ជំរុញ​សកម្មភាព​ឬ​ទប់​សា្ក​ត់បទ​ល្មើស​ព្រៃឈើ​និង​បោះបង្គោល​ព្រៃឈើ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 416

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុ​កា្ខ​ប្រមាញ់​និង​នេសាទ ​បាន​អះអាងថា​ ការជំរុញ​អនុវត្តន៍​នូវ​វិធានការ​ទប់​សា្ក​ត់បទ​ល្មើស​ព្រៃឈើ​ និង​ការជំរុញ​បោះបង្គោល​ព្រៃឈើ​ គឺ​ត្រូវតែ​ធ្វើឡើង​ដោយ​មិនមាន​ការបន្ធូរបន្ថយ​ដៃ​ទេ។

ថែ្ល​ក្នុង​ឱកាស​ពិធី​បទ​កិច្ចប្រជុំ​បូកសរុប​ការងារ ​វិស័យ​ព្រៃឈើ​ឆ្នាំ២០១០ និង​ទិសដៅ​អនុវត្ត​ន៏​បន្ត​ឆ្នាំ២០១១ នៅ​មជ្ឈមណ្ឌល​បណ្តុះ​ប​ណា្ត​ល​វិស័យ​ព្រៃឈើ សត្វព្រៃ​ភ្នំពេញ​ថ្មី ​កាលពី​រសៀល​ថ្ងៃទី១៣ ខែមករាឆ្នាំ២០១១ ឯកឧត្តម​បណ្ឌិត​ច័ន្ទ សារុន បាន​មានប្រសាសន៍ថា ​គោលនយោបាយ​វិស័យ​ព្រៃឈើ​ជាតិ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា ​គឺ​ការគ្រប់គ្រង​ការការពារ​អភិរក្ស និង​អភិវឌ្ឍន៍​វិស័យ​ព្រៃឈើ​កម្ពុជា​ ឲ្យ​កាន់តែ​រីកចំរើន ​និង​ការប្រើប្រាស់​ធនធាន​ព្រៃឈើ ​សម្រាប់​លើក​កំពស់​កំរិតជីវភាព រ​ស់​នៅ​របស់​ប្រជាជន​នៅតាម​តំបន់​ជនបទ​ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ។

ឯកឧត្តម​បាន​បន្តទៀតថា ​ការគ្រប់គ្រង​ការពារ​អភិរក្ស​ និងអភិវឌ្ឍន៍​វិស័យ​ព្រៃឈើ​ គឺជា​ការងារ​គា្មន​ទីបញ្ចប់ ​ដូច្នេះ​ដើម្បី​សម្រេចបាន​នូវ​គោលដៅ​នេះ​ ឯកឧត្តម​សូម​ចូលរួមចំណែក​ រំលែក​នូវ​វិធានការ​ជា​យុទ្ធសាស្ត្រចម្បងៗ មួយចំនួន ​ដែល​ក្នុងនោះ​ត្រូវ​បន្ត​ការអនុវត្ត​ន៏​គ្រប់​បញ្ជា​ របស់រាជរដ្ឋាភិបាល​ ជាពិសេស​អនុសា​ស​ន៏ ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ ដែល​បានលើកឡើង​ ក្នុង​ឱ​កាស​បិទ​សន្និបាត ​បូកសរុប​ការងារ​កសិកម្ម ​រុ​កា្ខ​ប្រមាញ់​ និង​នេសាទ ​កាលពី​ថ្ងៃទី៦ ខែមេសា​ ឆ្នាំ២០១០ កន្លងមកនេះ ​និង​ត្រូវ​លើកឡើង​ដោយ​បញ្ជាក់ ​ឲ្យ​ច្បាស់​អំពី​វឌ្ឍនភាព ​និង​ផលវិបាកផ្សេងៗ ដើម្បី​ស្នើសុំ​អនុសា​ស​ន៏ អនុវត្ត​បន្ត​នៅក្នុង​ឆ្នាំ២០១១នេះ​ ដែល​ក្រសួង​គ្រោង ​និង​រៀបចំ​សន្និបាត​នៅ​ដើម​ខែមេសា​ខាងមុខនេះ។

បន្ត​យកចិត្តទុកដាក់ ​ជំរុញ​ការបោះបង្គោល​ព្រំដែន​ព្រៃឈើ​ ឲ្យ​បាន​ឆាប់រហ័ស​បំផុត ​ដោយ​សហការ​ជាមួយ​សម្ថ​តិ​កិច្ច​ពាក់​ព​ន្ធ័ ​ដើម្បី​ទប់​សា្ក​ត់ ​និង​កាត់បន្ថយ​ការរំលោភបំពាន​ លើដី​ព្រៃឈើ​រដ្ឋ​ ព្រមទាំង​ធានាបាន​នូវ​គម្រប​ព្រៃឈើ៦០%ភាគរយ ​នៃ​ផ្ទៃដី​ប្រទេស​តាម​គោលដៅ​អភិវឌ្ឍ​ន៏ ​សហស្សវត្ស​ត៍​កម្ពុជា​ឆ្នាំ២០១១។ ជាពិសេស​ត្រូវ​គិត​ប​ញ្ជូ​ល​ផងដែរ ​នូវ​ការបែងចែក​ឲ្យ​បានច្បាស់លាស់​ អំពី​ព្រៃឈើ​ធម្មជាតិ​ របស់​រដ្ឋ ​និង​ព្រៃឈើ​ដាំ​ដោយ​រដ្ឋ​និង​ឯកជន​ ក្នុងនោះ​ត្រូវ​រាប់​ប​ញ្ជូ​ល​នូវ​ប្រភេទ​ព្រៃដាំ​រួម ទាំង​កៅស៊ូ អាកាស្យា ដូងប្រេង ម៉ៃសាក់។ល។ ដោយ​អនុលោម​ទៅតាម​សា្មរ​តី ​នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី៧ ខែឧសភាឆ្នាំ២០១០ កន្លងមកនេះ។ ជាមួយនេះដែរ​ នូវក្នុង​រដូវប្រាំង​នេះ​ គឺ​មិនត្រូវ​ធេ្វ​ស​ប្រហែស​ អំពី​បញ្ហា​ភើ្ល​ង​ឆេះ​ព្រៃ​នោះឡើយ។ បន្ត​សហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី​កងកំលាំង​ប្រដាប់​អាវ​ធុ ព្រះរាជអាជ្ញា​តុលាការ​គ្រប់​ថ្នាក់ និង​អង្គភាព​ពាក់​ព​ន្ធ័​ ដើម្បី​ឲ្យ​ដំណើរការ​ការអនុវត្ត​ន៍​ការងារ​វិស័យ​ព្រៃឈើ​ ដែល​ទទួលបាន​លទ្ធផល​ល្អ ​និង​មាន​ប្រសិទ្ធិភាព។ រដ្ឋបាល​ព្រៃឈើ​ គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​យកចិត្តទុកដាក់ ​ធើ្វ​ការតាមដាន​និង​ជំរុញ​ដល់សា្ថ​ប័ន​អយ្យការ ​និង​សាលាដំបូង​រាជធានី​ខេត្ត​ដើម្បី​ចាត់​ការលើក​សំនុំរឿង​បទល្មើស​ព្រៃឈើ​សត្វព្រៃ​និង​កាប់​ដី​រាន​ព្រៃ​ឲ្យ​បាន​ឆាប់រហ័ស។ ត្រូវ​គិតគូរ​ឲ្យ​បានច្បាស់លាស់​នូវ​ផែនការអភិវឌ្ឍន៍​វិស័យ​របស់ខ្លួន​ដោយ​ផ្អែកលើ​កម្មវិធី​ព្រៃឈើ​ជាតិ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​អនុវត្ត​នៅពេល​ខាងមុខ។

ឯកឧត្តម បញ្ជាក់ថា​រដ្ឋបាល​ព្រៃឈើ​ គ្រប់លំដាប់​ថ្នាក់​ បន្ត​អនុវត្ត​នូវ​វិធានការ​ជា​អាទិភាព​ទាំងឡាយ​ ដែល​អង្គប្រជុំ​គណៈកម្មាធិការ​ជាតិ ​ដើ​ម្ប​ទប់ស្កាត់ លុបបំបាត់ និង​បង្ក្រាប​ការកាប់​រាន​ដុត​ឈូសឆាយ ​និង​ហ៊ុមព័ទ្ធដី​ព្រៃឈើ​ ដើម្បី​វាត​យក​ដី ​ធើ្វ​ជា​កម្មសិទ្ធិ​ នៅតាម​បណ្តា​ខេត្ត​នានា​បាន​ឯកភាព​ និង​សម្រេច​កាលពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ នៅ​ក្រសួងកសិកម្ម ​រុ​កា្ខ​ប្រមាញ់​ និង​នេសាទ។           ជាពិសេស​ ត្រូវ​រាយ​ការ តាមដាន​ឲ្យ​ទាន់ពេលវេលា ​អំពី​ដីកា​ដកហូត​ដីព្រៃ​ឈើ​ ដើម្បី​ជៀសវាង​ការយក ទៅ​ប្រើប្រាស់​ខុស​ទិសដៅ។ បន្ត​ផ្សព្វផ្សាយ​ អំពី​ច្បាប់​ស្តីពី​ព្រៃឈើ​បទ​បញ្ញា​ត្តិ ​និង​បទបញ្ជា​នានា ​ដែល​ពាក់ព័ន្ធ​និង​វិស័យ​ព្រៃឈើ​សត្វព្រៃ​ឲ្យ​បាន​កាន់តែស៊ីជម្រៅ​ ជ្រួតជ្រាប​ទៅដល់​មូលដ្ឋាន​ភូមិ​ឃុំ ​សង្កាត់​ ស្រុក​ខណ្ឌ ​ក្រុង​ខេត្ត​រាជធានី​ទូទាំងប្រទេស​ និង​អប់រំ​សាធារណៈជន​ទូទៅ​សិស្ស និង​និស្សិត​ឲ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ​ និង​ថែរក្សា​ព្រៃឈើ​ជាតិ​ ត្រូវ​បន្ត​ខិតខំ​សែ្វ​រក​ដៃគូ​អភិវឌ្ឍន៍​ ដើម្បី​សហកា​រលើប​ចេ្ច​ក​ទេស​ធនធានមនុស្ស​ការ​ងារ​ស្រាវជ្រាវ​និង​ថវិការ។ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មួយចំនួន ​ដែលមាន​ឱ​កាស​ទទួល​ជំនួយ ​សំរាប់​អភិវឌ្ឍន៍​ក្នុង​ខណ្ឌ ​របស់ខ្លួន​ត្រូវ​ធើ្វ​យ៉ាងណា ​ឲ្យ​មន្ត្រី​អនុវត្ត​គំ​ម្រោ​ង​ មានការ​ទទួលខុសត្រូវ​ខ្ពស់​ ក្នុងការ​អនុវត្ត​សកម្មភាព​ការងារ ​ដើម្បី​សំ​ម្រេច​បាន​លទ្ធផល​ ប្រកបដោយ​គុណ​ភាពល្អ​ ជៀសវាង​កុំ​ឲ្យ​មា្ច​ស់​ជំនួយ​ មានការ​ខកចិត្ត​និង​ត្រូវ​ចេះ​ទាក់ទាញ​នូវ​ការ​គាំទ្រ​ ដើម្បី​ធើ្វ​ឲ្យ​មា្ច​ស់​ជំនួយ​ ជឿជាក់ ​និង​យល់ព្រម​ទ​មា្ល​ក់​គម្រោង ​សម្រាប់​អនុវត្តន៍​ និង​ត្រូវមាន​ឆន្ទៈ​ម៉ឺងម៉ាត់​ និង​គំនិត​ផ្តួចផ្តើម​ខ្ពស់។ ក្នុង​ពិធី​នេះ​ឯកឧត្តមរដ្ឋមន្ត្រី ​ក៏បាន​បំពាក់​គ្រឿង​ឥស្សរិយយស ​ដល់​មន្ត្រី​មាន​សា្ន​ដៃ​ និង​ប្រគល់​រថយន្ត​វី​ហោ្គ​ចំនួន៣គ្រឿង​ ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​ផងដែរ៕

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ
កម្មវិធីទី២- អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន...
ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., L...
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកខេត្តប៉ៃលិន ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
កម្មវិធីទី២៖ ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមក ពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះកូនស្វាយលក់
កម្មវិធីទី៤៖ កម្មវិធីចុងក្រោយ សម្រាប់បេសកកម្មថ្ងៃទី១ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ...
នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិ៍សាត់ ដើម្បីពិនិត្យអំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង...
ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិសាត់...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហត របស់បងប្រុស ហឿង សេងហៃ នៅតំបន់អន្លង់អិន...
សម្រាប់ចុងសប្តាហ៍នេះ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអញ្ជើញមកពីក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯកច័ន្ទ សុភត្រ្តា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៥រោច ខែជេស្ឋ...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរៀបចំពិធីប្តូរសារ រវាងឯកឧត្តមរដ្ឋមន្រ្តី...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន"...