ឯកឧត្តមសាស្ត្រចារ្យបណ្ឌិត ច័ន្ទ សារុន អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចិន អាស៊ានលើកទី៣

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2188

យោងតាម​ការអញ្ជើញរ​បស់ ឯកឧត្តម Zhi Shuping រដ្ឋមន្ត្រី​នៃ​អាជ្ញាធរ AQSIQ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកឧត្តម​សាស្ត្រ​ចា​រ្យ​បណ្ឌិត ច័ន្ទ សារុន អមដំណើរ​ដោយ​ឯកឧត្តម សាន វណ្ណ​ទី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ​អង្គភាព​ជំនាញ បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ចិន អាស៊ាន​លើក​ទី៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​អនាម័យ និង​ភូតគាម​អនាម័យ នៅ​ទីក្រុង​ណាន​នី​ង ប្រទេស​ចិន (Third China-ASEAN Ministerial Meeting on Quality Supervision, Inspection and Quarantine –SPS Cooperation) ពីថ្ងៃ​ទី១៩ ដល់​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២។

តាម​កម្មវិធី​ដែល​បានគ្រោង​ទុក កិច្ច​ប្រជុំបាន​ពិនិត្យ​របាយការណ៍ និង​អនុសាសន៍​របស់​កិច្ចប្រជុំ China-ASEAN SPS Contact Points ពិភាក្សា​និង​អនុម័ត​លើ China-ASEAN SPS MOU Plan of Action 2013-2014 និង​ពិភាក្សា និង​អនុម័ត​លើ Joint Press Statement on SPS Cooperation។

កន្លងមក តាមរយៈ​កិច្ច​ប​សហប្រតិបត្តិការ​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចុះ​ពិធីសារ​ជាមួយ AQSIQ លើ​ការនាំ​អង្ករ​កម្ពុជា​ទៅកាន់​ប្រទេស​ចិន នៅ​ភ្នំពេញ នា​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ ដោយមាន​សុពលភាព​ចំនួន ៣ឆ្នាំ។ គិត​ត្រឹម​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១២ ការនាំ​អង្ករ​ទៅ​ចិន គឺ​បាន​ចំនួន  ២ ៤៤៦តោន។ ជាមួយនេះ នៅ​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ចុះ​ពិធីសារ​មួយទៀត​ជាមួយ  AQSIQ លើ​ការនាំ​ផលិត ផល​ដំឡូង​ម៉ី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន។ ពិធីសារ​នេះ​បាន​ចុះហត្ថលេខា​នៅ​ប៉េកាំង ដោយមាន​សុពលភាព​ចំនួន ២ឆ្នាំ ហើយនឹង​ត្រូវ​បន្ត​សុពលភាព​ដោយ​ស្វ័យប្រវត្តិ​ចំនួន ២ឆ្នាំ​បន្ត។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ ២០១២ ការនាំចេញ​ផលិតផល​ដំឡូង​ម៉ី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​បាន​ចំនួន​សរុប​ជាង ១៥ ម៉ឺន​តោន។

ក្នុងឱកាស​នា​ការ​ស្នាក់នៅ​ទីក្រុង​ណាន​នី​ង​នេះដែរ ឯកឧត្តម​សាស្ត្រ​ចា​រ្យ​បណ្ឌិត ច័ន្ទ សារុន គ្រោង​នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ AQSIQ ដើម្បី​ពិភាក្សា​ពី​ការវាយតម្លៃ​ពាក់កណ្តាល​អាណត្តិ​លើ​ការអនុវត្ត​ពិធីសារ​លើ​ការនាំ​អង្ករ និង​ផលិត ផល​ដំឡូង​ម៉ី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន និង​ចរចា​បន្ត​លើ​ពិធីសារ​សម្រាប់​ផលិតផល​កសិកម្ម​ដទៃ​ទៀតផង​ដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...