះពិនិត្យ...
ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានអញ្ជើញមកជួបក្រុមមន្រ្តីសុរិយោដីនៅតាមគោលដៅនៅតាមបណ្តាឃុំ ក្នុងស្រុកកោះញែក ខេត្តមណ្...
នៅវេលាម៉ោង ១ និង៣០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយ ឯកឧត្តម ប្រាក់ សុវណ្ណ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាកសិករ និងចែកតង់ផ្លាស្ទិក កូនត្រីអណ្តែង កូនកង្កែប និងចំណីត្រី...
នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៦...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមទាំងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមទា យកស៊ុត របស់កសិករ សូ យក់សេង
កម្មវិធីចុងក្រោយនៃរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញបន្តចុះពិនិត្យ ចំការដំណាំត្រសក់ផ្អែម ឪឡឹកលឿង របស់កសិករ ធួន ព័រ
ក្រោយពីបានជួបសំណេះសំណាល និងពិធីចែកកូនត្រីអណ្តែង កូនកង្កែប និងចំណីជូនកសិករនៅឃុំបុស្បូវ...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងចែក តង់ កូនត្រីអណ្តែង កូនកង្កែប និង ចំណី ជូនកសិករ ៥០ គ្...
នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការី បានឆ្លៀតឱកាសអញ្ជើញចូលទស្សនាការតាំងលក់បន្លែសុវត្ថិភាពនៅផ្សារណាត់ជាប់ដងស្ទឹងសៀមរាប
បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែបនៅស្រុកប្រាសាទបាគងរួចមក ឯកឧត្តមរដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងចិញ្ចឹមកង្កែបដើម្បីភ្ញាស់យកកូនលក់...
នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចជំនួបពិភាក្សាជាមួយក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា
នៅរសៀលថ្ងៃពុធ ២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា...
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជជាណាចក្រកម្ពុជា បានអញ្ជើញមកចូលរួមភ្ជួររាស់ សាបព្រោះ និងប្រមូលផលស្រូវវស្សាដើមរដូវ និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសហគមន៍កសិករនៅភូមិពន្ទង...
នាព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ នឹងថ្ងៃទី២១...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញមកធ្វើទស្សនកិច្ចស្វែងយល់អំពីដំណើរការអាជីវកម្មផ្នែកដឹកជញ្ជូន ឃ្លាំងស្តុក ទូត្រជាក់ របស់ក្រុមហ៊ុន Nippon Express Cambodia Co., Ltd
ដើម្បីជំរុញការអភិវឌ្ឍបន្លែសុវត្ថិភាពកម្ពុជាឲ្យទាន់សភាពការបច្ចុប្បន្ន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុកអង្គរបុរី ដើម្បីពិនិត្យកសិដ្ឋានចិញ្ចឹមបង្កង ឃុំអង្គរបុរី
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុកអង្គរបុរី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណាំបន្លែ របស់កសិករ នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស
នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យផលិតកម្មដំណាំបន្លែ...