បទពិសោធន៍គឺបានមកពីការអនុវត្តផ្ទាល់

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 1880

បទពិសោធន៍​គឺ​បានមកពី​ការអនុវត្ត​ផ្ទាល់ នេះ​គឺជា​ប្រសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​កាលពី​ថ្ងៃទី១៤ ខែកញ្ញា  ក្នុងឱកាស​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ​និង​សំណេះសំណាល​ជាមួយ​យុវជន​ស្ម័គ្រចិត្ត សម្តេច តេ​ជោ ដែល​កំពុង​ចុះ​វាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ (ទាំង ០៧ ក្រុម​មាន​គ្នា​សរុប ១៦៨ នាក់ ស្ត្រី ១៤) នៅ​ភូមិ​កា​បី ឃុំ ២ ធ្នូ ស្រុក​ស្នួល អមដំណើរ​ដោយ​អនុរដ្ឋលេខាធិការ ឯកឧត្តម ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ លោក ខាត់ ចំណាន អភិបាលរង​ខេត្ត និង​មន្ត្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​មួយចំនួនទៀត។

នាឱកាស​នោះ​ប្រធាន​ក្រុមការងារ ​បាន​រាយការណ៍​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា ​ក្រុម​សិ​ស្សិត​កំពុង​បំពេញការងារ​ នៅ​ភូមិ​ក្បាល​ត្រាច ភូមិ​មានជ័យ និង​ភូមិ​ថ្មគោល​ដីក្រហម ក្នុង​ឃុំ​ស្រែ​ចារ និង​ឃុំ២ ធ្នូ។

មកទល់នឹង​ពេលនេះ​ក្បាលដី​ចំនួន ១៣៨១៤ ត្រូវបាន​បំពេញ​សាលា​កប​ត្រ​រួប​ហើយ និង​ក្បាលដី​ចំនួន ៩២៧៤ ស្នើ ៦២៦០ គ្រួសារ ត្រូវបាន​ចុះបញ្ជី​រួម​ហើយ។

 

នាឱកាស​នោះ​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ផ្ញើជូន​យុវជន​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្តេច​ទាំង ៣ ដែលសម្តេច តែងតែ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់ក្មួយៗនិស្សិត​គ្រប់ពេលវេលា​និង​សូម​ជូនពរ​ឲ្យ​ជួបតែ​ពុទ្ធិ​ពរ​ទាំង ៤ ប្រការ។

លោក​បាន​ជម្រាបជូនក្មួយៗនិស្សិត​ដែល​កំពុង​បំពេញបេសកកម្ម​ថា​នេះ​គឺជា​បទពិសោធន៍​ដ៏​ល្អ​ក្នុង​ជីវិត​ ជា​យុវជន​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ជាតិ មាតុភូមិ​និង​ប្រជាជន បទពិសោធន៍​បានមកពី​ការរស់នៅ​រួមគ្នា ហូបចុក    ស្នាក់នៅ​រួមគ្នា ធ្វើការ​ជា​ក្រុម​បំពេញ​បំណង​តែមួយ​គឺ​ប្រជាជន ដូច​បុរាណ​ពោលថា​នៅផ្ទះ​ម្តាយ​ទីទៃ នៅ​ព្រៃ​ម្តាយ​តែមួយ។ ការរៀន​ក្នុង​ថ្នាក់​គឺជា​ទ្រឹស្តី ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​គឺជា​លទ្ធផល​នៃ​ទ្រឹស្តី បេសកកម្ម​ដ៏​ធំធេង​នេះ​ក៏​ពិត​តែមាន​រយៈពេល​ខ្លី តែ​ជា​ឱកាស​សម្រាប់​ឲ្យក្មួយៗបាន​ស្គា​ល់ពី​ភូមិសាស្ត្រ​ជនបទ​ស្រុក​យើង បានឃើញ​ជាក់ស្តែង​ពី​ការអភិវឌ្ឍន៍​ពិតប្រាកដ​សម័យ​តេ​ជោ​សេន បានឃើញ​ជីវភាព ការរស់នៅ​របស់​ពុក​ម៉ែ បងប្អូន​នៅ​ជនបទ​តើ​ខុសគ្នា​យ៉ាងដូចម្តេច​បើ​ធៀប​ជាមួយ​អ្នកក្រុង រូបភាព​ដែល​ក្មួយ​បានឃើញ អ្វីដែល​ក្មួយ​បាន​ឰ ក្មួយ​អាច​យកទៅ​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​មានការ​រីកចម្រើន​នាពេល​អនាគត ក្រោយពេលក្មួយៗបញ្ចប់​ការសិក្សា។

ជាងនេះទៀតក្មួយៗអាច​យក​ឱកាស​នេះ​សិក្សា​ពីបញ្ហាសំខាន់ៗ ដែល​អាច​យក​ធ្វើជា​ប្រធានបទ​ ក្នុងការ​សរសេរ​សារ​ណា​បទ​បញ្ចប់​ការសិក្សា​នាពេលខាងមុខ​ពីព្រោះ​ជនបទ​គឺជា​ប្រភព​បញ្ហា ពិសេស​លើ​ការងារ​កសិកម្ម។ លោក​បានបញ្ជាក់​ប្រាប់ក្មួយៗថា​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការវាសវែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​គឺ​ចង់​ឲ្យ​ពួកគាត់​មាន​ដីធ្លី​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន អាស្រ័យ​ផល​លើដី​នោះ កាលណា​ពួកគាត់​មានកម្ម​សិទ្ធិ​ដី នោះ​ពួកគាត់​រស់នៅ​យ៉ាង​សុខសាន្ត គ្មាន​ការ​ចំណាក ស្រុក មាន​ឆ​ន្ទះ​ចង់​អភិវឌ្ឍ​លើដី​នោះ​ពិតប្រាកដ អាចបង្កើត​បានជា​ភូមិ ឃុំ ស្រុក ពេលនោះ​សេវាសាធារណៈ (សាលារៀន មណ្ឌល​សុខភាព មន្ទីរពេទ្យ ទីផ្សារ) ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗចាប់ផ្តើម​រីកលូតលាស់​ទៅតាម​សេចក្តីត្រូវការ។ ភូមិ ឃុំ ស្រុក មានការ​អ​ភុ​វឌ្ឍន៍​ពេលនោះ​សន្តិសុខ ស្ថេរភាព​សង្គម​ត្រូវបាន​ធានា។ សមិទ្ធផល​ទាំងអស់នេះ​គឺជា​ជោគជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ។ លោក​ក៏បាន​ណែនាំ​ឲ្យក្មួយៗត្រូវ​ប្រយ័ត្ន​លើ​ចំណុច ៤ សំខាន់​គឺ​ទី១ ត្រូវ​រក្សា​ដី​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ទី២ ត្រូវ​រក្សា​ឆ្មេ​សមុទ្រ បឹង ស្ទឹង ទន្លេ ព្រែក​ដែលជា​ដី​សាធារណៈ​របស់​រដ្ឋ ទី៣ ត្រូវ​រក្សា​ដី​បំរុង​ទុក​សម្រាប់​ការកសាង​សាលារៀន មណ្ឌល​សុខភាព វត្ត​អារាម ទីសក្ការៈ​របស់​ជនជាតិ​ដើម​ភាគតិច សួ​ម​កំសាន្ត ។ល។ និង​ទី៤ ត្រូវ​រក្សា​ព្រៃ​អភិរក្ស និង​ដីព្រៃ​សហគមន៍​ដែល​បងប្អូន​ពឹង​អាស្រ័យ​លើ​ផល និង​អនុផល​ព្រៃឈើ ហើយ​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ដោយ​តំបន់​នេះ​ជា​តំបន់​ព្រៃភ្នំ​ត្រូវ​ប្រាក់​យក​ការរស់នៅ​ស្អាត ផឹក​ស្អាត និង​ហូប​ស្អាត។ ក្នុងឱកាស​នោះ​លោក​បាន​ពាំ​នាំនូវ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​មានដូចជា​មី ៣៥ កេស ទឹក​សុទ្ធ ៣៥ កេស ទឹ​ក្រូច ៣៥ កេស ត្រីខកំប៉ុង ៣៥ យួរ ម្សៅ​សា​ប៉ូ ១៤ ធុង បន្លែ ត្រី​សាច់ ផ្លែឈើ​មួយចំនួនទៀត និង​ថវិកា​ចំនួន ៧ លាន​រៀន​ទៀត​សម្រាប់ ៧ក្រុម។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...