ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅឃុំគោកបន្ទាយ ស្រុករលៀប្អៀ និងនៅសង្កាត់កំពង់ឆ្នាំង

ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២០ 4006

ព្រឹកថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័កព .. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នៅខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅឃុំគោកបន្ទាយ ស្រុករលៀប្អៀ និងនៅសង្កាត់កំពង់ឆ្នាំង។ ជារួមបងប្អូនប្រជាកសិករកំពុងញាប់ដៃ ញាប់ជើងព្រោះស្រូវឲ្យបានទាន់ ពេលវេលា។ តាមការបញ្ជាក់ពីបងប្អូនប្រជាកសិករថាពូជដែលទទួលបានមានដំណុះល្អ ហើយសង្ឃឹមថានឹងទទួលបានផលល្អ។ តាមរយ:ឯកឧត្តមរដ្ឋមន្ត្រីបងប្អូនប្រជាកសិករបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអំណោយដ៏ថ្លៃថ្លាជាពូជស្រូវរបស់សម្តេចតេជោ ហើយបានជូន ពរសម្តេច និងក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរចំពោះសមកម្មភាពដ៏រស់រវើករបស់បងប្អូនប្រជាកសិករក្នុងការស្តារផលិតកម្មស្រូវឡើងវិញ នេះសរបញ្ជាក់ឲ្យឃើញថាពួកគាត់បានយកចិត្តទុកដាក់ស្តារផលិតកម្មស្បៀងឡើងវិញបានទាន់ពេលវេលា ហើយសង្ឃឹមថាពួកគាត់នឹងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក និងឧស្សាហ៍ចុះស្រែដើម្បីមើលថែទាំ និងការពារសត្វចង្រៃផ្សេងៗ កុំឲ្យមកបំផ្លាញស្រូវ។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមកាងាររាជដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកពូជស្រូវចំនួន ១៧១តោនដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន មកចែកជូនបងប្អូនប្រជាកសិករ។ មន្ទីរបានឲ្យដឹងថាលទ្ធផលនៃការស្តារដំណាំស្រូវនៅតាមបណ្តាស្រុក ក្រុងទាំង៦ គិតមកទល់ពេលនេះសម្រេចបានចំនួន ៤៦៦ហ. នៃផ្ទៃដីខូចខាតចំនួន ៧៩២ . ហើយកំពុងបន្តស្តារដំណាំស្រូវឡើងវិញលើផ្ទៃដីដែលនៅសេសសល់។

ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក
តាមផ្លូវទៅកាន់ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តមណ្ឌលគីរី ក្នុងដំណើរបេសកកម្មរយ:ពេល...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តមក ពិនិត្យកសិដ្ឋានចិញ្ចឹមត្រីប្រា ពោ អណ្តែង និងត្រីឆ្តោ របស់លោក លក លឿង
កម្មវិធីទី២ នៅខេត្តកំពចាមដដែល ចេញពីស្រុកបាធាយ ឯកឧត្តមរដ្ឋមន្ត្រី លោក និងសហការី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ផាន់ ភិរម្យ ស្ថិតនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម
នៅព្រឹកថ្ងៃសៅរ៍ ១០កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមករា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ៧កើត ខែមាឃ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន ១០គ្រឿងជូនដល់សហគមន៍កសិកម្ម ដែលជាអំណោយរបស់រដ្ឋាភិបាលអូស្រ...
នៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីអញ្ជើញមកពិនិត្យរោងចក្រផលិតចំណីសត្វ AGRI-MASTER មានទីតាំងនៅភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល
កម្មវិធីទី២ ពិនិត្យរោងចក្រផលិតចំណីសត្វ AGRI-MASTER មានទីតាំងនៅភូមិព្រែកក្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន...
នៅព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយសហការីបានអញ្ជើញមកពិនិត្យសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋកំពុងមមាញឹកទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស...
នៅវេលាម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ៍ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវ...
ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត បានអញ្ជើញមកពិនិត្យច្រកទ្វេភាគី (កម្ពុជា-វៀតណាម) ច្រកទាន់ហន់
កម្មវិធីទី៣៖ ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយឯកឧត្តម ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញមកមើលការចិញ្ចឹម មាន់ស្រែជាលក្ខណគ្រួសារ របស់លោក អាង សុផា និងភរិយា សៀង សុខុម
កម្មវិធីទី២៖ ចេញពីកសិដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញមកមើលការចិញ្ចឹម...
ឯកឧត្តមរដ្ឋមន្រ្តី អមដំណើរជាមួយដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប និងសហការីបានអញ្ជើញមកពិនិត្យ Ares Organic Farm Products
ឈានចូលថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ និងសហការីមកកាន់...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាល ខេត្តកែប និងសហការីបានបន្តដំណើរមកខេត្តកែប ដើម្បីមកតាមដានចលនាជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែង...
កម្មវិធីទី៥៖ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម សោម ពិសិដ្ឋ...
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តដំណើរមកពិនិត្យសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដែលកំពុងដំណើរការយ៉ាងមមាញឹករបស់ក្រុមហ៊ុន បាមីន អេហ្គ្រីខលឈ័រ ហាយ-ថេក ឌីវេឡុបមិន...
កម្មវិធីទី៤៖ ជាកម្មវិធីចុងក្រោយសម្រាប់កម្មវិធីព្រឹកថ្ងៃទីមួយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រីមក...
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យខ្សែច្រវាក់ផលិតកម្មស្វាយកែវរមៀតរបស់ក្រុមហ៊ុន Long Wo Agriculture (Cambodia)
កម្មវិធីទី៣៖ នៅស្រុកភ្នំស្រួចដដែល ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យខ្សែច្រវាក់ផលិតកម្មស្វាយកែវរមៀតរបស់ក្រុមហ៊ុន...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពសត្វចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment, HWT) របស់ក្រុម ហ៊ុន បឹងកេត ហ្រ្វេសហ្រ្វូត...
កម្មវិធីទី២៖ ចេញពីស្រុកថ្ពង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យរោងចក្រប្រព្រឹត្តិកម្មសម្លាប់សមាសភាពសត្វចង្រៃដោយប្រើទឹកក្តៅ...