ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិយាយថា ប្រទេសកម្ពុជា ក៏បាននិងកំពុងប្រឈមនិងឥទ្ធិពល នៃបម្រែបម្រួលអាកាសធាតុ ដែលធ្វើអោយយើងប៉ះពាល់ ដល់ការរស់នៅ និងជីវភាពរស់នៅប្រចាំថ្ងៃ។ ឯកឧត្តម ក៏បានណែនាំដល់មន្ដ្រីជំនាញរបស់លោក ឱ្យធ្វើការសិក្សាជាមុនបន្ដទៀត ដើម្បីជួយដល់កសិករ និងការរក្សានូវសន្ដិសុខស្បៀង នាពេលខាងមុខ។
មានប្រយោជន៍នៅក្នុងសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ លើវិស័យកសិកម្ម និងការរៀនចំផែនការកសិកម្មភាព ដើម្បីឆ្លើយតបការប្រព្រឹត្ដិ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម កាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឯកឧត្តមច័ន្ទ សារុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា បរិស្ថានពិភពលោកសព្វថ្ងៃមានការប្រែប្រួលមិនទៀងទាត់ និងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំ ទៅមួយឆ្នាំ។
ក្នុងតំណាក់កាលបច្ចុប្បន្ននេះ កម្ពុជាក៏បាន និងកំពុងតែប្រឈមជាមួយ ឥទ្ធិពលបម្រែបម្រួលអាកាសធាតុដែរ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះតេសាណា សត្វល្អិតបំផ្លាញផលដំណាំ ការស្ទុះឡើងជំងឺឆ្លងសត្វ ពាហនៈជាដើម។
នៅឆ្នាំ២០០៩បាតុភូតគ្រោះមហន្ដរាយ ដោយសាខ្យល់ព្យុះ កេតសាណា បានបង្កឱ្យមានទឹកជំនន់ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណាំស្រូវជាង ៣៣ពាន់ហិកតា និងដំណាំរួមផ្សំរាប់ពាន់ហិកតា ផ្សេងទៀតត្រូវ បំផ្លាញ ការបាត់បង់អាយុជីវិតប្រជាពលរដ្ឋ ចំនួន ២១នាក់ និងរងរបួស ៦៥នាក់ គ្រួសារកសិករ ប្រមាណជាង ២២ពាន់គ្រួសារ ជួបនួវវិបត្ដខ្វះខាតស្បៀងអាហារ ខូចខាតផ្ទះសម្បែង សត្វពាហនៈ ខ្វះចំណីអាហារ ទីជម្រក ផ្ទុះជំងឺឆ្លង និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗ ទៀតត្រូវបំផ្លាញ ដោយគិតជាទឹកប្រាក់ប្រមាណជាង ៥០លានដុល្លារអាមេរិច។
ឯកឧត្តមបន្ដទៀតថា ដោយឡែកនៅឆ្នាំ ២០១០ នេះប្រទេសក្ពុជា បានទទួលបរិមាណទឹកភ្លៀងតិច។ ទឹកនៅក្នុងអាងទន្លេមេគង្គ មានកម្ពស់ទាបជាងបណ្ដាឆ្នាំ កន្លងមក ខេត្ដនេះទឹកសមុទ្របានហូរចូលស្រែ ខេត្ដមួយចំនួនជួបគ្រោះរាំងស្ងួត ធ្វើឱ្យអូសបន្លាយពេលវេលាធ្វើស្រែចម្ការ។ ការកើតមានសត្វល្អិតចង្រៃបំផ្លាញដំណាំស្រូវ និងការផ្ទុះជំងឺឆ្លងសត្វ នៅតាមបណ្ដាខេត្ដមួយចំនួនផងដែរ។
សិក្ខាសាលានេះ មានមនុស្សចូលរួមចំនួន ១០៩០នាក់ ដែលក្នុងនោះជាមន្ដ្រីថ្នាក់ដឹកនាំក្រសួង មន្ដ្រីអគ្គនាយកដ្ឋានគ្រប់សំដាប់ថ្នាក់ សាស្ដ្រាចារ្យនៃគ្រឹះស្ថាន ឧត្ថមសិក្សាកសិកម្មទាំងបី និស្សិតនៃ សាកលវិទ្យាល័យភូមិន្ទ កសិកម្ម សាលាជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានស្រាវជ្រាវនានារបស់ក្រសួងកសិកម្ម។ សិក្ខាសិលាដំណើរការពេញមួយថ្ងៃ។
ឯកឧត្តម រដ្ឋមន្ដ្រីបានបញ្ជាក់ថា ដោយសារកាកង្វល់ទាំងនេះហើយ ដែលជម្រុញ ឱ្យមានរៀនចំសិក្ខាសាលានេះឡើង ប្រយាជន៍ដើម្បីប្រមូលផ្ដុំនូវគំនិត និងការរួមគ្នា ដើម្បីបម្រុងទុកជាមុន នៅអ្វីដែលអាចនឹងកើតឡើង តាមអ្វីដែលអ្នកវិទ្យាសាស្ដ្រព្យាករណ៍ទុក។ ឯកឧត្តមបានលើកឡើង អំពីមូលហេតុធំៗ ដែលបង្កឱ្យមានការប្រែប្រួល ហើយដែរប៉ះពាល់ ទៅដល់ប្រទេសក្រីក្រចំនួន៥០ និងប្រទេសងាយនិងរងគ្រោះចំនួនជាង ១។
ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថាជាការឆ្លើយតបចំពោះផលប៉ះពាល់ នៃការបម្រែបម្រួលអាកាសធាតុនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុត របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្ដទុកដាក់ យ៉ាងខ្លាំងក្នុងការដោះស្រាយ និងទប់ស្កាត់ នូវបញ្ហាអវិជ្ជមានទាំងនេះ ហើយក្នុងមានជាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ និងពិធិសារកក្យូតូកម្ពុជា ក៏បានខិតខំអនុវត្ដអនុសញ្ញានិងវិធីសារនេះផងដែរ។
ឯកឧត្តមបន្ដថា ដោយឡែកក្រសួងកសិកម្ម ក៏បាននិងកំពុងអនុវត្ដនូវវិធានការមួយចំនួន និងសូមផ្ដល់នូវអនុសាសន៍ មួយចំនួនផងដែរ ដែលមានជាអារិ៍ លើការងារដាំដុះដំណាំស្រូវ ជាបទពិសោធន៍កន្លងមក យើងបានធ្វើអន្ដរាគមន៍បូមទឹកជីក អណ្ដូង ដើម្បីយកទឹកជួយសង្គ្រោះសំណាប និងសន្ទូង។
ករណីជួបគ្រោះរាំងស្ងួត អូសបន្លាយពេលយូរ យើងបានពន្យល់ណែនាំ ឱ្យប្រជាកសិករប្ដូរពូជស្រូវធ្ងន់មកប្រើ ពូជស្រូវស្រាលមិនប្រកាន់រដូវ។ ឈប់ប្រើសំណាបចាស់ មកប្រើសំណាបថ្មីវិញតាមរយៈ ការធ្វីថ្នាលសំណាបរួមគ្នា ខិតខំព្យាយាមកែប្រែទំម្លាប់ កសិករពីការសាបរងចាំទឹកភ្លៀងមកធ្វើដីរងចាំទឹកភ្លៀងវិញ។
ឈប់ព្រូសស្រូវ ដោយដៃដែលត្រូវប្រើពូជពី ១៦០ ទៅ ១៨០គីឡូក្រាម មកប្រើឧបករណ៍ព្រូស ដែលប្រើពូជត្រឹមត្រូវតែ ៨០គីឡូក្រាមប៉ុណ្ណោះ។ ជារួមត្រូវអប់រំកសិករ ឱ្យចេះប្រើពូជ ឱ្យបានសមស្របទៅតាមការប្រែប្រួល នៃប្រព័ន្ធក្សេត្របរិស្ថាន និងការតម្រង់ទិសដៅរកការធ្វើកសិកម្ម ពាណិជ្ជកម្ម។ ឯកឧត្តមបានស្នើឱ្យមន្ដ្រីអគ្គនាយកដ្ឋានកសិកម្ម ត្រូវធ្វើការស្រាវជ្រាវពូជស្រូវ ដែលធន់នឹងកម្ដៅនិងពូជដែលត្រូវការទឹកតិច។
សិក្សាពីការផ្លាស់ប្ដូររបៀបភ្ជួរាស់ និងការគ្រប់គ្រងទឹក ឱ្យបានល្អគឺប្រើប្រាស់ទឹកចំគោលដៅ ប្រើប្រាស់ទឹកដោយសន្សំសំចៃ និងមានប្រសិទ្ធភាព។ ឯកឧត្តមបញ្ជាក់ថា នេះជាការត្រៀមទុកជាមុនមួយ សម្រាប់ជួយដល់កសិករក៏ដូចជាការធានានូវសន្ដិសុខស្បៀងផងដែរ។
ឯកឧត្តមរដ្ឋមន្ដ្រីបញ្ជាក់ទៀតថា ការប្រែប្រួលធាតុធាកាសបានជះឥទ្ធិពលដោយត្រង់ និងដោយប្រយោលទៅលើផលិតកម្ម និងសុខភាពសត្វ។ ដើម្បីសម្របខ្លួន ទៅនិងការប្រែប្រួលអាកាសធាតុ អង្គភាពទទួលខុសត្រូវក្រោមឱវាទ ត្រូវណែនាំផ្សព្វផ្សាយដល់ប្រជាកសិករដោយបង្វែរពីការចិញ្ចឹមសត្វដោយលែងឱ្យដើរស៊ីពាសវាសពាសកាល មកជាកាចិញ្ចឹមសត្វដោយដាក់ ទ្រុងក្រោលចងឱ្យត្រឹមត្រូវការពារការឆ្លងជំងឺផ្សេងៗ និងអប់រំកសិករឱ្យដាំដំណាំចំណីសត្វតាមផ្ទះដើម្បីធានាដល់ការផ្គត់ផ្គង់ តម្រូវការរបស់សត្វ។
ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដទៀតថា ឆ្នាំនេះកម្ពុជាទទួលទឹកភ្លៀងបានតិច កម្ពស់ទឹកភ្លៀងទន្លេមេគង្គ មានកម្រិតទាប ដែលបណ្ដាលឱ្យកម្ពស់ទឹកនៅតាម ស្ទឹង បឹង អូរ ប្រឡាយ ស្រះ ត្រញំង ទាបផងដែរ នេះគឺជាបាតុភូត ដែលបណ្ដាលមកពីធាតុអាកាសប្រែប្រួល។ ឯកឧត្តមបានបញ្ជាក់ថា តាមការស្រាវជ្រាវ បានបង្ហាញឱ្យឃើញថា បើធៀបទៅនិងឆ្នាំ ១៩៦០ កម្ដៅទឹកបាន កើនឡើងហើយអនាគតខាងមុខ។
កម្ដៅទឹកនេះ និងបន្ដកើនកើនឡើងថែមទៀត។ ការឡើងកម្ដៅនេះ នឹងប៉ះពាល់ទៅដល់ទឹក និងជីវសាស្ដ្រនៅក្នុងទឹក។ ពូជត្រីមួយចំនួន និងជីវសាស្ដ្រជាចំណីត្រីមួយចំនួន និងបាត់បង់។ ដើម្បីធានានូវបរិមាណត្រី និងធនធានជលផលផ្សេងៗទៀត ឱ្យបានគ្រប់គ្រាន់តាមសេក្ដីត្រូវការ របស់ប្រជាជន ដែលចេះតែកើនឡើង រដ្ឋបាលជល់ផល បានខិតខំជំរុញវិស័យវារីវប្បកម្ម ឱ្យបានទូលំទូលាយ ទាំងជាលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម ខ្នាតតូច មធ្យម និងខ្នាតធំ។
ក្រសួងក៏ដូចជា រដ្ឋបាលជលផលគ្រប់សង្កាត់ ផ្នែក ខ័ណ្ឌ ត្រូវព្យាយាមផ្សព្វផ្សាយឱ្យកសិករ ចិញ្ចឹមត្រីជាក្ខណៈគ្រួសារ ក្នុង ត្រញំង ក្នុងស្រែ និងត្រូវជំរុញឱ្យផ្នែករដ្ឋបាលជលផលនីមួយៗ រៀបនចំស្ថានីយភ្ញាស់ពូជត្រីឱ្យទូលំទូលាយសម្រាប់ចែកចាយ កូនត្រីដល់ កសិករ និងស្វែងរកស្ទឹង បឹង ស្រះ ត្រញំង បែ សម្រាប់អភិរក្សមេពូជត្រីទុក ពីសេសស្រះទឹកក្នុងទីវត្ដអារាម ពិសេសត្រូវជរុញឱ្យបានសកម្មថែមទៀតក្នុងការដាំដុះ និងការពារព្រៃលិចទឹកឱ្យបានជាអតិបរមា។