កម្ពុជា​រំពឹងទុក​ថា​នឹង​អាចក្លាយជា​អ្នក​នាំចេញ​ផលិតផល​កសិកម្ម​ដ៏​ធំ​នៅក្នុង​តំបន់

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2524

កម្ពុជា​រំពឹងទុក​ថា ​នឹង​អាច​សម្រេច​មហិច្ឆតា​ ធ្វើជា​អ្នក​នាំចេញ​ផលិតផល​កសិកម្ម ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ពិសេស​ប្រទេស​ក្នុង​តំបន់​អា​សី​អាគ្នេយ៍​ នា​អនាគត​ដ៏​ខ្លី​ខាងមុខ ​បន្ទាប់​ពិ​ចិន​ បានឯកភាព​អោយ​នាំ​អង្ករ ​និង​ផលិតផល​ដំឡូង​មី​ ចួ​ល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។ (ខ្ញុំ​សង្ឃឹមថា ​ជាមួយ​ការបើកផ្លូវ​សម្រាប់​ការនាំ​អង្ករ​ចេញ ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ​នៅពេលនេះ​ វា​នឹង​ក្លាយជា​បទពិសោធន៍​ព្រមទាំង​គំរូ​ ស​ម្រា​ប់​ការនាំចេញ​កសិផលផ្សេងៗទៀត​ របស់​កម្ពុជា​ ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ​ក្នុង​តំបន់​អា​សី​អាគ្នេយ៍​ នា​ថ្ងៃ​អនាគត)។

នេះ​ជា​ប្រសា​ស​ន៌​របស់​ឯកឧត្តម បណ្ឌិត ច័ន្ទ​សារុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​បាន​ថ្លែង​បន្ទាប់ ពី​ឯកឧត្តម​បាន​ចុះហត្ថលេខា​ទ្វេរ​ភាគី ជាមួយ​លោក ហ្សឺ ស៊ូ​ភីង អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព​ អធិការកិច្ច ​និង​ច​ត្តា​ឡី​ស័ក្ក​នៃ ស​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន ​កាលពី​ថ្ងៃ​សុក្រ។

ឯកឧត្តម បណ្ឌិត ច័ន្ទ​សារុន ​បានបញ្ជាក់ថា​ការចុះហត្ថលេខា​ទ្វេភាគីនា​ថ្ងៃនេះ​ ភាគី​ទាំង​ពីរ បាន​ព្រមព្រាង ​លើ​ពី​ធី​សារ​ចំនួន​បី ​រូ​មមា​នទី១ សេចក្តីព្រាង​លើ​អនុស្សរណៈ​ នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ អនាម័យ​ និង​ភូតគាម​អនាម័យ ​រវាង​ក្រសួងកសិកម្ម ​លើ​ផ្នែក​ត្រួតពិនិត្យ​អនាម័យ​សត្វ ​រវាង​ក្រសួងកសិកម្ម​ និងអគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព​អធិការកិច្ច​និង​ច​ត្តា​ឡី​ស័ក្ក ​នៃស​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន។

ទី២ ស្តីពី​ការនាំចេញ​អង្ករ​កម្ពុជា ​ទៅកាន់​ប្រទេស​ចិន និង​ទី៣ សេចក្តីព្រាង​ផែនការ​សកម្មភាព ​នៃ​សហប្រតិបត្តិការ​ ស្តីពី​តម្រូវការ​ភូតគាម​អនាម័យ ​ដើម្បី​នាំចេញ​ចំនិត​ដំឡូង​មី ​ទៅកាន់​ប្រទេស​ចិន។ ឯកឧត្តម បណ្ឌិត ច័ន្ទ​សារុន ​មាន​ប្រសា​ស​ន៌​ថា (អនុលោម​តាម​ពិធីសារ​ នៃ​កិច្ចសហប្រតិបត្តិការ​នេះ ​យើង​មានជំនឿថា​កម្ពុជា​និង​អា​ចស​ម្រ​ច​បាន​នូវ​ម​ហិ​ច្ច​តា ​ធ្វើជា​អ្នក​នាំចេញ​ផលិតផល​កសិកម្ម​មួយ​នៅក្នុង​តំបន់)។

ការខ្វះខាត​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព ​និង​ភូតគាម​អនាម័យ ​ប្រកបដោយ​និយាម​បច្ចេកទេស ​ធ្វើអោយ​ផលិតផល​កសិកម្ម ​រប​ស់​​កម្ពុ​ជា​ភាគច្រើន ​រួមទាំង​ស្រូវ​ដំឡូង​មី ពោត សណ្តែក ផ្លែស្វាយ ចេក ក្រូច គ្រាប់ស្វាយចន្ទី គឺ​មិនអាច​លក់​ចេញ​ដោយ​ផ្លា​ល់​ទៅកាន់​ទីផ្សារ ក្រៅប្រទេស​បាន។ ក្រោយពី​ទទួលបាន​សំណើ​ពី​ក្រសួងកសិកម្ម​ នៃ​ប្រទេស​កម្ពុជា ​តាមរយៈ ឯកអគ្គរដ្ឋទូត​ចិន ​ប្រចាំ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី២៣ ខែកុម្ភៈ​ឆ្នាំ២០០៦  អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព​អធិការកិច្ច ​និង​ច​ត្តា​ឡី​ស័ក្ក​នៃ ស​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​ បានបញ្ជូន​អ្នកជំនាញការ​របស់គេ​ ចំនួន៤នាក់ មក​កម្ពុជា​ ដើម្បី​ប្រមូល​ព័ត៌មានសំខាន់ៗ ពាក់ព័ន្ធ​នឹង​ការវិភាគ​ហានិភ័យ​នៃ​សមាសភាព​ចង្រៃ ​និង​រៀបចំ​សេចក្តីព្រាង​ពិធីសារ​ស្តី​ពីស​តម្រូវការ​ភូតគាម​អនាម័យ ​សម្រាប​ការនាំចេញ​អង្ករ ​និង​ឈានដល់​ចុះហត្ថលេខា​ទ្វេភាគី​កាលពី​ថ្ងៃ​សុក្រ។

យោងតាម​ខ្លឹមសារ ​នៃ​ពិធីសារ ​ស្តីពី​ការនាំ​អង្ករ ​គឺ​ភាគី​កម្ពុជា​ត្រូវ​អនុវត្តតាម​បច្ចេកទេស​ភូតគាម អនាម័យ​របស់​ប្រទេស​ចិន ​ពោលគឺ​អង្ករ​ត្រូវ​ធានាថា​គ្នាន​សមាសភាព​ចង្រៃ​ដូចជា កម្ទេច គ្រោះ ចំបើង គ្រាប់​ស្មៅ និង​សត្វល្អិតផ្សេងៗ ដែល​ភាគី​ចិន​ហាម​មិនអោយ​ចូលក្នុង​នោះ​មាន ​Leptochloa chinensis, Striga asiatica, Aphelenchoides besseyi and Ditylen chus angustus ។

ទោះជា​យ៉ាងណាក្តី លោក ភូ ពុ​យ ប្រធាន​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុ​ជា មាន​ប្រសា​ស​ន៌​ថា បច្ចុប្បន្ន​អស់​កង្វល់​អំពី​បច្ចេកទេស​ក្នុងការ​ផលិត ​និង​វេច​ខ្ជ​ប់​អង្ករ​សម្រាប់​ការនាំចេញ​ដូច​មុន​ទៀតហើយ។ យើង​មិន​មានការ​ព្រូ​យ​បារម្ភ​ទេ ​ចំពោះ​លក្ខ​ខ​ណ្ខ​តម្រូវ​របស់​ភាគី​ចិន ​ហើយ​វា​ជា​បំណង ប្រាថ្នា​ដែល​យើង​មាន​តាំងពី​យូរ​មកហើយ​ដែរ។

សហគម​របស់​លោក មា​ន​គំរោង​នាំចេញ​អង្ករ​ចេញ ទៅ​ទីផ្សារ​ក្រៅប្រទេស ដូចជា​បារាំង អូស្ត្រាលី អ៊ីតាលី ហុងកុង ម៉ា​ឡេ​សី និង អេ​ស្ប៉ា​ញ ហ្វីលីពីន ចន្លោះ​ពី២០ ទៅ៣០ម៉ឺន​តោន ​នៅ​ដើមឆ្នាំ២០១១។  លោក ហ្សឺ ស៊ូ​ភីង អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព​អធិការកិច្ច ​និង​ច​ត្តា​ឡី​ស័ក្ក​នៃ ស​ធារ​ណ​រដ្ឋ​ប្រជាមានិត​ចិន​មានប្រសាសន៍​ ការនាំចេញ​អង្ករ​ មិនមាន​ការកំណត់​ពី​ចំនួន​ជាក់លាក់​នោះទេ​ គឺ​អាស្រ័យ​ដោយ​ភាគី​កម្ពុជា ​មានលទ្ធភាព​ក្នុង​ការផលិត ប៉ុន្តែ​កម្ពុជា​ត្រូវតែ​គោរព​តាម​លក្ខ​ខ​ណ្ខ ​ដែល​បានកំណត់​នៅក្នុង​ពិធីសារ។

ឯកឧត្តម បណ្ឌិត ច័ន្ទ​សារុន ​មានប្រសាសន៍ថា ​នេះ​គ្រាន់តែ​ជាម​ជំហាន​ចាប់ផ្តើម​ ជាមួយនិង​កសិផល​មួយ រឺ​ពីរ​មុខ​ប៉ុ​ណ្តោះ​ ប៉ុន្តែ​នៅមាន​កសិផល​ជាច្រើន​ទៀត​ដែល​កសិករ​កម្ពុជា​ កំពុង​ផលិត​ប្រកបដោយ​គុណភាព និង​ទាមទារ​អោយមាន​ទីផ្សារ ​សម្រាប់ធ្វើ​ការនាំចេញ​ទៅកាន់​ទីផ្សា​រ​ក្រៅប្រទេស៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...