ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក Michele Clara មន្ត្រីជាន់ខ្ពស់ផ្នែកសម្របសម្រួលអញ្ជើញមកពីអង្គការ United Nations Industral Development Organization (UNIDO) និងសហការីចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ២៥ មករា ២០១៩ 1957


នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បត្តិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោក Michele Clara មន្ត្រីជាន់ខ្ពស់ផ្នែកសម្របសម្រួលអញ្ជើញមកពីអង្គការ United Nations Industral Development Organization (UNIDO) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ UNIDO ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព។
មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងអំណរគុណជូនចំពោះអង្គការ UNIDO ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា ហើយសាទរចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការជាមួយសហភាពអ៉ឺរ៉ុប ក្នុងគម្រោងអភិវឌ្ឍន៍វិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន ហើយលោកសង្ឃឹមថាអង្គការ UNIDO នឹងបន្តជួយដល់វិស័យជលផល និងវិស័យផ្សេងៗទៀតដូចជាវិស័យកែច្នៃផលិតផលកសិកម្ម និងការវិចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារឱ្យកាន់តែមានការរីកចម្រើនសមស្របតាមកំណើនសេដ្ឋកិច្ច ប្រជាជន ការប្រកួតប្រជែងទីផ្សារ។
 
នាឱកាសនេះ លោក Michele Clara បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយបានបញ្ជាក់បន្ថែមផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសជម្រុញការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។ ដោយឡែក ភាពជោគជ័យនៃវិស័យកែច្នៃ គឺមិនអាចរំពឹងតែក្រសួងមួយដើម្បីសម្រេចបានតែប៉ុណ្ណោះនោះទេ គឺត្រូវការការសហការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា រដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាកសិករ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគាំទ្រផងដែរ។ ហើយលោក Michele Clara បានបន្តថាទស្សនកិច្ចរបស់លោក និងសហការីនាពេលនេះពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺដើម្បីសិក្សា រៀបចំគម្រោង និងផ្តល់កិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជាឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត។
ពាក់ព័ន្ធនឹងការសិក្សារៀបចំគម្រោងថ្មី ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ផងដែរថា ក្រសួងនឹងផ្តល់កិច្ចសហការឱ្យអស់លទ្ធភាព ហើយលោកក៏បានធ្វើការណែនាំដល់ក្រុមការងាររបស់អង្គការ UNIDO ក៏ដូចជាមន្ត្រីជំនាញរបស់ក្រសួងឱ្យពិនិត្យ ពិចារណាជាសំខាន់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធដែលជួយគាំទ្រដល់វិស័យកសិកម្ម ការបញ្ចូលបច្ចេកវិទ្យាថ្មីៗ ការធ្វើទំនើបកម្មកសិកម្ម និងការធ្វើយន្តូបនីយកម្មកសិកម្ម ដែលសកម្មភាពទាំងនេះគឺជាការឆ្លើយតបយ៉ាងសមស្របក្នុងសម័យបតិវត្តឧស្សាហកម្មទី ៤ និងឌីជីថលរូបនីយកម្មដែលពិភពលោកកំពុងជួបប្រទះ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...